សម្រាប់អ្នកមិនទាន់ចេះដាក់ Password Facebook ឱ្យមានសុវត្ថិភាព សូមអានអត្ថបទនេះ!

facebook security

នៅក្នុងអត្ថបទមុន Plan-B បានសរសេរអត្ថបទមួយរួចមកហើយលើប្រធានបទ

“តើអ្នកត្រូវធ្វើដូចម្ដេចដើម្បីការពារ Facebook Account របស់អ្នកពីពួក Facebook Hacker បាន?  ដែលនៅក្នុងប្រធានបទនេះ មានបួនចំណុចសំខាន់ៗដើម្បីការពារគណីហ្វេសប៊ុករបស់អ្នកឱ្យមានសុវត្ថិភាព ហើយក្នុងចំណោមទាំងបួនចំណុចនោះមានមួយចំណុចសំខាន់ជាងគេ “អំពីលេខសំងាត់ (Password) គណនី” ។

សម្រាប់ថ្ងៃនេះដែរ យើងត្រឡប់មកម្ដងទៀត ដើម្បីបកស្រាយលម្អិតថា​ តើអ្នកត្រូវធ្វើដូចម្តេចដើម្បីបង្កើតលេខសម្ងាត់មួយដែលអាចធានាបានសុវត្ថិភាពខ្ពស់បំផុត។

 

facebook security
 

នៅពេលដែលអ្នកបង្កើតគណនីហេ្វសប៊ុកថ្មីមួយ ឬចង់ផ្លាស់ប្ដូរលេខសំងាត់នៅក្នុងគណនីចាស់របស់អ្នកដែលមានស្រាប់ ដែលអ្នកគិតថាវាមិនមានសុវត្ថិភាព អ្នកត្រូវប្រាកដចិត្ដថាលេខសម្ងាត់របស់អ្នកត្រូវមានចំនួន ៨ ខ្ទង់។ ហើយនៅក្នុងចំណោម​ ៨ ខ្ទង់នោះត្រូវមានប្រភេទអក្សរខ្លះ លេខខ្លះ សញ្ញាជារូបភាពខ្លះ អក្សរធំខ្លះ អក្សរតូចខ្លះ និងអ្វីផ្សេងទៀតដាក់លាយឡំគ្នា ដែលអ្នកអាចវាយចូលបានតាមរយៈក្ដារចុចរបស់អ្នក។

ម្យ៉ាងវិញទៀត ហេ្វសប៊ុកនឹងលោតសញ្ញាបញ្ជាក់ប្រាប់អ្នកឱ្យដឹងបានថា តើលេខសម្ងាត់ដែលអ្នកកំពុងតែដាក់មានមានសុវត្ថិភាពគ្រប់គ្រាន់ហើយឬនៅ។ ហើយនៅពេលដែលអ្នកទទួលសញ្ញាពណ៌ក្រហមដែលបញ្ជាក់ថា មិនទាន់មានសុវត្ថិភាពទេ​ អ្នកត្រូវព្យាយាមច្របល់លេខសំងាត់របស់អ្នកបន្ថែមទៀត រហូតដល់វាបង្ហាញថាមានសុវត្ថិភាពហើយ។ ជារួម អ្នកត្រូវតែព្យាយាមដាក់លេខកូដដែលពិបាកបំផុតតាមដែលអាចធ្វើទៅបាន ហើយប្រាកដថានឹងគ្មាននរណាម្នាក់អាចទាយដឹងបានក្រៅពីរូបអ្នក។

 

facebook security

 

សម្រាប់ចំណុចចុងក្រោយដែលអ្នកគួរចាំទុកក្នុងចិត្ដជានិច្ចនោះ គឺថាអ្នកមិនត្រូវយកលេខសម្ងាត់ក្នុងគណនីហ្វេសប៊ុកអ្នកទៅប្រើក្នុងកម្មវិធីអនឡាញផ្សេងឡើយ ដូចជា E-mail, គណនីធនាគារ, និងកម្មវិធីផេ្សងៗទៀតដែលអ្នកកំពុងប្រើប្រាស់ទេ។

 

Related post:

ម្ចាស់អាជីវកម្មគ្រប់រូបដែលមាន Brand ត្រឹមត្រូវអាចធ្វើការសហការជាមួយដៃគូអាជីវកម្មបានយ៉ាងងាយ

ម្ចាស់អាជីវកម្មគ្រប់រូបដែលមាន Brand ត្រឹមត្រូវអាចធ្វើការសហការជាមួយដៃគូអាជីវកម្មដែលជា Influencer ដើម្បីបង្ហោះរូបភាពផ្សាយពាណិជ្ជកម្មបានកកាន់តែអស្ចារ្យ។ Creator មានការគ្រប់គ្រងលើមាតិការបស់ពួកគេ។ ក្នុងនាមជា Creator អ្នកត្រូវប្រើស្លាកយីហោនៅក្នុងមាតិកាorganic brand របស់អ្នកដើម្បីឲ្យ Post ត្រូវបានប្រើនៅក្នុងការផ្សាយពាណិជ្ជកម្ម។ សម្គាល់ៈអ្នកអាចដាក់ឈ្មោះដៃគូអាជីវកម្មតែម្នាក់គត់ក្នុងមួយអត្ថបទឬមាតិកាដែលមានស្លាកយីហោទោះបីជាអ្នកអាចធ្វើការជាមួយដៃគូអាជីវកម្មច្រើនក៏ដោយ។ គ្រប់គ្រងលើ organic និង paid insights។[...]

Continue