ដូចអ្នកទាំងអស់គ្នាបានដឹងរូចមកហើយថា ដើម្បីបង្កើតគណីហ្វេសប៊ុកផ្ទាល់ខ្លួនមួយបានអ្នកត្រូវមានលេខទូរស័ព្ទឯកជនរបស់ខ្លួនដើម្បីតភ្ជាប់ទំនាក់ទំនង និងការការពារសុវត្ថិភាព។ ហើយក្រៅពីប្រើលេខទូរស័ព្ទលោកអ្នកក៏អាចបង្កើតហ្វេសប៊ុកដោយប្រើគណនី G-mail របស់អ្នកបានដូចគ្នា។ តែក្នុងករណីអ្នកមិនមានគណនី Gmail ហើយជ្រើសរើសយកការប្រើលេខទូរស័ព្ទ នោះបញ្ហាដែលអាចកើតមានឡើងកំឡុងការបង្កើតមានដូចជា៖
អ្នកមិនឃើញមានការផ្ញើសារលេខសម្គាល់ពីហ្វេសប៊ុកមកកាន់លេខទូរស័ព្ទរបស់អ្នក។ ចំពោះបញ្ហានេះ អ្នកត្រូវបា្រកដចិត្ដថា អ្នកពិតជាបានបញ្ជូលលេខទូរស័ព្ទបានត្រឹមត្រូវ ហើយត្រូវភ្ជាប់ជាមួយលេខកូដប្រទេសផងដែរ។ សម្រាប់ប្រទេសកម្ពុជាលេខកូដ +855 , ឧទាហរណ៍៖ +855 97 123 321។

អ្នកនឹងអាចទទួលបានសារពីហ្វេសប៊ុកបញ្ជាក់ថា លេខទូរស័ព្ទរបស់អ្នកត្រូវបានប្រើប្រាស់ក្នុងការបង្កើតគណនីហ្វេសប៊ុករួចហើយ។ ចំពោះបញ្ហានេះវិញ គ្មានអីក្រៅពីរកលេខទូរស័ព្ទថ្មីដើម្បីយកមកប្រើនោះទេ ឬអ្នកអាចរង់ចាំពីរទៅបីថ្ងៃ ហើយព្យាយាមបញ្ចូលលេខនោះម្ដងទៀតក្នុងករណីមានបញ្ហាបច្ចេកទេសពីខាងក្រុមហេ្វសប៊ុក។

ព្យាយាមបង្កើតគណនីហ្វេសប៊ុកដោយប្រើ Gmail ក៏ល្អម្យ៉ាងដែរ ប្រសិនបើអ្នកមានគណនីហ្វេសប៊ុករួចមកហើយដោយប្រើលេខទូរស័ព្ទ តែពេលនេះអ្នកបានភ្លេចលេខសម្ងាត់របស់អ្នក។
ឯកសារយោង៖ www.facebook.com