ជាដំបូងអ្នកត្រូវតែជា Admin សិន ទើបអ្នកអាចធ្វើការបិទបើកការផ្ញើសារចេញចូលក្នុងផេករបស់អ្នកបាន។
១. ចុចលើពាក្យ Settings នៅផ្នែកខាងលើនៃផេករបស់អ្នក (សូមមើលរូប)

២. ចុចចូលក្នុង General បន្ទាប់មកចុចលើ Messages (សូមមើលរូប)

៣. ធ្វើការចុចសញ្ញាធីកនៅក្នុងប្រអប់ “Allow people to contact my Page privately by showing the Message button”
៤. ធ្វើការរក្សាទុក
នៅពេលដែលអ្នកបើកឱ្យអតិថិជនរបស់អ្នកផ្ញើសារចូលផេកបានហើយ moderator, editor ឬ admin អាចធ្វើការផ្ញើសារចេញលក្ខណៈ Private ទៅកាន់អតិថិជនរបស់អ្នកបានហើយ។ យ៉ាងណាក៏ដោយ អ្នកត្រូវចាំថា អ្នកមិនអាចប្រើប្រាស់ផេករបស់អ្នក ផ្ញើសារទៅកាន់ផេកមួយផ្សេងទៀត ឬអតិថិជនណាដែលបានប្លុកផេករបស់អ្នកឡើយ។
ប្រភព៖ www.facebook.com