មនុស្សគ្រប់គ្នាសុទ្ធតែដឹងថា Facebook គឺជាបណ្តាញសង្គមដ៏ល្បីល្បាញដែលមានមនុស្សជាច្រើនប្រើប្រាស់ ប៉ុន្តែទន្ទឹមនឹងនេះក៏មានគណនីជាច្រើនដែលត្រូវបានបិទបណ្តោះអាសន្នឬក៏អចិន្ត្រៃយ៍ពីម្ចាស់គណនីផ្ទាល់។ មានមូលហេតុជាច្រើនដែលអ្នកប្រហែលជាមិនបានដឹងថាហេតុអ្វីបានជា Facebook Users មួយចំនួន Deactivate Facebook Account របស់ពួកគេ។
ខាងក្រោមនេះគឺជាហេតុផលមួយចំនួនដែលមនុស្សភាគច្រើន Deactivate Facebook Account
១. ភាពឯកជន

មូលហេតុដ៏ចម្បងមួយក្នុងចំណោមហេតុផលសំខាន់ដែលអ្នកប្រើប្រាស់ Facebook បិទគណនីរបស់ពួកគេគឺដោយសារតែការព្រួយបារម្ភអំពីសិទ្ធិឯកជន។ អ្នកប្រើទាំងនេះប្រហែលជាមិនចូលចិត្តបង្ហាញភាពឯកជនឬមិនចង់ចែករំលែកជីវិតរបស់គេ
របស់ពួកគេទៅតាមប្រព័ន្ធបណ្តាញសង្គមទេដូចនេះទើបគេសម្រេចចិត្តបិទយគណនីរបស់ពួកគេ។
២. ការងារ

អ្នកប្រើប្រាស់មួយចំនួនអាចបិទគណនីរបស់ពួកគេជាញឹកញាប់ដោយសារបញ្ហាការងារ។ ឧទាហរណ៏ អ្នកស្វែងរកការងារមួយចំនួនអាចនឹងបិទគណនីរបស់ពួកគេដោយពួកគេមិនចង់ឲ្យនិយោជកមាស្វែងរកហ្វេសប៊ុករបស់ពួកគេដើម្បីធ្វើការវិនិច្ឆ័យទៅលើពួកគេ។
៣. ផ្តល់ភាពអវិជ្ជមានដល់ពួកគេ

សម្រាប់អ្នកប្រើមួយចំនួន ហ្វេសប៊ុកអាចមានដូចជាគ្រឿងញៀននិងប៉ះពាល់ឬរំខានដល់ជីវិតប្រចាំថ្ងៃរបស់ពួកគេឬផ្តល់ភាពអវិជ្ជមានជាដើមហើយប្រហែលជាពួកគេចង់នៅឲ្យឆ្ងាយពីប្រព័ន្ធផ្សព្វផ្សាយនោះដើម្បីឲ្យធូរស្រាលក្នុងខ្លួនជាពិសេសចំពោះអ្នកមានវិបត្តផ្លូវចិត្ត។