គួររម្លឹកផងដែរថា ទាំងកម្មវិធី Instagram និង WhatsApp គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ Facebook បើទោះបីពួកវាមានដំណើរការជាកម្មវិធីដាច់ដោយឡែកពីគ្នាក៏ដោយ។
សូមបញ្ជាក់បន្ថែមផងដែរថា គម្រោងនេះគឺត្រូវបានគ្រោងដាក់ឱ្យដំណើរការប្រហែលជានៅចុងឆ្នាំ ២០១៩ ឬ ដើមឆ្នាំ ២០២០ នេះបើយោងទៅតាមការផ្ដល់ចម្លើយរបស់អ្នកពាក់ព័ន្ធនឹងគម្រោងការនេះដែលត្រូវបានសម្ភាសន៍ដោយ The New York Times។
ចំពោះរឿងពេលវេលាថាតើវានឹងដំណើរការនៅពេលណា ប្រហែលជាមិនមែនជារឿងសំខាន់នោះទេ តែអ្វីដែលអ្នកប្រើប្រាស់គ្រប់គ្នាចង់ដឹង ជាពិសេសអ្នកជំនួញនោះ គឺថា “តើ Facebook មានគម្រោងផ្លាស់ប្ដូរបែបនេះដោយឈរលើមូលហេតុអ្វី?”
ឆ្លើយតបទៅកាន់សំណួរខាងលើ ក្រុមហ៊ុន Facebook មិនទាន់បានផ្ដល់នូវការឆ្លើយតបឱ្យជាក់លាក់ណាមួយនៅឡើយទេ ប៉ុន្ដែគេជឿជាក់ថា Facebook ពិតជាមានហេតុផលសំខាន់ណាមួយនៅពីក្រោយរឿងនេះជាក់ជាមិនខានឡើយ។ តែបើតាមយោបល់របស់លោក Larry Kim ដែលជាអគ្គនាយក និងនាយកប្រតិបត្ដិខាងបច្ចេកវិទ្យា របស់ WordStream, Inc. ក៏ជាអ្នកជំនាញផ្នែកស្រាវជ្រាវយុទ្ធសាស្រ្ដទីផ្សារបានលើកឡើងតាមយោបល់លោកថា Facebook មានគម្រោងបែបនេះប្រហែលមកពីមូលហេតុបីនេះ៖
១. Facebook មានកម្មវិធី Chatbots
Facebook ប្រហែលមិនចង់ឱ្យមានភាពរញ៉េរញ៉ៃច្រើនដែលត្រូវបង្កើត Chatbot សម្រាប់ Instagram ផង និង WhatsApp ផង។
២. ការសហការជាមួយ Email
Facebook ប្រហែលជាចំណេញ និងមានភាពងាយស្រួលច្រើនប្រសិនបើ មានកម្មវិធីតែមួយដើម្បីសហការជាមួយ Email។
៣. កម្មវិធី WeChat
Facebook អាចនឹងមើលឃើញថា WeChat ដូចជាមិនសូវមានប្រជាប្រិយភាពទៀតទេនៅបណ្ដាប្រទេសភាគខាងលិចដែលប្រើកម្មវិធីនេះដើម្បីផ្ញើសារ នៅឡើយតែប្រទេសចិននៅនិយមប្រើកម្មវិធីនេះតែដើម្បីកម៉្មង់ទិញអាហារ ឬសម្លៀកបំពាក់តែប៉ុនណោះ។
Reference : www.socialmediatoday.com