ដំណឹងសួររកអ្នកពូកែសែរ!!! សែ៊ររហូត Facebook ខ្លាចលែងឱ្យសែ៊រ!! ឥឡូវមកដឹងពីមូលហេតុទាំងអស់គ្នា?

Ban share
បញ្ហាមួយក្នុងចំណោមបញ្ហាទាំងអស់ដែលអាចកើតមានលើអ្នកប្រើប្រាស់ គឺ Facebook បិទ (Block) មិនចោលគណនីមួយអាចធ្វើការ​សែរ (Share) តទៅទៀតបាន។ ពិតណាស់ថា បញ្ហានេះវាមិនងាយនឹងកើតមានឡើង តែបើថ្ងៃណាមួយវាកើតឡើងមក Plan-B Cambodia សង្ឃឹមថា អត្ថបទនេះ គឺជាចម្លើយយ៉ាងច្បាស់សម្រាប់លោកអ្នក។ គួរចាំផងដែរថា​ ក្រុមហ៊ុនបណ្ដាញសង្គមលំដាប់ពិភពលោកមួយនេះ មិនមែនចេះតែធ្វើអ្វីមួយដោយគ្មានហេតុផល និងខុសបច្ចេកទេសដោយអចេតនានោះទេ។ ហើយបើពេលណាមួយគណនីរបស់អ្នកត្រូវបានបិទមិនឱ្យសែរជាបណ្ដោះអាសន្ននោះ នោះមានន័យថា៖
  • អ្នកបានផុសច្រើនហួសប្រមាណពេកក្នុងរយៈពេលដ៏ខ្លីសោះ
 
  • អ្នកបានសែ៊រផុសជាច្រើនដែលត្រូវបានហ្វេសប៊ុក ឬ្ អ្នកប្រើប្រាស់ដទៃទៀតរាយការណ៍ថាជាប្រភេទផុសមិនល្អ ឬខុសច្បាប់ (ទាំងច្បាប់របស់ហ្វេសប៊ុក ឬច្បាប់ក្នុងប្រទេស ឬច្បាប់ជាសាកល)
  ជាសេចក្ដីបញ្ជាក់ កំឡុងពេលដែលហ្វេសប៊ុកបិទគណនីអ្នកមិនឱ្យសែរ​ អ្នកនៅតែអាចធ្វើអ្វីផ្សេងទៀតបានជាធម្មតា ហើយអ្នកនឹងអាចធ្វើការសែរវិញបាននៅពេលណាមួយដោយមិនមានការបញ្ជាក់ពីហ្វេសប៊ុកឡើយ។ ដូចនេះ អ្នកអាចសាកល្បងនៅពេលបន្ទាប់ៗថា តើអ្នកអាចសែរបានវិញ ឬយ៉ាងណា។ ជាសារផ្ដាំផ្ញើរបស់ហ្វេសប៊ុក បាននិយាយថា “ការដែលគណនីជាច្រើនត្រូវបានបិទជាបណ្ដោះអាសន្ន នោះដោយសារតែអ្នកប្រើប្រាស់ទាំងនោះមិនបានដឹងអំពីគោលការណ៍ដែលបានកំណត់អំពីការចែករំលែក (Share) ក៏ដូចជាគោលការណ៍ទូទៅផងដែរ” ។ អត្ថបទខាងក្រោមនេះ នឹងប្រាប់អ្នកថា តើអ្នកត្រូវធ្វើយ៉ាងណាដើម្បីក្លាយជាអ្នកប្រើហ្វេសប៊ុកប្រកបដោយសុវត្ថិភាព និងអាចទទួលបាននូវអត្ថប្រយោជន៍ច្រើនបំផុតពីហ្វេសប៊ុក។​ ចុចអាន៖ តើ Facebook Blueprint គឺជាអ្វី?

Related post:

ដោះស្រាយបញ្ហាដែលតែងតែកើតមាននៅពេល Upload Video Ads

នៅពេលអ្នកបង្កើតការផ្សាយពាណិជ្ជកម្មវីដេអូ។ ឯកសារវីដេអូជាធម្មតាតែងតែមានទំហំធំហើយអាចចំណាយពេលពីរបីនាទីដើម្បីអាប់ឡូត។ យ៉ាងណាក្តី អ្នកនឹងទទួលបានសារដែលបង្ហាញពីបញ្ហា។​ ប្រសិនបើអ្នកមិនអាចអាប់ឡូតវីដេអូឬអ្នកទទួលបានសារទាក់ទងនឹងបញ្ហានោះ អ្នកគួរតែ៖ បញ្ចេញវីដេអូរបស់អ្នកទៅជាMP4, MOV ឬ GIF ។ ត្រូវប្រាកដអ្នកមានបណ្តាញ Internet ដើរល្អ។  ពិនិត្យមើលវីដេអូបស់អ្នក។ វីដេអូរបស់អ្នកមិនគួរមានទំហំធំជាង 4GB ទេ។ សម្រាប់ប្រវែងវីដេអូគួរតែមានត្រឹម ៥ ទៅ[...]

Continue