ហ្វេសប៊ុកដំបូងគ្រាន់តែជាជាកម្មវិធីមួយប៉ុណ្ណោះ។ ឥឡូវនេះ យើងផ្តល់ជូននិងជួយអ្នកប្រើប្រាស់ក្នុងការភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិ គ្រួសារ សហគមន៍និង ការធ្វើជំនួញ។ ថ្ងៃនេះយើងបានធ្វើការផ្លាស់ប្តូរ ឡូហ្គូ ក្រុមហ៊ុនរបស់យើងដើម្បីឲ្យកាន់តែច្បាស់អំពីពីហ្វេសប៊ុក។ យើងកំពុងណែនាំឡូហ្គូ ថ្មីនិងងាយស្រួលសម្គាល់ក្រុមហ៊ុនហ្វេសប៊ុក។ឡូហ្គូថ្មីនេះត្រូវបានរចនាឡើងដើម្បីបង្ហាញពីភាពច្បាស់លាស់និងប្រើប្រាស់ហ្វុនអក្សរមដើម្បីបង្កើតភាពខុសគ្នារវាងក្រុមហ៊ុននិងកម្មវិធី។ ប្រជាជនគួរតែដឹងថាតើក្រុមហ៊ុនណាដែលផលិតផលិតផលដែលពួកគេប្រើ។ សេវាកម្មចម្បងរបស់យើងរួមមានកម្មវិធី Facebook, Messenger, Instagram, WhatsApp, Oculus, Workplace, Portal[...]
Facebook News
ណែនាំមុខងារថ្មី Facebook News
សារព័ត៌មានដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គម។ នៅពេលព័ត៌មានត្រូវបានគេរាយការណ៍យ៉ាងច្បាស់លាស់ វានឹងផ្តល់គុណតម្លៃនិងភាពទុកចិត្តដល់អ្នកអាន។ ប៉ុន្តែបើវាមិនបានផ្តល់តម្លៃដល់អ្នកអានទេ អ្នកអាននឹងមិនជឿតុកចិត្តលើសារពត៌មានទាំងនោះឡើយ។ ថ្ងៃនេះយើងចាប់ផ្តើមសាកល្បងហ្វេសប៊ុកផេកដែលជាកន្លែងសម្រាប់ផ្ទុកព័ត៌មាននៅលើហ្វេសប៊ុក។ ព័ត៌មានផ្តល់ឲ្យអ្នកប្រើប្រាស់យល់ដឹងនៅរឿងរ៉ាវដែលពួកគេបានឃើញដោយផ្ទាល់នៅក្នុងហ្វេសប៊ុក។ អត្ថបទព័ត៌មាននឹងបន្តបង្ហាញនៅក្នុង News Feed ដូចដែលពួកគេបានឃើញសព្វថ្ងៃនេះដែរ។ នៅពេលដែលយើងនិយាយជាមួយអ្នកបោះពុម្ពផ្សាយយើងបានកំណត់លក្ខណៈសំខាន់ៗដើម្បីធ្វើឲ្យព័ត៌មានហ្វេសប៊ុកកាន់តែមានន័យ។ Today’s Stories ត្រូវបានជ្រើសរើសដោយក្រុមអ្នកសារព័ត៌មានដើម្បីឲ្យអ្នកទទួលបានព័ត៌មាននៅក្នុងថ្ងៃនេះ។ Personalization ផ្អែកលើព័ត៌មានដែលអ្នកអានចែករំលែកនិងតាមដានដូច្នេះអ្នកអាចរកឃើញប្រធានបទថ្មីៗនិងព័ត៌មានហ្វេសប៊ុកថ្មីៗនិងគួរឱ្យចាប់អារម្មណ៍រាល់ពេលដែលអ្នកបើកមើល។ Topic sections កាន់តែលម្អិតចំពោះអាជីវកម្ម ការកំសាន្ត សុខភាព[...]
តើគួរធ្វើយ៉ាងម៉េចដើម្បីឲ្យ Private Group មានសុវត្ថិភាពជាងមុន?
Private Group អាចជាកន្លែងសំខាន់សម្រាប់អ្នប្រើប្រាស់ហ្វេសប៊ុកមកជួបជុំគ្នានិងចែករំលែកប្រធានបទផ្ទាល់ខ្លួនជាច្រើន។ ប៉ុន្តែនៅក្នុង Private Group មិនមានន័យថាសកម្មភាពរបស់អ្នកមិនត្រូវបានត្រួតពិនិត្យឡើយ។ យើងមានទំនួលខុសត្រូវក្នុងធ្វើឲ្យហ្វេសប៊ុកមានសុវត្ថិភាព។ ដើម្បីអនុវត្តគោលការណ៍ទាំងនេះយើងប្រើមនុស្សនិងបច្ចេកវិទ្យារួមបញ្ចូលគ្នាមាន អ្នកត្រួតពិនិត្យមាតិកានិងការពិនិត្យមើលភាពសកម្ម ។ ដើម្បីឱ្យ Private Group មានសុវត្ថិភាពជាងមុនគឺមានចំណុចសំខាន់ៗចំនួនបីគឺ ការពិនិត្យមើលភាពសកម្ម ឧបករណ៍សម្រាប់អ្នកគ្រប់គ្រង និងការគ្រប់គ្រងសមាជិក។ ការពិនិត្យមើលភាពសកម្ម មធ្យោបាយសំខាន់មួយក្នុងចំណោមវិធីសំខាន់ៗដែលយើងអាចផ្តល់សុវត្ថិភាពដល់អ្នកប្រើប្រាស់គឺកំណត់អត្តសញ្ញាណនិងដកចេញនូវមាតិកានិងក្រុមដែលខុសនឹងច្បាប់ហ្វេសប៊ុក។ យើងក៏អាចប្រើ AI ក្នុងការចាប់យកមាតិកាមិនល្អយ៉ាងសកម្មមុនពេលនរណាម្នាក់រាយការណ៍អំពីវាហើយឬមុនពេលដែលមនុស្សបានឃើញ។[...]
ការប្តេជ្ញាចិក្នុងការប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងតាមអ៊ីនធឺណិត (Online Bullying)
បេសកកម្មនេះគឺដើម្បីភ្ជាប់ទំនាក់ទំនងអ្នកជាមួយមនុស្សផ្សេងៗទៀតនៅលើ Instagram ។ យើងដឹងថាការគំរាមកំហែងគឺជាបញ្ហាជាពិសេសយុវជនដែលកំពុងប្រឈមច្រើន។ យើងប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងតាមអ៊ីនធឺណិតហើយយើងកំពុងពិចារណាឡើងវិញនូវបញ្ហាផ្សេងៗនៅលើ Instagram។ យើងអាចធ្វើបានច្រើនដើម្បីការពារការគំរាមកំហែងនៅលើ Instagram។ លើកទឹកចិត្តអន្តរកម្មវិជ្ជមាន ការគំរាមតាមអ៊ីនធឺណិតគឺជាបញ្ហាស្មុគ្រស្មាញ។ អស់រយៈពេលជាច្រើនឆ្នាំមកហើយយើងបានរកមើលការគំរាមកំហែងនិងមាតិកាដែលបង្កគ្រោះថ្នាក់នៅក្នុងរូបថតនិងវីដេអូ។ រឿងនេះគឺពិតជាមានសារៈសំខាន់ណាស់ជាពិសេសសម្រាប់មនុស្សវ័យជំទង់ដោយសារតែពួកគេហាក់ដូចជាមិនសូវរាយការពីការគំរាមកំហែងតាមអ៊ីនធឺណិតបើទោះបីពួកគេជាអ្នកដែលមានធ្លាប់ជួបប្រទះច្រើនក៏ដោយ។ នៅប៉ុន្មានថ្ងៃចុងក្រោយនេះយើងបានចាប់ផ្តើមចេញនូវលក្ខណៈពិសេសថ្មីមួយដែលផ្តល់ដោយ AI ដែលជូនដំណឹងដល់អ្នកប្រើប្រាស់នៅពេលការបញេ្ចញមតិរបស់ពួកគេត្រូវបានចាត់ទុកថាមិនសមរម្យមុនពេលប្រកាសចេញទៅ។ ការធ្វើបែបនេះផ្តល់ឲ្យពួកគេដឹងពីការផ្តល់យោបល់ដែលជាចបង្កជាហានិភ័យ។ ផ្ដល់យោបល់លើ[...]
Facebook, WhatsApp, Instagram មិនដំណើរការដោយអ្នកប្រើប្រាស់មិនអាចបង្ហោះរូបភាពឬមើលរូបភាពបាន
កាលពីវេលាយប់មិញកន្លងទៅនេះនៅថ្ងៃទី ៣ ខែ កក្កដា ឆ្នាំ២០១៩ ម៉ោងប្រហែល ១១ យប់ គណនី Facebook, WhatsApp, Instagram បានឈប់ដំណើរការដោយអ្នកប្រើប្រាស់មិនអាចបើកមើលរូបភាព បង្ហោះរូបភាព វីដេអូ ឬ ឯកសារផ្សេងៗនៅលើបណ្តាញសង្គមទាំងនោះបានឡើយ។ហើយបញ្ហានេះត្រូវបានកើតឡើងគ្រប់ប្រទេសទាំងអស់។ មូលហេតុនោះគឺដោយសារតែការជួសជុល (configuration) ប្រព័ន្ធប្រត្តិបត្តិការ[...]