Facebook, WhatsApp,​ Instagram  មិនដំណើរការដោយអ្នកប្រើប្រាស់មិនអាចបង្ហោះរូបភាពឬមើលរូបភាពបាន

កាលពីវេលាយប់មិញកន្លងទៅនេះនៅថ្ងៃទី ៣ ខែ កក្កដា ឆ្នាំ២០១៩ ម៉ោងប្រហែល ១១ យប់ គណនី Facebook, WhatsApp, Instagram បានឈប់ដំណើរការដោយអ្នកប្រើប្រាស់មិនអាចបើកមើលរូបភាព បង្ហោះរូបភាព វីដេអូ ឬ ឯកសារផ្សេងៗនៅលើបណ្តាញសង្គមទាំងនោះបានឡើយ។​ហើយបញ្ហានេះ​ត្រូវបានកើតឡើងគ្រប់ប្រទេសទាំងអស់។​ មូលហេតុនោះគឺដោយសារតែការជួសជុល (configuration) ប្រព័ន្ធប្រត្តិបត្តិការ (Server) ខាងក្នុងរបស់ Facebook, WhatsApp និង​ Instagram។




បន្ទាប់ពីបញ្ហាទាំងនេះកើតឡើងក្រុមហ៊ុន Facebook ក៏បានបង្ហោះសារលើ Twitter សូមអភ័យទោសដល់អ្នកប្រើប្រាស់ទាំងឡាយពីបញ្ហានេះហើយ Facebook ក៏បានសន្យានឹងដោះស្រាយបញ្ហានេះឲ្យបានយ៉ាងឆាប់រហ័សជាទីបំផុត។ ទើបតែព្រឹកមិញនេះផងដែរ ប្រព័ន្ធផ្សព្វផ្សាយទាំងនោះចាប់ផ្តើមដំណើរការជាធម្មតាហើយកាន់តែប្រសើរជាងមុន។​

Related post:

Facebook បានកែប្រែទម្រង Logo របស់ខ្លួនថ្មីប្លែកជាងមុន

ហ្វេសប៊ុកដំបូងគ្រាន់តែជាជាកម្មវិធីមួយប៉ុណ្ណោះ។ ឥឡូវនេះ យើងផ្តល់ជូននិងជួយអ្នកប្រើប្រាស់ក្នុងការភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិ គ្រួសារ សហគមន៍និង ការធ្វើជំនួញ។ ថ្ងៃនេះយើងបានធ្វើការផ្លាស់ប្តូរ ឡូហ្គូ ក្រុមហ៊ុនរបស់យើងដើម្បីឲ្យកាន់តែច្បាស់អំពីពីហ្វេសប៊ុក។ យើងកំពុងណែនាំឡូហ្គូ ថ្មីនិងងាយស្រួលសម្គាល់ក្រុមហ៊ុនហ្វេសប៊ុក។ឡូហ្គូថ្មីនេះត្រូវបានរចនាឡើងដើម្បីបង្ហាញពីភាពច្បាស់លាស់និងប្រើប្រាស់ហ្វុនអក្សរមដើម្បីបង្កើតភាពខុសគ្នារវាងក្រុមហ៊ុននិងកម្មវិធី។ ប្រជាជនគួរតែដឹងថាតើក្រុមហ៊ុនណាដែលផលិតផលិតផលដែលពួកគេប្រើ។ សេវាកម្មចម្បងរបស់យើងរួមមានកម្មវិធី Facebook, Messenger, Instagram, WhatsApp, Oculus, Workplace, Portal[...]

Continue