៤ ចំណុចដែលអ្នកត្រូវមានមុនពេលចាប់ផ្ដើមយុទ្ធសាស្រ្ដទីផ្សារក្នុង Facebook
តើលោកអ្នកមានយុទ្ធសាស្រ្ដទីផ្សារហើយឬនៅ? ហើយវាមានដំណើរការល្អដែរ ឬទេ?ប្រសិនបើលោកអ្នកចង់ជោគជ័យក្នុងអាជីវកម្ម អ្នកត្រូវប្រាកដចិត្ដជាមុនថា អ្នកមានយុទ្ធសាស្រ្តទីផ្សារដែលត្រឹមត្រូវស្របទៅតាមបរិបទសង្គមដែលអតិថិជនរបស់លោកអ្នកកំពុងមានជំនឿក្នុងការប្រើប្រាស់ និងការនិយមចូលចិត្ដ ទើបការខិតខំរបស់អ្នកនឹងមិនត្រូវអាសាបង់។
ហើយវាមានរឿងជាច្រើន និងស៊ីជម្រៅក្នុងការបង្កើតយុទ្ធសាស្រ្ដទីផ្សាររបស់អ្នក។ សម្រាប់យុទ្ធសាស្រ្តទីផ្សារតាម Facebook Page វិញ វាសំខាន់ណាស់ដែលអ្នកត្រូវមាន ៤ ចំណុចនេះក្នុងមូលដ្ឋានអាជីវកម្មរបស់អ្នកជាមុនសិន៖
១. មានគេហទំព័រល្អ និងទុកចិត្ដបាន (Good & Reliable Website)
យុទ្ធសាស្រ្ដទីផ្សាររបស់អាជីវកម្មមួយ វាចាំបាច់ណាស់ដែលត្រូវមានគេហទំព័រមួយសម្រាប់ខ្លួនឯង។ ចំពោះគេហទំព័រនោះទៀតសោត ត្រូវតែជាប្រភេទគេហទំព័រដែលល្អ និងអាចផ្ដល់ទំនុកចិត្ដខ្ពស់ និងភាពងាយស្រួលសម្រាប់អតិថិជន។
២. មានគំរូ និងផែនការអាជីវកម្មច្បាស់លាស់
សំណួរសួរថា តើអ្នកអាចមើលឃើញពីផែនការវិនិយោគអាជីវកម្មមួយដែលអាចបង្កើតចំណូលបានហើយ ឬនៅ? ដោយរបៀបណា?ឬយកគំរូតាមនរណា? អ្នកត្រូវសួរខ្លួនឯងបែបនេះជាមុនសិន ព្រោះថាមានសហគ្រិនជាច្រើនដែលមិនទាន់មានផែនការម៉ត់ចត់ និងមិនទាន់យល់ពីតម្លៃទំនិញ ឬតម្លៃវិនិយោគដែលពួគគេត្រូវបោះទៅក្នុងការធ្វើទីផ្សារផង បែរជាចាំផ្ដើមដំណើរការយុទ្ធសាស្រ្ដទីផ្សារក្នុង Facebook។ លទ្ធផល គឺត្រូវបរាជ័យ។
៣. ប្រើសេវាកម្មទីផ្សារតាម Email អាជីវកម្មជោគជ័យជាច្រើនបានប្រើសេវាកម្មផ្សព្វផ្សាយទីផ្សារតាមរយៈ Email Marketing Advertisement Service។ Email នៅតែមានការនិយមច្រើនក្នុងទំនាក់ទំនងទូទៅ ជាពិសេសទំនាក់ទំនងអំពីអាជីកម្មដែលមានលក្ខខណ្ឌត្រូវការ និងមានសុវត្ថិភាពខ្ពស់បំផុត។
៤. មាន Facebook Page ស្ដង់ដារ
វាច្បាស់ណាស់ហើយដែលអ្នកត្រូវមាន Facebook Page មួយដែលមានស្ដង់ដារដែលបង្កើត និងគ្រប់គ្រងដោយអ្នកជំនាញ់ខាងហ្វេសប៊ុក ក៏ដូចជាអ្នកជំនាញផ្នែកទីផ្សារតាមបណ្ដាញសង្គមហ្វេសប៊ុកនេះផងដែរ មុនពេលដែលអ្នកសម្រេចចិត្ដចាប់ផ្ដើមដំណើរការយុទ្ធសាស្រ្ដទីផ្សារក្នុង Facebook Page ។