Englishអាជីវកម្មប្រភេទ B2B (Business to Business) គឺជាទម្រង់នៃការធ្វើជំនួញរវាងអាជីវកម្មមួយ និងអាជីវកម្មទៀតដែលមិនមែនជាអាតិថិន តែជាដៃគូសហការក្នុងការដោះដូរផលិត ឬសេវាកម្មក្នុងការផ្គត់ផ្គង់ឱ្យគ្នាទៅវិញទៅមក។
តើអ្វីដែលធ្វើទីផ្សារត្រូវស្គាល់ពី B2B? ហើយការយល់ដឹង និងការប្រើប្រាស់យុទ្ធសាស្រ្ដ B2B មានប្រយោជន៍អ្វីសម្រាប់អាជីវកម្មជោគជ័យ?
១. ផ្សព្វផ្សាយមុខជំនាញសំខាន់ៗក្នុងអាជីវកម្មរបស់អ្នក
ដើម្បីហ៊ានទៅដល់ការសហការគ្នាជាដៃគូរផ្គត់ផ្គង់ អ្នកត្រូវធ្វើការផ្សព្វផ្សាយពីមុនជំនាញអាជីវកម្មរបស់លោកអ្នកជាសាធារណៈ ដើម្បីទទួលបានការទទួលស្គាល់ពីមុខជំនាញក្នុងក្រុមហ៊ុនរបស់អ្នក។
២. ផ្ដោតសំខាន់លើចំណាប់អារម្មណ៍ក្នុង Facebook Live
ឥលូវនេះ ការប្រើប្រាស់ Facebook Live ជាមធ្យោបាយយ៉ាងសំខាន់ក្នុងពាំនាំចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការងារមុនជំនាញរបស់ខ្លួន ដើម្បីទាក់ទាញទៅដល់អាជីវករផ្សេងទៀតឱ្យមានចំណាប់អារម្មណ៍មកវិញ។
៣. បង្កើតទស្សនៈវិស័យល្អដល់អតិថិជនក្នុងការផ្សព្វផ្សាយពាណិជកម្មក្នុង Facebook Ads
នេះជាចំណុចសំខាន់បំផុតក្នុងបង្កើតការមើលឃើញពីគុណតម្លៃក្នុងអាជីវកម្មរបស់លោកអ្នកទៅដល់អ្នកប្រើប្រាស់ នូវការបង្កើតនូវការគិតល្អរបស់អតិថិជនវា នឹងធ្វើឱ្យអាជីវកម្មដទៃចង់មានការសហការជាមួយដើម្បីឱ្យគេមើលឃើញថា ក្រុមហ៊ុនរបស់គេក៏ជាក្រុមហ៊ុនដែលមានទំនុកចិត្ដផងដែរ។