គ្រប់គ្នាដឹងច្បាស់រួចមកហើយថា Facebook ត្រូវបានបង្កើតឡើងដើម្បីឱ្យអ្នកប្រើប្រាស់ទាំងអស់ផ្សារភ្ជាប់ទំនាក់ទំនងកាន់តែប្រសើរក្នុងសង្គមអនឡាញ ក៏ដូចជាស្ពានសម្រាប់មនុស្សគ្រប់គ្នាបង្កើតបាននូវទំនាក់ទំនងដោយផ្ទាល់ជាមួយគ្នាផងដែរ ជាពិសេសសម្រាប់អាជីវកម្ម។ តែទាំងអស់នេះ យើងក៏ត្រូវចំណាយថវិការដើម្បីទិញអ៊ីនធើណេតដើម្បីប្រើប្រាស់ Facebook បាន តែអ្នកក៏អាចប្រើប្រាស់ Facebook ដើម្បីរកលុយតាមវិធីខាងក្រោមនេះវិញដែរ៖
1. រកលុយតាមវីឌីអូ (Video Monetization)
លោកអ្នកអាចរកប្រាក់បានពីវីឌីអូរបស់អ្នកនៅក្នុង Facebook តាមរយៈមុខងារមួយដែលមានឈ្មោះថា
Ad Break។ ហើយកម្មវិធី Ad Break នេះជាមុខងារផ្សព្វផ្សាយប្រភេទរូបភាព ឬវិឌីអូខ្លីៗដែលវាលេចចេញឡើងមុន ឬដំណាលគ្នាជាមួយមាតិការបស់អ្នក។
2. រកលុយតាមផេក (Page Monetization)
ចំពោះវិធីមួយទៀត គឺរកលុយតាមហ្វេសប៊ុកផេក (
Facebook Page) តាមរយៈចំនួន Subscription ។ នេះមានន័យថាបើអ្នកទទួលបានការចុច Subscribe ច្រើនក្នុងចំនួនកំណត់ណាមួយ ឬប្រភេទមាតិកាពីអ្នកគាំទ្រ (Fans) របស់អ្នក នោះអ្នកក៏ទទួលបានលុយនៅក្នុងគណនីរបស់អ្នកដែលបានចុះឈ្មោះ។
3. រកលុយតាមម៉ាក់យីហោ (Brand Monetization)
វិធីមួយទៀតដែលអ្នកអាចរកលុយបានពី Facebook នោះគឺ
ប្រភេទផុស ឬមាតិកាល្បី។ នេះមានន័យថា រាល់ប្រភេទផុស ឬមាតិកាទាំងឡាយណាដែលមានទម្រង់ល្អ ឬត្រូវបានគ្រប់គ្រងដោយដៃគូអាជីវកម្មក្នុងលក្ខខណ្ឌដោះដូរដោយតម្លៃណាមួយ។
ឯកសារយោង៖
www.facebookblueprint.com