៣ វិធានការសម្រាប់អ្នកទីផ្សារដើម្បីទប់ស្កាត់បញ្ហាក្នុងការផ្សព្វផ្សាយបណ្ដាញសង្គម

កន្លងមកយើងបានដាក់ជូនលោកអ្នកនូវអត្ថបទយុទ្ធសាស្រ្ដជាច្រើនក្នុងការអភិវឌ្ឍការផ្សព្វផ្សាយក្នុងបណ្ដាយសង្គមអនឡាញឱ្យទទួលបានជោគជ័យ។ តែទោះបីជាយ៉ាងណាក៏ដោយការកើតមានបញ្ហា នៅតែមិនអាចជៀសវាងបាន ដូចនេះហើយថ្ងៃនេះ Plan-B នឹងដាក់ជូនលោកអ្នកលោកនូវអត្ថបទមួយបញ្ហាពីចំណាត់ការ និងវិធានការសម្រាប់វិបត្ដិដែលអាចកើតមានក្នុងការផ្សព្វផ្សាយអាជីវកម្មក្នុងបណ្ដាញសង្គមអនឡាញវិញម្ដង។
១. ត្រូវមានផែនការច្បាស់លាស់នៅក្នុងដៃ
វិបត្ដិដែលអាចកើតមានក្នុងប្រតិបត្ដិការផ្សព្វផ្សាយតាមបណ្ដាញសង្គមវា ទាមទារដំណោះស្រាយមួយដែលត្រូវចំណាយទាំងពេលវេលា និងហិរញ្ញវត្ថុយ៉ាងច្រើន។ ពេលមានវិបត្ដិមួយបានកើតឡើង អ្នកនឹងមានអារម្មណ៍ថាដូចជាត្រូវបរាជ័យយ៉ាងធំធេង។ តែយើងមិនទាន់បរាជ័យទេ បើអ្នកនៅតែមានបំណងចង់ជោគជ័យ និងចាប់ផ្ដើមសកម្មភាព។ ដូចនេះហើយ ការបង្កើតផែនការ និងការសម្លឹងមើលឧសគ្គដែលអាចកើតមានឡើង និងដំណោះស្រាយដែលមានប្រសិទ្ធក្នុងបញ្ហានោះ គឺជាការចាំបាច់។
២. បង្កើតក្រុមជំហរទទួលបន្ទុកវិបត្ដិដែលកើតឡើង
បង្កើតក្រុមជំនាញលើការដោះស្រាយបញ្ហាទាំងផ្ទាល់ និងប្រយោលជាមួយនឹងអតិជន និងការងារបច្ចេកទេសជាមួយនឹងព័ត៌មានថ្មីចុងក្រោយបង្អស់។ ការបង្កើតក្រុមទទួលបន្ទុកដោះស្រាយបញ្ហាដែលកើតមានឡើងដោយយថាហេតុជាចំណុចលេចធ្លោមួយរបស់អាជីវកម្មដើម្បីរក្សាទំនុកចិត្ដរបស់អតិថិជន។
៣. ដាក់ចំណាត់ការទៅលើបញ្ហា
ដើម្បីដោះស្រាយបញ្ហាយ៉ាងមានប្រសិទ្ធភាព និងតម្លាភាពនៅក្នុងវិបត្ដិបណ្ដាញសង្គមផ្សព្វផ្សាយដែលអាចកើតមានឡើងទាំងកត្ដាខាងក្នុង និងខាងក្រៅ អ្នកត្រូវធ្វើការដឹកនាំ និងដាក់វិធានការណាដែលវាធ្វើឱ្យវាមានការអភិវឌ្ឍល្អ។
ឯកសារយោង៖ www.socialmediaexaminer.com