ទំនាក់ទំនងអាជីវកម្ម និងអតិថិជន ត្រូវបានកំពុងតែមានភាពកើនឡើងជាខ្លាំងតាមរយៈការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថលក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។ ដោយបច្ចុប្បន្ននេះយើងគ្រាប់គ្នាសុទ្ធតែមាន Smart Phone ឬ កុំព្យូទ័រក្នុងដៃគ្រប់គ្នាដើម្បីភា្ជប់ទំនាក់ទំនង ទទួលព័ត៌មាន លក់ និងទិញផលិត ឬសេវាកម្មតាមបណ្ដាញសង្គមផ្សព្វផ្សាយបានគ្រប់ពេល និងគ្រប់ទីកន្លែង។
១. Digital Social Media ផ្តល់ជូននូវឱកាសដ៏ធំសម្រាប់អាជីវកម្ម
ដូចដែលយើងទាំងអស់គ្នាបានដឹងហើយថាឥឡូវនេះមានបណ្តាញផ្សព្វផ្សាយឌីជីថលជាច្រើនដូចជា Google, Facebook, Instagram, និង Email, ដែលយើងកំពុងប្រើប្រាស់ដើម្បីភ្ជាប់បណ្ដាញគ្នាទៅវិញទៅមក។ ដូច្នេះហើយ ប្រសិនបើអាជីវកម្មមួយមានដំណើរការយុទ្ធនាការផ្សាយពាណិជ្ជកម្មដោយគ្មានប្រព័ន្ធផ្សព្វផ្សាយសង្គមឌីជីថលនេះទេ នោះនឹងគ្មានអ្នកស្គាល់ពីអាជីវកម្មរបស់អ្នកបានច្រើននោះទេ ហើយអ្នកនឹងបាត់បង់អតិថិជនសក្តានុពលទាំងអស់។
ប៉ុន្ដែផ្ទុយទៅវិញអាជីវកម្មដែលប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមនឹងរីកចម្រើន និងមានការគាំទ្រពីអតិថិជនជាច្រើន ហើយនឹងមានការកើនឡើងជាលំដាប់ទូទាំងពិភពលោក។
២. ជាអាវុធប្រកបដោយប្រសិទ្ធភាពសម្រាប់អាជីវកម្មជោគជ័យ
ខណៈពេលដែលមនុស្សទទួលបានទំនាក់ទំនងជាមួយប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ម្ចាស់អាជីវកម្មហើយ នេះជាឱកាសមាស ឱកាសប្រាក់ដើម្បីធ្វើឱ្យអាជីវកម្មរបស់អ្នករីកចម្រើនយ៉ាងឆាប់រហ័ស។ ប្រព័ន្ធផ្សព្វផ្សាយសង្គមមានសមត្ថភាពពិសេសដើម្បីធ្វើឱ្យគោលដៅអាជីវកម្មបានទៅដល់អតិថិជនគោលដៅពិតប្រាកដរបស់យើងពីគ្រាប់ទីកន្លែង។
ទន្ទឹមនឹងនេះដែរ ប្រសិនបើ អាជីវកម្មរបស់អ្នកដំណើរការជាមួយប្រព័ន្ធផ្សព្វផ្សាយដែលមានសក្តានុពលខ្លាំងដូចជា Facebook ដើម គឺវាជាពេលវេលាធ្វើឱ្យម៉ាកយីហោរបស់មានគេស្គាល់ច្រើនបំផុតដែលអាចធ្វើឱ្យជំហរអាជីវកម្មរបស់អ្នកកាន់តែរឹងមាំ។
៣. ផ្តល់នូវការយល់ឃើញជាវិជ្ជមានពីអាជីវកម្មរបស់អ្នក
ភាពជោគជ័យនៃអាជីវកម្មមួយដែលអាចមានភាពយូរអង្វែង គឺមនុស្សចាត់ទុកថាវាជាអ្វីដែលមានអត្ថប្រយោជន៍នៅក្នុងសង្គមដែលពួកគេកំពុងរស់នៅ។ ហើយវាជារឿងសំខាន់បំផុត ដែលអាជីវកម្មមួយត្រូវប្រើបណ្ដាញសង្គមដើម្បីកសាងទំនុកចិត្ដដ៏ពិតប្រាកដមួយទៅដល់មនុស្សក្នុងសង្គម។ ហើយដើម្បីហើយដើម្បីជួយដល់អាជីវករសម្រេចបាននូវចំណុចនេះ ប្រព័ន្ធផ្សព្វផ្សាយសង្គមព្យាយាមបង្កើតវិធីសាស្ដ្រក្នុងការផ្សព្វផ្សាយដែរមានភាពច្នៃប្រឌិតខ្ពស់ មានភាពទាក់ទាញ និងមានភាពងាយស្រួល។
តាមរយៈការបកស្រាយខាងលើ ប្រហែលជាគ្មានមន្ទិលទៀតទេថា ហេតុអ្វីប្រព័ន្ធផ្សព្វផ្សាយសង្គមគឺជាគន្លឹះសំខាន់បំផុតដើម្បីធ្វើឱ្យជំនួញទទួលបានជោគជ័យ។
ប្រភព៖
-
newsroom.fb.com
-
https://learn.fb.com/