៤ ចំណុចសំខាន់ៗដែលធ្វើឲ្យពាណិជ្ជកម្មរបស់អ្នកទាក់ទាញខ្លាំងបំផុត

៤ ចំណុចសំខាន់ៗដែលធ្វើឲ្យពាណិជ្ជកម្មរបស់អ្នកទាក់ទាញខ្លាំងបំផុត

 

រាល់ការរចនារូបភាព ឬវិឌីអូដើម្បីយកទៅធ្វើការផ្សព្វផ្សាយមិនត្រូវបាញ់ទៅតែគោលដៅតែម៉្យាងនោះទេ តែវាត្រូវមានរួមបញ្ចេញនូវតិចនិក ឬរសជាតិអារម្មណ៍មួយចំនួនទៀតដើម្បីទាក់ទាញអ្នកមើលឱ្យសម្រេចចិត្ដប្រើប្រាស់ ឬចូលរួមជាមួយគោលបំណងនៃការផ្សព្វផ្សាយរបស់អ្នក។

 

យោងទៅតាមការវិភាគរបស់ Facebook បានណែនាំថា៖ ដើម្បីឱ្យរូបភាព ឬវីឌីអូដែលត្រូវយកទៅផ្សព្វផ្សាយក្នុងកម្មវិធី Facebook របស់ខ្លួន​ហើយទទួលបានការចាប់អារម្មណ៍ច្រើន អ្នករៀបចំគម្រោង និងអ្នករចនា (Designer) ត្រូវមាន និងយកចិត្ដទុកដាក់ចំណុចទាំងនេះ

 

ក. ជូនដំណឹង

 

៤ ចំណុចសំខាន់ៗដែលធ្វើឲ្យពាណិជ្ជកម្មរបស់អ្នកទាក់ទាញខ្លាំងបំផុត
ភាគច្រើនយើងផ្តោតសំខាន់ទៅលើការផ្តល់ព័ត៌មាន។ ប៉ុន្ដែអ្វីជាបញ្ហានោះ ថាតើអ្នកមានវិធីសាស្រ្ដបែបណាដើម្បីផ្តល់ជូនព័ត៌មានទៅចំអ្វីដែលអតិថិជនត្រូវការ ត្រឹមត្រូវ ហើយខ្លី។ ការសរសេរអក្សរច្រើនពេកអាចធ្វើឱ្យប្រសិទ្ធនៃការផ្សព្វផ្សាយរបស់អ្នកធ្លាក់ចុះ។

 

ខ.ជម្រុញទឹកចិត្ដ

 

៤ ចំណុចសំខាន់ៗដែលធ្វើឲ្យពាណិជ្ជកម្មរបស់អ្នកទាក់ទាញខ្លាំងបំផុត

 

រាល់រូបភាព ឬវីឌីអូត្រូវធ្វើយ៉ាងណាត្រូវមានលក្ខណៈជម្រុញលើកទឹកចិត្ដឱ្យមានការចូលរួម ឬប្រើប្រាស់។ តែជៀសវាងដាច់ខាតរាល់ការ ជម្រុញណាដែលស្ដាប់ ឬមើលទៅមានលក្ខណៈបង្ខិតបង្ខំ។ រាល់ការនិយាយជម្រុញទឹកចិត្ដភ្ជាប់មកជាមួយមូលហេតុ ឬអត្ថប្រយោជន៍ដែលពួកគេអាចនឹងទទួលបាន។

 

គ.អប់រំ

 

៤ ចំណុចសំខាន់ៗដែលធ្វើឲ្យពាណិជ្ជកម្មរបស់អ្នកទាក់ទាញខ្លាំងបំផុត

 

កត្តាមួយទៀតដែលត្រូវយកចិត្ដទុកដាក់ គឺការអប់រំ។ ក្នុងន័យនេះមិនមែនទាល់តែយើងត្រូវតែផ្សព្វផ្សាយតែអំពីការអប់រំចំណេះដឹងនោះទេ។ យើងគ្រាន់តែព្យាយាមបញ្ចូលចំណេះដឹងណាដែលពាក់ព័ន្ធ។ តែត្រូវចាំថា ន័យអប់រំនោះនឹងមិនមានន័យបង្គាប់បញ្ជាគេ តែជាការយល់ឃើញរបស់មតិភាគច្រើន។

 

ឃ.​កម្សាន្ត

 

៤ ចំណុចសំខាន់ៗដែលធ្វើឲ្យពាណិជ្ជកម្មរបស់អ្នកទាក់ទាញខ្លាំងបំផុត

នេះជាចំណុចពិសេសមួយដែលជាបន្ទុករបស់អ្នកឌីហ្សាញ។ ការរចនារូបភាព ឬវីឌីអូរបស់ត្រូវតែមានការភាពទាក់ទាញដល់អ្នកមើល ដើម្បីឱ្យពួកគេមានអារម្មណ៍សប្បាយរីករាយ និងចង់ចាំអារម្មណ៍មួយហ្នឹង ហើយគេអាចនឹងនិយាយប្រាប់ដល់មិត្ដភក្ដិរបស់គេបន្ដទៀត។

 

ប្រភព៖ https://learn.fb.com/lessons/

Related post:

តើអ្វីទៅដែលហៅថា B2B នៅក្នុងបរិបទមុខជំនួញ?

អាជីវកម្មប្រភេទ B2B (Business to Business) គឺជាទម្រង់នៃការធ្វើជំនួញរវាងអាជីវកម្មមួយ និងអាជីវកម្មទៀត​ដែលមិនមែនជាអាតិថិន តែជាដៃគូសហការក្នុងការដោះដូរផលិត ឬសេវាកម្មក្នុងការផ្គត់ផ្គង់ឱ្យគ្នាទៅវិញទៅមក។​

Continue