៦ ចំណុចដែលអ្នកត្រូវដឹងដើម្បីធ្វើអាជីវកម្ម​តាមរយៈ Messenger ឱ្យមានប្រសិទ្ធភាពខ្ពស់

6 points
មុនដំបូងអ្នកត្រូវប្រាកដថា អ្នកបានបើកការផ្ញើសារចេញចូលក្នុងផេករបស់អ្នកជាមុនសិន។ របៀបនៃការបិទបើកការផ្ញើសារចេញចូលក្នុងផេករបស់អ្នក? នៅពេលអ្នកបានបើកការផ្ញើសារចូលផេកអ្នករួចហើយ ជំហានខាងនេះជាចំណុចសំខាន់ដែលអ្នកត្រូវដឹង ដើម្បីឱ្យអាជីវកម្ម​តាមរយៈ Messenger របស់អ្នកមានប្រសិទ្ធភាពខ្ពស់ ដោយផ្អែកតាមបទពិសោធន៍ និងអនុវត្តផ្ទាល់៖ ១. អ្នកត្រូវយល់ឱ្យច្បាស់ពីតម្រូវការគោលដៅអតិថិជនរបស់អ្នក តាមរយៈការស្វែងយល់ពីតម្រូវការអតិថិជន ក៏ដូចជាព្យាយាមដៅឱ្យចំណុចរបស់អតិថិជនអ្នកតាមរយៈការពិសោធន៍ផ្ទាល់។ ២. យល់ឱ្យច្បាស់ពីគោលបំណងធំនៃអាជីវកម្មរបស់អ្នក ដែលអ្នកចង់ធ្វើអាជីវកម្មតាម Messenger ថាអ្នករំពឹងចង់បានអ្វីពីវា។ ៣. បង្កើតយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍគម្រោងរបស់អ្នក។ ធ្វើដូចនេះដើម្បីទទួលបានបទពិសោធន៍ត្រឹមត្រូវពីអាជីវកម្មរបស់អ្នក។ ៤. បង្កើតបទពិសោធន៍ឱ្យខ្លួនឯង ៥. បង្កើនភាពស្និទ្ធស្នាល និងឱ្យគោលដៅអតិថិជនរបស់អ្នកឱ្យស្គាល់ពីផលិតផលរបស់អ្នកតាមរយៈការទំនាក់ទំនងផ្ទាល់ជាមួយពួកគេតាមរយៈ Messenger។ ៦. កែប្រែយុទ្ធសាស្រ្តជានិច្ច ដើម្បីទទួលយកបទពិសោធន៍ថ្មីដោយផ្អែកលើការបញ្ចេញមតិពីអតិថិជន និងលទ្ធផលការងាររបស់អ្នក។ ប្រភព៖ Facebook Blueprint

Related post:

តើអ្វីទៅដែលហៅថា B2B នៅក្នុងបរិបទមុខជំនួញ?

អាជីវកម្មប្រភេទ B2B (Business to Business) គឺជាទម្រង់នៃការធ្វើជំនួញរវាងអាជីវកម្មមួយ និងអាជីវកម្មទៀត​ដែលមិនមែនជាអាតិថិន តែជាដៃគូសហការក្នុងការដោះដូរផលិត ឬសេវាកម្មក្នុងការផ្គត់ផ្គង់ឱ្យគ្នាទៅវិញទៅមក។​

Continue