Business Marketing 2019-04-30 Tweet ចង់ឱ្យអាជីវកម្មជោគជ័យជាមួយ Chatbot លុះត្រាណាតែម្ចាស់អាជីវកម្មស្គាល់ពីគោលបំណង និងគម្រោងអាជីវកម្មឱ្យបានច្បាស់ជាមុនសិន វាដូចគ្នាទៅនឹង “ហេតុអ្វីបានជាម្ចាស់អាជីវកម្មត្រូវតែយល់ឱ្យច្បាស់ពីគោលបំណងអាជីវកម្មរបស់ខ្លួន មុននឹងជ្រើសរើសការផ្សព្វផ្សាយពាណិជ្ជកម្មនៅលើហ្វេសប៊ុក (Facebook Ads) ហើយវាក៏មិនខុសពី Chatbot Messenger ដូចគ្នាដែរ។ ដូចដែលបានលើកឡើងពីខាងដើម ដើម្បីឱ្យអាជីវកម្មទទួលបានលទ្ធផលល្អ ចំណុច ៤នេះ អាចជារឿងអ្នកត្រូវដឹង៖ បង្កើនកិត្យានុភាព ចាប់ផ្តើមសន្ទនាអំពីផលិតផល ឬសេវាកម្មរបស់អ្នក ដើម្បីឱ្យអតិថិជនរបស់អ្នកស្វែងយល់ពីផ្លាកយីហោរបស់អ្នក ក៏ដូចជាស្វែងយល់ពីគោលបំណងរបស់ពួកគេ។ ការទទួលយកអតិថិជន បង្កើតអតិថិជនថ្មីៗឱ្យបានច្រើន ដើម្បីជម្រុញឱ្យអាជីកម្មរបស់អ្នកកាន់តែមានប្រសិទ្ធភាព ឱ្យបានកាន់តែច្រើន កាន់តែល្អ តាមរយៈការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ និងវេបសាយ។ ការទូទាត់ ផ្ដល់ភាពងាយស្រួលដល់អតិថិជនរបស់អ្នក ក្នុងការស្វែងរក និងទូទាត់សាច់ប្រាក់ពីផលិតផលរបស់អ្នក នៅលើ Mesenger។ អ្វីដែលសំខាន់នោះ ការទូទាត់ចាំបាច់ត្រូវតែសុវត្ថិភាព មានប្រសិទ្ធភាព ផ្ដល់ការទុកចិត្តដល់អតិថិជនរបស់អ្នក។ ការផ្ដល់ជូនសេវាកម្ម ការផ្ដល់ជូននូវសេវាកម្មដែលកំពុងពេញនិយមទៅកាន់អតិថិជនរបស់អ្នក ដើម្បីផ្ដល់ជូនការការពេញចិត្តដ៏ល្អដល់អតិថិជន ក៏ដូចជាកាត់បន្ថយការចំណាយប្រាក់ពលកម្មទៅកាន់បុគ្គលិករបស់អ្នក។ អ្នកត្រូវចាំថា ចំណុចទាំង៤ខាងលើ មិនមែនសុទ្ធតែជាករណីដែលត្រូវតែកើតឡើងនោះទេ ប៉ុន្តែវាជាចំណុចសំខាន់ៗនៃការបង្កើត Chatbot ក្នុង Messenger Platform ។ រឿងបន្ទាប់ អ្នកត្រូវប្រាកដក្នុងចិត្តថា អ្នកមានពេលវេលាគ្រប់គ្រាន់សម្រាប់ការបង្កើត Chatbot។ វាជារឿងដែលសំខាន់បំផុតក្នុងការបង្កើត Bot មួយដែលមានអត្ថន័យ និងផ្ដល់តម្លៃពិតប្រាកដដល់អតិថិជនរបស់អ្នក នោះបានន័យថា Bot របស់អ្នកចាំបាច់ត្រូវមានចំណុចទាំងពីរនេះ៖ ១. ឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនរបស់អ្នក ២. ក្រៅពីយុទ្ធសាស្ត្រដែលមានរយៈពេលយូរនោះ យុទ្ធសាស្ត្រក្នុរយៈពេលខ្លីអាចជាមានភាពអស្ចារ្យច្រើនខ្លាំងផងដែរ។ ជាមួយនឹងមូលដ្ឋានគ្រឹះនេះ អ្នកអាចកំណត់ពីបទពិសោធន៍នៃការប្រើប្រាស់ Chatbot ក្នុង Messenger បានហើយ មុននឹងចាប់ផ្ដើមបង្កើត Chatbot ចេញជារូបរាងមក។ ចំណុចទាំងនោះរួមមាន៖ ១. ការឆាតដោយផ្ទាល់ពីម្ចាស់អាជីវកម្ម ១០០% ២. មែកធាងនៃការប្រើប្រាស់ Chatbot ៣. ការប្រើប្រាស់បច្ចេកវិទ្យា AI ប្រភព៖ www.facebookblueprint.com
តើអ្វីទៅដែលហៅថា B2B នៅក្នុងបរិបទមុខជំនួញ? Business Marketing អាជីវកម្មប្រភេទ B2B (Business to Business) គឺជាទម្រង់នៃការធ្វើជំនួញរវាងអាជីវកម្មមួយ និងអាជីវកម្មទៀតដែលមិនមែនជាអាតិថិន តែជាដៃគូសហការក្នុងការដោះដូរផលិត ឬសេវាកម្មក្នុងការផ្គត់ផ្គង់ឱ្យគ្នាទៅវិញទៅមក។ Continue