បេសកកម្មនេះគឺដើម្បីភ្ជាប់ទំនាក់ទំនងអ្នកជាមួយមនុស្សផ្សេងៗទៀតនៅលើ Instagram ។ យើងដឹងថាការគំរាមកំហែងគឺជាបញ្ហាជាពិសេសយុវជនដែលកំពុងប្រឈមច្រើន។ យើងប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងតាមអ៊ីនធឺណិតហើយយើងកំពុងពិចារណាឡើងវិញនូវបញ្ហាផ្សេងៗនៅលើ Instagram។ យើងអាចធ្វើបានច្រើនដើម្បីការពារការគំរាមកំហែងនៅលើ Instagram។
លើកទឹកចិត្តអន្តរកម្មវិជ្ជមាន
ការគំរាមតាមអ៊ីនធឺណិតគឺជាបញ្ហាស្មុគ្រស្មាញ។ អស់រយៈពេលជាច្រើនឆ្នាំមកហើយយើងបានរកមើលការគំរាមកំហែងនិងមាតិកាដែលបង្កគ្រោះថ្នាក់នៅក្នុងរូបថតនិងវីដេអូ។
រឿងនេះគឺពិតជាមានសារៈសំខាន់ណាស់ជាពិសេសសម្រាប់មនុស្សវ័យជំទង់ដោយសារតែពួកគេហាក់ដូចជាមិនសូវរាយការពីការគំរាមកំហែងតាមអ៊ីនធឺណិតបើទោះបីពួកគេជាអ្នកដែលមានធ្លាប់ជួបប្រទះច្រើនក៏ដោយ។
នៅប៉ុន្មានថ្ងៃចុងក្រោយនេះយើងបានចាប់ផ្តើមចេញនូវលក្ខណៈពិសេសថ្មីមួយដែលផ្តល់ដោយ AI ដែលជូនដំណឹងដល់អ្នកប្រើប្រាស់នៅពេលការបញេ្ចញមតិរបស់ពួកគេត្រូវបានចាត់ទុកថាមិនសមរម្យមុនពេលប្រកាសចេញទៅ។ ការធ្វើបែបនេះផ្តល់ឲ្យពួកគេដឹងពីការផ្តល់យោបល់ដែលជាចបង្កជាហានិភ័យ។
ផ្ដល់យោបល់លើ Instagram
យើងចង់បង្កើតលក្ខណៈពិសេសមួយដែលអនុញ្ញាតឲ្យមនុស្សគ្រប់គ្រងបទពិសោធរបស់ពួកគេតាម Instagram ដោយមិនជូនដំណឹងដល់នរណាម្នាក់ដែលអាចកំណត់គោលដៅរបស់ពួកគេ។ អ្នកអាចជ្រើសរើសធ្វើអត្ថាធិប្បាយរបស់អ្នកដែលអាចដាក់ Restrict ឲ្យអ្នកដទៃដោយការយល់ព្រមរបស់ពួកគេ។ មនុស្សដែលបានដាក់Restrict នឹងមិនអាចមើលឃើញនៅពេលអ្នកសកម្មនៅលើ Instagram ឬនៅពេលអ្នកបានអានសារផ្ទាល់របស់ពួកគេឡើយ។
កំហិត
វាជាការទទួលខុសត្រូវរបស់យើងក្នុងការបង្កើតបរិយាកាសសុវត្ថិភាពនៅលើ Instagram ។ នេះគឺជាអាទិភាពដ៏សំខាន់មួយសម្រាប់យើងពេលខ្លះហើយយើងកំពុងបន្តវិនិយោគក្នុងការយល់ដឹងកាន់តែប្រសើរនិងដោះស្រាយបញ្ហានេះ។