ចង់ជោគជ័យលើការងារអនឡាញ ត្រូវចេះធ្វើផែនការទីផ្សារដោយប្រើវិធីទាំងអស់នេះសិន!

ចង់ជោគជ័យលើការងារអនឡាញ ត្រូវចេះធ្វើផែនការទីផ្សារដោយប្រើវិធីទាំងអស់នេះសិន!

នៅក្នុងដំណើរការទីផ្សារ ជាពិសេសនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម ការបង្កើតផែនការមាតិកាផ្សព្វផ្សាយ គឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការកសាងភាពល្បីល្បាញ និងទំនុកចិត្ដសម្រាប់អតិថិជន។ នោះហើយជាមូលហេតុដែលអ្នកធ្វើផែនការធ្វើត្រូវប្រុងប្រយ័ត្ន មុនពេលបើកដំណើរការផែនការទីផ្សារមាតិការបស់ពួកគេ។

ខាងក្រោមនេះយើងនឹងចែករំលែកវិធីសាស្រ្ដ ៥ ដំណាក់ក្នុងការរៀបចំផែនការមាតិកាទីផ្សារ ដែលដកស្រង់ចេញវីដេអូរបស់អ្នកនាង Alisha ដែលជាស្ថាបនិករបស់ក្រុងហ៊ុន LISH ដែលជាទីភ្នាក់ងារផ្ដល់សេវាការបង្កើតមាតិកាប្រកបដោយភាពច្នៃប្រឌិត។

 

ក. ធ្វើការស្រាវជ្រាវបន្ថែម

ចង់ជោគជ័យលើការងារអនឡាញ ត្រូវចេះធ្វើផែនការទីផ្សារដោយប្រើវិធីទាំងអស់នេះសិន!

ដំបូងអ្នកត្រូវវាយតម្លៃមកខ្លួនឯងថា តើអ្នកកំពុងស្ថិតនៅចំណុចណាហើយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយកន្លែងណាដែលអ្នកចង់ទៅ។ បន្ទាប់មកអ្នកត្រូវតែយកចិត្តទុកដាក់ទៅនឹងដៃគូប្រកួតប្រជែងរបស់អ្នក និងម៉ាយីហោផ្សេងទៀតដែលកំពុងជោគជ័យនៅលើផ្លូវមួយនេះ។ នេះមានន័យថា អ្នកត្រូវចាត់វិធានការដើម្បីសង្កេតមើលអ្វីដែលពួកគេកំពុងធ្វើ តើយុទ្ធសាស្ត្រដែលពួកគេកំពុងតែប្រើប្រាស់...។ សកម្មភាពបន្ទាប់អ្នកត្រូវវិភាគថា តើវាដំណើរការឬអត់? ហើយជំហ៊ានបន្ទាប់អ្នកត្រូវធ្វើបែបណាទៀត ដើម្បីទទួលជោគជ័យ។

 

ខ. រៀនអំពីអតិថិជនរបស់អ្នក

ចង់ជោគជ័យលើការងារអនឡាញ ត្រូវចេះធ្វើផែនការទីផ្សារដោយប្រើវិធីទាំងអស់នេះសិន!

ចំណុចសំខាន់ទី ២ គឺការសិក្សាពីអតិថិជនរបស់អ្នក។ ការស្វែងយល់ច្បាស់ពីអតិថិជនរបស់អ្នក អាចអនុញ្ញាតឱ្យអ្នកដាក់ចំនូវប្រភេទមាតិកាឱ្យត្រូវចិត្ដអ្នកប្រើប្រាស់។ ហើយដើម្បីធ្វើដូច្នេះ សូមសួរខ្លួនឯងថា តើទស្សនិកជនរបស់អ្នកជាអ្នកណា រហូតដល់តើប្រភេទម៉ាកយីហោ ឬផលិតផលណាដែលពួកគេកំពុងគាំទ្រតាមរយៈបណ្ដាញផ្សព្វផ្សាយសង្គមអនឡាញ។ បន្ទាប់មក តើអ្វីជាយុទ្ធសាស្ដ្ររបស់អ្នក ដើម្បីទាញយកការចាប់អារម្មណ៍របស់ពួកគេតាមរយៈប្រភេទមាតិការបស់អ្នក។

 

គ. កំណត់ពីប្រយោគ ឬឃ្លាឱ្យអ្នកអានចាប់អារម្មណ៍

ចង់ជោគជ័យលើការងារអនឡាញ ត្រូវចេះធ្វើផែនការទីផ្សារដោយប្រើវិធីទាំងអស់នេះសិន!

ជំហាននេះ អ្នកត្រូវតាមវិធីសរសេរឃ្លាខ្លីៗ ដែលអាចជាសារយ៉ាងសំខាន់ដើម្បីទិញទឹកចិត្ដអ្នកអានឱ្យចាប់អារម្មណ៍នឹងការផ្សព្វផ្សាយរបស់អ្នក។ នៅពេលម៉ាកយីហោរបស់អ្នកត្រូវបានគេស្គាល់ច្រើន អ្នកក៏ត្រូវតែគិតឡើងវិញដែរថា តើអ្វីជាគោលដៅក្នុងការផ្សព្វផ្សាយ​របស់អ្នក វាជាផ្សព្វផ្សាយឱ្យស្គាល់ពីម៉ាកយីហោ (PR) ឬ លក់ផលិតផល ហើយឃ្លាខ្លីៗបែបណាដែលអ្នកគួរតែដាក់។

 

ឃ. បង្កើត និងរៀបគម្រោងដំណើរការ

ចង់ជោគជ័យលើការងារអនឡាញ ត្រូវចេះធ្វើផែនការទីផ្សារដោយប្រើវិធីទាំងអស់នេះសិន!

ការបង្កើត និងរៀបគម្រោងដំណើរការ គឺជាវិធីសាស្រ្ដក្នុងការបង្កើតភាពស៊ីសង្វាក់ និងភាពទៀងទាត់ដែលអាចបង្កើតទំនុកចិត្ដសម្រាប់អ្នកគាំទ្របាន។ ដូច្នេះ បន្ទាប់ពីអ្នកពិតជាដឹងថាអ្វីដែលអ្នកនឹងធ្វើ ចំណុចបន្ទាប់គឺបង្កើត និងរៀបចំមាតិការបស់អ្នកទុកជាមុន។

 

ង. ផ្សារភ្ជាប់ទំនាក់ទំនងក្រៅប្រព័ន្ធ

ចង់ជោគជ័យលើការងារអនឡាញ ត្រូវចេះធ្វើផែនការទីផ្សារដោយប្រើវិធីទាំងអស់នេះសិន!

ដើម្បីទទួលបានការចូលរួមគាំទ្រកាន់តែច្រើន គឺមិនមែនមានត្រឹមតែការយកចិត្ដទុកដាក់ទៅអតិថិជនគោលដៅរបស់អ្នកនោះទេ ប៉ុន្តែក៏មានផែនការ និងយុទ្ធសាស្ដ្រក្នុងការផ្សារភ្ជាប់បន្ថែមនៅខាងក្រៅដោយផ្ទាល់ផ្នែក។ ត្រូវចាំថា មិនមែនគ្រប់ពេល គ្រប់ផែនការ និងគ្រប់យុទ្ធសាស្ដ្រតែងតែនិយាយឱ្យគេយល់ពីអ្នក គាំទ្រអ្នក និងទិញផលិតផលអ្នកនោះទេ តែក៏ត្រូវចេញទៅគាំទ្រអតិថិជនទាំងខាងក្នុង​ និងខាងក្រៅផងដែរ។

Related post:

តើអ្វីទៅដែលហៅថា B2B នៅក្នុងបរិបទមុខជំនួញ?

អាជីវកម្មប្រភេទ B2B (Business to Business) គឺជាទម្រង់នៃការធ្វើជំនួញរវាងអាជីវកម្មមួយ និងអាជីវកម្មទៀត​ដែលមិនមែនជាអាតិថិន តែជាដៃគូសហការក្នុងការដោះដូរផលិត ឬសេវាកម្មក្នុងការផ្គត់ផ្គង់ឱ្យគ្នាទៅវិញទៅមក។​

Continue