២ ហេតុផល ការរៀបចំផែនការ និងប្រតិបត្ដិការក្នុងដំណើរផ្សព្វផ្សាយទីផ្សារតាម Facebook Page ពិតជាសំខាន់!!

ពាក្យថា “អភិវឌ្ឍដំណើរការ Facebook Page”នេះ វាពិតជាស៊ីជម្រៅមែនទែន ដែលអាជីវកម្មមួយត្រូវបង្កើតនិងគ្រប់គ្រងគណនី Page ជាលក្ខខណ្ឌស្ដង់ដារនិងទាមទាញឱ្យមានអ្នកជំនាញក្នុងការគ្រប់គ្រង និងវាយតម្លៃ។ ទំាងនេះវារាប់បញ្ចូលទាំងផែនការ Facebook Page និងដំណើរការ Facebook Page។
ហើយខាងក្រោមនេះជាអ្វីដែលអ្នកគួរយល់ដឹងខ្លះពីចំណុចទាំងនេះ៖
១. ដំឡើងប្រតិទិនដែលកែសម្រួលបាន៖ អ្នកត្រូវមានកាលវិភាគច្បាស់លាស់ដើម្បីរៀបចំឱ្យហើយនូវអ្វីដែលអ្នកត្រូវផុសក្នុងសប្ដាហ៍នីមួយៗ។ ធ្វើដូចនេះ វាអាចជួយសម្រួលសកម្មភាពរបស់អ្នកក្នុងជ្រើសទម្រង់មាតិកាដែលល្អដើម្បីធ្វើផុសបន្ដទៀត។
២. ដំឡើងប្រតិទិនកាលវិភាគសកម្មភាព៖ បន្ទាប់ពីអ្នកបានរៀបចំកាលវិភាគដើម្បីផុសរួចហើយ ដល់ពេលដែលត្រូវដាក់ផែនការក្នុងការធ្វើសកម្មភាពផុសមាតិការបស់អ្នក។ ធ្វើដូចនេះអ្នកនឹងអាចជៀសវាងក្នុងការកក់ស្ទះការងារ និងមិនមានសម្ពាធច្រើនក្នុងគិត។ លោកអ្នកក៏អាចរៀបចំកាលវិភាគជាសកម្មភាពប្រចាំ ប្រចាំសប្ដាហ៍ ឬ ប្រចាំខែក៏បាន ដោយប្រើកម្មវិធី Excel spreadsheet (មើលរូប)។
ឯកសាយោង៖ www.socialmediaexaminer.com