ហេតុអ្វីបានជាម្ចាស់អាជីវកម្ម​ត្រូវស្វែងយល់ពីប្រភេទអតិថិជនរបស់ខ្លួនមុននឹងបង្កើត Chatbot?

អ្នកគួរចំណាយពេលសិក្សាស្វែងយល់ពីអតិថិជនរបស់អ្នកឱ្យបានច្រើន ព្រោះការធ្វើដូចនេះជួយគ្នាឱ្យអ្នកដឹងពីប្រភេទអតិថិជន ក៏ដូចជាតម្រូវការរបស់ពួកគេ។ អ្វីដែលជាកត្តាសំខាន់នោះ វានឹងអនុញ្ញាតឱ្យអ្នកបង្កើតនូវ Chatbot មួយវាយចំគោលដៅ និងតម្រូវការរបស់ពួកគេ។ ប្រសិនបើអ្នកសម្រេចចិត្តជ្រើសរើស Chatbot គឺជាដំណោះស្រាយទំនាក់ទំនងរបស់អ្នកហើយនោះ អ្នកត្រូវរៀបចំសំណួរមួយចំនួនឱ្យបានរួចរាល់ មុននឹងដាក់ឱ្យ Bot ប្រើប្រាស់ ដែលសំណួរទាំងនោះរួមមាន៖
  • ម៉ោងធ្វើការ និងទីតាំង
  • ការណាត់ជួប
  • ចំណុចគួរកែប្រែពីផលិតផល ឬសេវាកម្មរបស់អ្នក
  សំណួរដែលអ្នកចាំបាច់ត្រូវសួរខ្លួន៖
  • តើសំណួរ ឬប្រធានបទអ្វីដែលអ្នកឧស្សាហ៍ទទួលបានតាមរយៈប្រព័ន្ធបណ្ដាញសង្គម វេបសាយ ឬអ៊ីម៉ែល?
  • តើអ្នកប្រើបច្ចេកទេសអ្វីក្នុងការធ្វើការសន្ទនា? ចំណុចណាដែលអ្នកគួរផ្លាស់ប្ដូរ? ចំណុចណាដែលអ្នកមិនគួរប្រើប្រាស់?
  • តើអាជីវកម្មរបស់អ្នកមានកម្មវិធីទូរសព្ទដៃដែលមានមុខងារកំពុងពេញនិយមដើម្បីជួយដោះស្រាយបញ្ហាទំនាក់ទំនងរបស់អ្នកដែរឬទេ?
  • តើឥរិយាបថនៃការប្រើប្រាស់ទំនាក់ទំនងរបស់អតិថិជនរបស់អ្នកយ៉ាងម៉េចដែរ ដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកក្នុងការបង្កើត Chatbot?
ប្រភព៖ www.facebookblueprint.com

Related post:

តើអ្វីទៅដែលហៅថា B2B នៅក្នុងបរិបទមុខជំនួញ?

អាជីវកម្មប្រភេទ B2B (Business to Business) គឺជាទម្រង់នៃការធ្វើជំនួញរវាងអាជីវកម្មមួយ និងអាជីវកម្មទៀត​ដែលមិនមែនជាអាតិថិន តែជាដៃគូសហការក្នុងការដោះដូរផលិត ឬសេវាកម្មក្នុងការផ្គត់ផ្គង់ឱ្យគ្នាទៅវិញទៅមក។​

Continue