ហេតុអ្វីប្រព័ន្ធផ្សព្វផ្សាយសង្គមគឺជាយានដ៏ល្អបំផុតសម្រាប់អាជីវកម្មជោគជ័យ

Why business need social media
មនុស្សសឹងតែទាំងអស់ដែលរស់នៅក្នុងសង្គមទំនើបនេះបានស្គាល់ និងកំពុងប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីបម្រើប្រយោជន៍ក្នុងការរស់នៅឱ្យកាន់តែមានភាពងាយស្រួល និងស៊ីវិល័យ។ ចុះចំពោះអាជីវកម្មវិញយ៉ាងម៉េចដែរ? អតិថិជនប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីធ្វើឱ្យជីវិតកាន់តែងាយស្រួល ដូច្នេះអាជីវករក៏អាចប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីទទួលបានអតិថិជនកាន់តែច្រើ និងជោគជ័យផងដែរ។ ដើម្បីធានាបានថា​ ប្រព័ន្ធផ្សព្វផ្សាយសង្គមពិតជាឧបករណ៍សំខាន់មួយដែលអាចជួយឱ្យអាជីវកម្មទទួលបានជោគជ័យមែន សូមអានអត្ថបទខាងក្រោមថា តើបណ្ដាញផ្សព្វផ្សាយសង្គមភាពផ្ដល់ជួយអ្វីបានខ្លះដល់អាជីវកម្ម។

បានទៅដល់អតិថិជនគោលដៅទាំងអស់

Why business need social media   មិនថាអ្នកនៅទីណា ឬពេលណាឱ្យតែមានអ៊ិនធឺណែត ប្រព័ន្ធផ្សព្វផ្សាយសង្គមអាចធ្វើឱ្យការផ្សព្វផ្សាយអាជីវកម្មរបស់លោកអ្នកបានទៅដល់អតិថិជនបានយ៉ាងងាយស្រួល។ មនុស្សគ្រប់គ្នាសុទ្ធតែអាចជាអតិថិជនរបស់អ្នក បើទោះបីជាពួកគេនៅទីណាក៏ដោយ។ ចំណុចនេះជាឱកាស និងក្ដីសង្ឃឹមដ៏ធំធេងសម្រាប់អាជីវកម្មដើម្បីទាក់ទាញអតិថិជនបានគ្រប់ពេល និងគ្រប់ទីកន្លែង។

ធ្វើឱ្យគេស្គាល់ពីម៉ាកយីហោបានច្រើនបំផុត

  Why business need social media   ដើម្បីឱ្យម៉ាកយីហោអាជីវកម្មមួយមានភាពល្បីល្បាញទៅបាន គឺវាពិតជាពិបាក និងប្រើពេលយូរមែនទែន ប៉ុន្តែជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយសង្គមវាអាចទៅរួច និងអាចលើសពីការរំពឹងទុកក៏ថាបាន។ បញ្ហាត្រង់ថា គឺរបៀបដែលអ្នកប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីបង្កើតការយល់ដឹងអំពីម៉ាករបស់អ្នក។ ហើយដើម្បីសម្រេចបានគោលដៅនេះ អ្នកត្រូវតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះយុទ្ធសាស្ត្ររបស់អ្នកដើម្បីផ្សព្វផ្សាយនៅក្នុងទីផ្សារឌីជីថល។ មាតិការយុទ្ធសាស្ដ្ររបស់អ្នកត្រូវតែដើរលើផ្លូវមួយដែលត្រឹមត្រូវទៅតាមប្រភេទប្រពន្ធផ្សព្វផ្សាយទីផ្សារឌីជីថលរបស់អ្នក។ បើអ្នកជ្រើសរើស Facebook វាពិតជាមានការប្រកួតប្រជែងខ្លាំងមែនទែន ដែលត្រូវតែមានអ្នកជំនាញក្នុងគ្រប់គ្រងសម្រាប់ការផ្សព្វផ្សាយតាម Facebook នេះ។

ផ្សារភ្ជាប់ទំនាក់ទំនងល្អជាមួយអតិថិជន

Why business need social media   បន្ទាប់ពីអ្នកបានពាំនាំព័ត៌មានអាជីវកម្មអ្នកទៅដល់អតិថិជនគោលដៅហើយ វាគឺជាពេលវេលាសម្រាប់អ្នកដើម្បីឱ្យពួកគេក្លាយជាអ្នកគាំទ្រ និងចូលចិត្ដផលិតផល ឬសេវាកម្មរបស់អ្នកឱ្យបានយូរអង្វែង។ ដើម្បីរក្សាទំនាក់ទំនងឱ្យរឹងមាំវាមិនពិបាកធ្វើនោះទេ។ ជាឧទាហរណ៍៖ រក្សាការឆ្លើយតបរបស់អតិថិជន​ ការប្រឹក្សារផ្តល់យោបល់ និងការផ្តល់ជូននូវអ្វីដែលមានគុណភាព និងភាពស្មោះត្រង់។ ប្រភព៖ learn.fb.com

Related post:

តើអ្វីទៅដែលហៅថា B2B នៅក្នុងបរិបទមុខជំនួញ?

អាជីវកម្មប្រភេទ B2B (Business to Business) គឺជាទម្រង់នៃការធ្វើជំនួញរវាងអាជីវកម្មមួយ និងអាជីវកម្មទៀត​ដែលមិនមែនជាអាតិថិន តែជាដៃគូសហការក្នុងការដោះដូរផលិត ឬសេវាកម្មក្នុងការផ្គត់ផ្គង់ឱ្យគ្នាទៅវិញទៅមក។​

Continue