៣ វិធីដើម្បីបញ្ចូល Facebook Live ទៅក្នុងយុទ្ធសាស្រ្ដទីផ្សារ
Facebook Live មិនត្រឹមតែអាចជួយលោកអ្នកផ្សាយផ្ទាល់ពីអ្វីមួយនៅបានគ្រប់ពេល និងទទួលបានប្រតិកម្មមកវិញភ្លាមៗពីអ្នកទស្សនានោះទេ តែសម្រាប់ម្ចាស់អាជីវកម្មវិញគួរតែដឹងថា Facebook Live ពិតជាមានឥទ្ធិពលក្នុងការធ្វើឱ្យយុទ្ធសាស្រ្ដទីផ្សារកាន់តែមានភាពជោគជ័យ។ នៅក្នុងអត្ថបទនេះផងដែរ អ្នកនឹងស្គាល់ពីមធ្យោបាយយុទ្ធសាស្រ្ដបីយ៉ាង ប្រកបទៅដោយគំនិតច្នៃប្រឌិត។
១. ឧបត្ថម្ភចូលរួមជាមួយកម្មវិធី Facebook Live ជាមួយក្រុមហ៊ុនដែរមានឥទ្ធិពលដែលទាក់ទងជាមួយនឹងអាជីវកម្មរបស់អ្នក
វិធីនេះពិតជាមានប្រសិទ្ធភាពខ្លាំងដើម្បីពាំនាំការផ្សព្វផ្សាយអាជីវកម្មរបស់អ្នកទៅកាន់ទៅអតិថិជនដែលអាចត្រូវការផលិតផល ឬសេវាកម្មរបស់អ្នក។
២. នាំពាំការ Live នៅកន្លែងណាមួយ ឬអំពីអ្វីមួយ ដែលអ្នកគិតថាអតិថិជនរបស់អ្នកគិតស្មានមិនដល់
ចំពោះអ្វីថ្មី ប្លែក និងមានតម្លៃ វានឹងអាចត្រូវបានអ្នកផ្សព្វផ្សាយបណ្ដាញសង្គមទីបី យកទៅផ្សព្វផ្សាយព័ត៌មានរបស់អ្នកក្នុងបណ្ដាញសង្គម ហើយវាជាឱកាសមាស ឱកាសប្រាក់ដើម្បីទទួលបានការស្គាល់ និងបង្កើតបាននូវអតិថិជនថ្មីៗជាច្រើនទៀត។
៣. ទទួលការសូមសម្ភាសន៍ Live ផ្ទាល់អពីចំណុចគន្លឹះដែលធ្វើឱ្យអាជីវកម្មរបស់លោកអ្នកជោគជ័យទៅដល់ក្នុងសារព័ត៌មានដទៃ
ពិតណាស់ថា អង្គភាពសារព័ត៌មានមួយគេស្នើសូមសម្ភាសន៍ពីដំណើរអាជីវកម្មរបស់យើង ក្នុងន័យធ្វើឱ្យអង្គភាពរបស់គេល្បីល្បាញដើម្បីឱ្យមានគេតាមដានមើលសារព័ត៌មានរបស់គេ ប៉ុន្ដែទន្ទឹមគ្នានោះដែរ នេះជាឱ្យពិសេសដើម្បីបើកកកាយ និងបញ្ចុះបញ្ចូលទស្សនាឱ្យស្គាល់ និងសម្រេចចិត្ដប្រើប្រាស់ផលិតផល ឬសេវាកម្មរបស់អ្នក។