តើ Facebook មានលក្ខខណ្ឌបែបណាលើការផ្សព្វផ្សាយផលិតផលថ្នាំជក់?

ផ្សព្វផ្សាយផលិតផលថ្នាំជក់
ដោយសារតែផលិតផលថ្នាំជក់ស្ថិតក្នុងប្រភេទផលិតពីរផ្សេងគ្នា គឺផលិតថ្នាំជក់ស្របច្បាប់ ឬមិនស្រប់ច្បាប់ ដូចនេះហើយ Facebook បានកំណត់លក្ខខណ្ឌក្នុងការផ្សព្វផ្សាយដែលទាក់ទងទៅនឹងផលិតផលថ្នាំជក់នេះថា៖ រាល់ការផ្សព្វផ្សាយពាណិជ្ជកម្មមិនត្រូវលើកកម្ពស់ (promote) ទៅលើការលក់ ឬ ការប្រើប្រាស់ផលិតផលថ្នាំជក់ និងសម្ភារប្រើប្រាស់ដែលទាក់ទងឡើយ តែក៏មានករណីលើកលែងដែរ។ សូមមើលឧទាហរណ៍ខាងក្រោម៖ ចំណុចអនុញ្ញាត
  • ប្លុក(blogs) ឬ  Page ដែលនិយាយពីផលិតផលថ្នាំជក់ តែមិនមែនដើម្បីផ្សព្វផ្សាយលក់ ឬប្រើប្រាស់។
  • យុទ្ធនាការ និងសៀវភៅអេឡិចត្រូនិក ដែលប្រយុទ្ធប្រឆាំងនឹងការជក់បារី។
  • សេវាកម្មប្រឹក្សាសម្រាប់អ្នកញៀនបារី និងកម្មវិធីស្ដីអំពីដំណោះស្រាយ និងវិធានការក្នុងការផ្ដាច់បារី
ឧទាហរណ៍ៈ រូបនេះគឺអនុញ្ញាតឱ្យផ្សព្វផ្សាយ ព្រោះវាបង្ហាញអំពីយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការប្រើប្រាស់ថ្នាំជក់។ ផ្សព្វផ្សាយផលិតផលថ្នាំជក់ ចំណុចមិនអនុញ្ញាត
  • ផលិតផលថ្នាំជក់ឬផលិតផលទាក់ទងនឹងថ្នាំជក់រួមបញ្ចូលទាំង បារី(cigarettes) បារីស៊ីហ្គា (cigars)   ថ្នាំជក់ទំពារ (chewing tobacco) បំពង់ថ្នាំជក់ (tobaccos pipes) និងបារីអេឡិចត្រូនិច។
  • មាតិការដែលមានសេចក្ដី ឬ អត្ថន័យជំរុញឱ្យប្រើ ឬ ទិញបារី។
  ឧទាហរណ៍៖ "សូមទិញបារី និងបារីអេឡិចត្រូនិចឥលូវនេះ"
  • រូបនេះមិនត្រូវបានអនុញ្ញាតឱ្យធ្វើការផ្សព្វផ្សាយទេព្រោះវាបានជំរុញឱ្យមានការប្រើប្រាស់ថ្នាំជក់
  • វាផ្សព្វផ្សាយអំពីឧបករណ៍ថ្នាំជក់ដែលនាំឱ្យមានការប្រើប្រាស់់​​​​ ។
ផ្សព្វផ្សាយផលិតផលថ្នាំជក់  

Related post:

ហេតុអ្វីបានជាការផ្សាយពាណិជ្ជកម្មតាម Facebook របស់អ្នកត្រូវបានហាមឃាត់

  សំណួរដែលយើងតែងតែទទួលបានគឺហេតុអ្វីបានជាការផ្សាយពាណិជ្ជកម្មតាម Facebook ត្រូវបានបដិសេធ។ ខណៈពេលដែលអ្នកខិតខំយ៉ាងលំបាកដើម្បីធ្វើឲ្យការផ្សាយពាណិជ្ជកម្មតាម Facebook របស់អ្នកត្រូវនឹងគោលការណ៍របស់ Facebook។ ដោយរូបភាពរបស់អ្នកត្រូវបានរៀបចំដោយប្រុងប្រយ័ត្នហើយអ្នកបានដាក់ស្នើវាដើម្បីឲ្យគេពិនិត្យប៉ុន្តែអ្នកទទួលបានដំណឹងថាការផ្សាយពាណិជ្ជកម្មរបស់អ្នកមិនត្រូវបានអនុម័ត។ តើការពិនិត្យឡើងវិញអំពីដំណើរការពាណិជ្ជកម្មយ៉ាងដូចម្តេចហើយតើវាចំណាយរយៈពេលប៉ុន្មានដើម្បីដំណើរការ? ពេលវេលាពិនិត្យមើលពាណិជ្ជកម្មរបស់ហ្វេសប៊ុកអាចចំណាយពេលពី ៥នាទីទៅ ២ថ្ងៃ។​ សូមចាំថាចាប់តាំងពីដំណើរការពិនិត្យឡើងវិញគឺមានមនុស្សជាអ្នកត្រួតពិនិត្យ។ ការផ្សាយពាណិជ្ជកម្មដែលបានបដិសេធច្រើនដងអាចប៉ះពាល់ដល់គណនីផ្សាយពាណិជ្ជកម្មរបស់អ្នកនៅលើFacebook។ ប្រសិនបើអ្នកចង់សាកល្បងការផ្សាយពាណិជ្ជកម្មដដែលម្តងទៀតអ្នកអាចទាក់ទងហ្វេសប៊ុកនិងស្នើសុំការពិនិត្យឡើងវិញ។   តើ Facebook ហាមឃាត់អ្វីខ្លះ?[...]

Continue