របៀបដំឡើង Facebook Page ឲ្យត្រូវស្តង់ដារ

ជារៀងរាល់ថ្ងៃមានអ្នកប្រើប្រាស់ហ្វេសប៊ុកយ៉ាងសកម្ម។ ហើយវាក៏ជាពេលដែលអ្នកគួរតែបញ្ចេញសកម្មភាពនិងចាប់ផ្តើមបង្កើត Facebook Pageបស់អ្នកឥឡូវនេះផងដែរ។​ អត្ថបទខាងក្រោមនេះនឹងបង្ហាញអ្នកអំពីរបៀបដំឡើង Facebook Page ឲ្យត្រូវស្តង់ដារ។

 

១. បង្កើតទំព័ររបស់អ្នក
 ចូលទៅកាន់ facebook.com/pages ហើយចុច "បង្កើតទំព័រ" នៅជ្រុងខាងស្តាំដៃ។

២. បំពេញព័ត៌មាន

នៅពេលដែលអ្នកជ្រើសរើសប្រភេទសម្រាប់អាជីវកម្មរបស់អ្នកហើយអ្នកអាចបំពេញឈ្មោះអាសយដ្ឋាននិងលេខទូរស័ព្ទ។ ឆែកប្រអប់នៅក្បែរ "I agree to FacebookPages Terms" ហើយចុច "Get Started" 


 ៣. បន្ថែមរូបភាព

Uploadរូបថតសម្រាប់ទំព័ររបស់អ្នក។ វាអាចជា Logo រូបថតដែលបង្ហាញអពីម៉ាកអាជីវកម្មរបស់អ្នក។


៤. ប្រាប់ឲ្យមិត្តភក្តិរបស់អ្នកចុច Like

ចាប់ផ្តើមវាយបញ្ចូលឈ្មោះមិត្តភក្តិរបស់អ្នក។ ចុច "Selected" ដើម្បីមើលថាអ្នកណានៅក្នុង Invite list របស់អ្នក។ នៅពេលអ្នករួចរាល់សូមចុច "Send Recommendations." ដើម្បីឲ្យពួកគេចុច Like Facebook របស់អ្នក។


៥. ចាប់ផ្តើមសរសេរមាតិកា

អ្នកអាចចាម់ផ្តើមសរសេរមាតិការបស់អ្នកដែលទាក់ទងនឹងផលិតផលឬសេវាកម្មរបស់អ្នកដើម្បីបង្ហាញជូនដល់អ្នកគាំទ្រឬអតិថិជនរបស់អ្នកឲ្យបានដឹង។ អ្នកអាចបង្ហោះមាតិការបស់អ្នកជាឬទម្រង់រូបភាព វីដេអូ Status ឬជា Link ក៏បាន។


៦. ប្រើឧបករណ៍ដែលមាន

 Facebook Insights​ គឺជាឧបករណ៍ដ៏ល្អមួយដែលអាចជួយអ្នកឲ្យស្វែងយល់ពេលណាដែលអ្នកត្រូវ Post និងមាតិកាប្រភេទណា

ដែលអ្នកត្រូវ Post។ 

 

៧. ដាក់ ​admin​ ដើម្បីគ្រប់គ្រង Page

អ្នកអាចវាយបញ្ចូលឈ្មោះមនុស្សជាច្រើនឲ្យដំណើរការលើ Page និង មាតិការបស់អ្នកដោយគ្រាន់តែដាក់ឲ្យពួកគេធ្វើជា Admin ឬ Editor របស់​ Page អ្នក។


 

Related post:

ហេតុអ្វីបានជាការផ្សាយពាណិជ្ជកម្មតាម Facebook របស់អ្នកត្រូវបានហាមឃាត់

  សំណួរដែលយើងតែងតែទទួលបានគឺហេតុអ្វីបានជាការផ្សាយពាណិជ្ជកម្មតាម Facebook ត្រូវបានបដិសេធ។ ខណៈពេលដែលអ្នកខិតខំយ៉ាងលំបាកដើម្បីធ្វើឲ្យការផ្សាយពាណិជ្ជកម្មតាម Facebook របស់អ្នកត្រូវនឹងគោលការណ៍របស់ Facebook។ ដោយរូបភាពរបស់អ្នកត្រូវបានរៀបចំដោយប្រុងប្រយ័ត្នហើយអ្នកបានដាក់ស្នើវាដើម្បីឲ្យគេពិនិត្យប៉ុន្តែអ្នកទទួលបានដំណឹងថាការផ្សាយពាណិជ្ជកម្មរបស់អ្នកមិនត្រូវបានអនុម័ត។ តើការពិនិត្យឡើងវិញអំពីដំណើរការពាណិជ្ជកម្មយ៉ាងដូចម្តេចហើយតើវាចំណាយរយៈពេលប៉ុន្មានដើម្បីដំណើរការ? ពេលវេលាពិនិត្យមើលពាណិជ្ជកម្មរបស់ហ្វេសប៊ុកអាចចំណាយពេលពី ៥នាទីទៅ ២ថ្ងៃ។​ សូមចាំថាចាប់តាំងពីដំណើរការពិនិត្យឡើងវិញគឺមានមនុស្សជាអ្នកត្រួតពិនិត្យ។ ការផ្សាយពាណិជ្ជកម្មដែលបានបដិសេធច្រើនដងអាចប៉ះពាល់ដល់គណនីផ្សាយពាណិជ្ជកម្មរបស់អ្នកនៅលើFacebook។ ប្រសិនបើអ្នកចង់សាកល្បងការផ្សាយពាណិជ្ជកម្មដដែលម្តងទៀតអ្នកអាចទាក់ទងហ្វេសប៊ុកនិងស្នើសុំការពិនិត្យឡើងវិញ។   តើ Facebook ហាមឃាត់អ្វីខ្លះ?[...]

Continue