ចំពោះការសរសេរអ្នកណាអ្នកណាក៏អាចសរសេរបានដែរប៉ុន្តែការសរសេរឲ្យបានល្អឲ្យទទួលបានការអាននិងការចែករំលែកច្រើនមិនមែនគ្រប់គ្នាសុទ្ធតែអាចធ្វើបានទេ។
តោះទៅស្វែងយល់អំពីគន្លឹះក្នុងការសរសេរ Blog ដែលទទួលបានការអាននិងការចែករំលែកច្រើន។
ជំហានទី1: ស្វែងរកគំនិតល្អៗ
ប្រសិនបើអ្នកសរសេរអត្ថបទសម្រាប់ប្លុកផ្សេងទៀតដើម្បីទាញយកអ្នកគាំទ្រដែលមានស្រាប់ អ្នកត្រូវស្វែងរកគំនិតដែលត្រូវជាមួយអ្នកអានក៏ដូចជាគោលដៅផ្ទាល់ខ្លួនរបស់អ្នក។
ជំហានទី2: ការបង្កើត Post របស់អ្នក
បង្ហោះចំណងជើងដើម្បីធ្វើឱ្យអត្ថបទរបស់អ្នកកាន់តែគួរឲ្យចាប់អារម្មណ៍។
ជំហានទី 3: ការកែសម្រួល
កំហុសដ៏ធំបំផុតដែលអ្នកសរសេរប្លុកបានធ្វើគឺសរសេរអ្វីមួយហើយចុច Post ដោយមិនបានឆ្លងកាត់ដំណាក់កាលកែសម្រួល។
តើចំណងជើងរបស់អ្នកភ្ជាប់ជាមួយការណែនាំរបស់អ្នកទេ?
មាតិកាល្អអាចមានការទាក់ទាញតាមរយៈ SEO អ្នកអាចកាត់បន្ថយពាក្យមិនសំខាន់ហើយស្វែងរកពាក្យខ្លីៗវិញល្អជាង។
ជំហានទី 4: ការចាប់ផ្តើមផ្សព្វផ្សាយ
ប្រសិនជាការផ្សព្វផ្សាយនោះជាលើកទីមួយរបស់អ្នក ការបោះពុម្ពផ្សាយអាចរៀងពិបាកបន្តិច។
ការរិះគន់គឺជារឿងគួរឲ្យខ្លាច។ តើមនុស្សគ្រប់គ្នានឺងគិតយ៉ាងណា?
វាជារឿងល្អដែលមានវិធីជាច្រើនដែលអ្នកអាចផ្សព្វផ្សាយ blog របស់អ្នកដូចជាផ្សព្វផ្សាយវានៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗ។