ហ្វេសប៊ុកចាប់ផ្ដើមពន្យល់ពីផុសដែលលោតចូល News Feeds យើងហើយ

Why am I seeing this?
កាលពីពេលថ្មីនេះ ហ្វេសប៊ុកបានធ្វើការប្រកាសចេញនូវ Feature ថ្មីមួយរបស់ខ្លួន “Why am I seeing this post?” ដែលមានន័យថា "​ហេតុអ្វីបានជាខ្ញុំឃើញផុសនេះ?”  ដែលអនុញ្ញាតឱ្យលោកអ្នកដឹងនូវព័ត៌មានមូលហេតុអំពីផុស ដែលបានលេចឡើងលើផ្ទាំង News Feeds របស់យើង។ មុខងារថ្មីមួយនេះ ត្រូវបានប្រកាសកាលពីថ្ងៃ អាទិត្យ ហើយវាក៏បានពន្យល់បន្ថែមអំពីផុសដែលធ្វើការផ្សព្វផ្សាយ (Sponser) លោតឡើងលើ News Feeds របស់យើង។ ដូច្នេះចាប់ពីពេលនេះទៅ ប្រសិនបើយើងមិនចង់ឃើញផុសទាំងនេះ យើងអាចធ្វើការគ្រប់គ្រងលើវាបានហើយ។ Why am I seeing this? ដើម្បីធ្វើការគ្រប់គ្រងលើផុសនេះ យើងអាចចុចលើរបារខាងស្ដាំនៃផុស។ បន្ទាប់មកវានឹងលោតផ្ទាំងបង្ហាញថា ហេតុអ្វីផុសនេះលោតចូល News Feeds  របស់យើង។ ដោយវានឹងពន្យល់ថាពេលវេលាប៉ុន្មានដែលយើងបានចំណាយជាមួយនឹងផុសប្រភេទបែបនេះ និងប្រភេទផុសដែលយើងមានទំនាក់ទំនងជាមួយវាច្រើនដូចជារូបភាព វីដេអូ ជាដើម។ ការផ្លាស់ប្ដូរមុខងារមួយចំនួនអំពី “ហេតុអ្វីបានជាខ្ញុំឃើញផុសនេះ?” Why am I seeing this?   ក្រៅពីមានការផ្លាស់ប្ដូរការបង្ហាញផុសហើយនោះ មុខងារថ្មីនេះក៏អនុញ្ញាតឱ្យយើងធ្វើការគ្រប់គ្រងលើផុសដែលនឹងបង្ហាញនាពេលអនាគតដែរថា តើយើងចង់ ឬមិនចង់ឃើញ។ ដោយផុសទាំងនេះរួមមាន “See First” និង “Unfollow” ក៏ដូចជាការភ្ជាប់ទៅកាន់ News Feeds ជាដើម។ ស្របពេលជាមួយគ្នានោះផងដែរ សម្រាប់មុខងារ “Why am I seeing this ad?” ក៏ជាផ្នែកមួយនៃការផ្លាស់ប្ដូររបស់ Facebook ផងដែរ ដោយខាង Facebook បានធ្វើការផ្ដល់ជូនព័ត៌មានមួយចំនួនដែលជាប់ទាក់ទងនឹងការផ្សព្វផ្សាយផុស ដូចជាអ្នកផ្សព្វផ្សាយ (Sponser Ad) បានធ្វើការជ្រើសរើសអ្នកជា​ប្រភេទគោលដៅអតិថិជន( អាយុ និង ភេទ)ជាដើម។ ប្រភព៖ Facebook News  

Related post:

តើគួរធ្វើយ៉ាងម៉េចដើម្បីឲ្យ Private Group មានសុវត្ថិភាពជាងមុន?

Private Group អាចជាកន្លែងសំខាន់សម្រាប់អ្នប្រើប្រាស់ហ្វេសប៊ុកមកជួបជុំគ្នានិងចែករំលែកប្រធានបទផ្ទាល់ខ្លួនជាច្រើន។ ប៉ុន្តែនៅក្នុង Private Group មិនមានន័យថាសកម្មភាពរបស់អ្នកមិនត្រូវបានត្រួតពិនិត្យឡើយ។ យើងមានទំនួលខុសត្រូវក្នុងធ្វើឲ្យហ្វេសប៊ុកមានសុវត្ថិភាព។ ដើម្បីអនុវត្តគោលការណ៍ទាំងនេះយើងប្រើមនុស្សនិងបច្ចេកវិទ្យារួមបញ្ចូលគ្នាមាន អ្នកត្រួតពិនិត្យមាតិកានិងការពិនិត្យមើលភាពសកម្ម ។  ដើម្បីឱ្យ Private Group មានសុវត្ថិភាពជាងមុនគឺមានចំណុចសំខាន់ៗចំនួនបីគឺ ការពិនិត្យមើលភាពសកម្ម ឧបករណ៍សម្រាប់អ្នកគ្រប់គ្រង និងការគ្រប់គ្រងសមាជិក។ ការពិនិត្យមើលភាពសកម្ម  មធ្យោបាយសំខាន់មួយក្នុងចំណោមវិធីសំខាន់ៗដែលយើងអាចផ្តល់សុវត្ថិភាពដល់អ្នកប្រើប្រាស់គឺកំណត់អត្តសញ្ញាណនិងដកចេញនូវមាតិកានិងក្រុមដែលខុសនឹងច្បាប់ហ្វេសប៊ុក។  យើងក៏អាចប្រើ AI ក្នុងការចាប់យកមាតិកាមិនល្អយ៉ាងសកម្មមុនពេលនរណាម្នាក់រាយការណ៍អំពីវាហើយឬមុនពេលដែលមនុស្សបានឃើញ។[...]

Continue