Facebook នឹងរឹតបន្តឹងចំពោះមុខងារ “Live” ឡើងវិញ បន្ទាប់ពីមានការ Live បាញ់ប្រហារក្នុងព្រះវិហាររួចមក

កាលពីដើមថ្ងៃនេះ កាសែតនូវែលសេឡង់ Herald បានចេញផ្សាយលិខិតមួយពីក្រុមហ៊ុន Facebook COO Sheryl Sandberg ទាក់ទងនឹងរបៀបដែលក្រុមហ៊ុនកំពុងដោះស្រាយការវាយប្រហារភេរវកម្មដែលស្លាប់នៅក្នុងព្រះវិហារ Christchurch កាលពីពីរសប្តាហ៍មុននេះ។ នៅក្នុងលិខិតនោះ នាងបានដាក់ចេញនូវជំហានបីដែលក្រុមហ៊ុនកំពុងអនុវត្តរួមទាំងការ "ស្វែងរកការរឹតបន្តឹង" សម្រាប់វីដេអូបន្តផ្ទាល់នៅក្នុងហ្វេសប៊ុកថែមទៀតផង។
នាងបានរៀបរាប់ពីការវាយប្រហារនេះថាជា "ទង្វើអាក្រក់ឃោរឃៅបំផុត" ហើយខាងក្រុមហ៊ុនបាន "ធ្វើការប្តេជ្ញាពិនិត្យឡើងវិញនូវអ្វីដែលបានកើតឡើង" ។ បន្ទាប់ពីការវាយប្រហារនេះ Facebook បាននិយាយថាពួកគេបានដកចេញវីដេអូនៃការវាយប្រហារចំនួន ១,៥ លានវីដេអូនៅជុំវិញពិភពលោក ដោយ ១.២ នាក់បានបិទការ "Upload" ។ នៅក្នុងលិខិតរបស់នាង Sandberg បាននិយាយថា ខណៈពេលនេះ ហ្វេសប៊ុកបានព្យាយាមលុបវីដេអូឱ្យបានលឿនបំផុត តាមដែលអាចធ្វើទៅបាន ក៏ដូចជាដើម្បីយកវីដេអូ និងគណនីរបស់ជនល្មើស ។
ជំហានដំបូង គឺហ្វេសប៊ុក "កំពុងស្វែងយល់ពីការរឹតបន្តឹងលើអ្នកដែលធ្វើការ Live ដោយអាស្រ័យលើកក្ដាមួយចំនួនដែលអាចប៉ះពាល់ទៅដល់សហគមន៍ដែលគាត់កំពុងរស់នៅ" ហើយខាងក្រុមហ៊ុនកំពុងរឹតបន្តឹងបន្ថែមជាមួយនឹងប្រព័ន្ធ ដែលអាចកំណត់អត្តសញ្ញាណវីដេអូហិង្សា បើទោះបីជាពួកគេត្រូវបានកែសម្រួលវីដេអូចេញខ្លះក៏ដោយ។
នាងបានកត់សម្គាល់ថា ពួកគេបានរកឃើញវីដេអូខុសៗគ្នាជាង ៩០០ វីដេអូ ពីការវាយប្រហារនេះ។
ជំហានទី ២ គឺត្រូវចាត់វិធានការកាន់តែខ្លាំងដើម្បីលុបបំបាត់ការស្អប់ខ្ពើមរវាងគ្នានឹងគ្នាក្នុងហ្វេសប៊ុករបស់យើង។ កាលពីដើមសប្តាហ៍នេះ ហ្វេសប៊ុកបានប្រកាសថាខ្លួនកំពុងហាមឃាត់ជាតិនិយមស្បែកស និងលុបបំបាត់ចំពោះព័ត៌មាន ឬឯកសារដែលជាប់ទាក់ទង ហើយបង្វែរទិសដៅការស្វែងរកព័ត៌មានពីសំណាក់អ្នកប្រើប្រាស់ឱ្យត្រឡប់ទៅរកព័ត៌មានផ្សេង។ Sandberg បាននិយាយថាចាប់តាំងពីពេលនោះមក ក្រុមហ៊ុននេះបានដកចេញ
ក្រុមមួយចំនួន ក៏ដូចជាអង្គការណាដែលជាប់ពាក់ព័ន្ធផងដែរ។
ជំហានចុងក្រោយ ដែលលោកស្រី Sandberg បានលើកឡើងគឺថា ខាងក្រុមហ៊ុនកំពុងផ្តល់ការគាំទ្រដល់អង្គការសុខភាពសុខុមាលភាព ក្នុងតំបន់ចំនួនបួននៅក្នុងប្រទេសនូវែលសេឡង់ហើយបានបញ្ជាក់ថា ក្រុមហ៊ុន"ត្រៀមខ្លួនរួចជាស្រេចដើម្បីសហការជាមួយគណៈកម្មការមួយ ដែលបង្កើតឡើងដើម្បីពិនិត្យមើលថាតើគេហទំព័រ និងសង្គមតាមអ៊ីនធឺណិតណាខ្លះដែលមានតួនាទី ឬចូលរួមជាមួយការវាយប្រហារនេះ។
លិខិតរបស់លោក Sandberg មិនបានផ្តល់ឱ្យជាក់លាក់នូវអ្វីដែលមានន័យថា "ការរឹតបន្តឹង" នៅលើវីដេអូបន្តផ្ទាល់នោះទេ ទោះបីមានការលើកឡើងចំណុចមួយចំនួនដូចជា ករណីធ្វើការ Liveដែលខុសនឹងគោលការណ៍របស់សហគមន៍ជាដើម។
គួររម្លឹកផងដែរថា កាលពីដើមខែនេះ ជនល្មើសបានធ្វើការវាយប្រហារ ហើយបានថតការវាយប្រហាររបស់គាត់ទៅលើវិហារអ៊ីស្លាមពីរហើយបានបង្ហោះពួកគេទៅកាន់ហ្វេសប៊ុក, គេហទំព័រ YouTube, Twitter និង Instagram ជាមួយនឹងគោលដៅដើម្បីធ្វើឱ្យពួកគេបានឃើញ ហើយចង់ធ្វើតាម។
ខណៈពេលដែលការវាយប្រហារនេះ ត្រូវបានគេមើលឃើញដំបូងដោយមនុស្សតិចជាង ២០០ នាក់ ហើយខាងក្រុមហ៊ុនហ្វេសប៊ុកបានប្រញាប់ប្រញាល់ទប់ស្កាត់វីដេអូមិនឱ្យរីករាលដាលបន្តថែមទៀត។
តាមពិតទៅ ខាងហ្វេសប៊ុកបានប្រឈមនឹងបញ្ហានេះជាច្រើនរួចមកហើយ ដូចជា អ្នកប្រើប្រាស់បានចាក់វីដេអូឃោរឃៅ ទាក់ទងនឹងការសម្លាប់ ឬអត្តឃាដជាដើម។ ជាក់ស្ដែងកាលពីឆ្នាំ ២០១៧ នៅពេលដែលឃ្លីវលែលបានបង្ហោះវីដេអូឃាតកម្ម លើហ្វេសប៊ុកផ្ទាល់ខ្លួនរបស់គាត់ ដែលវាបានបង្ហោះចូលជាច្រើនម៉ោងរួចទៅហើយ ទម្រាំតែបានលុបចេញ។
ប្រភព៖ www.theverge.com