តើអ្វីជាភាពខុសគ្នានៃប្រភេទហេ្វសប៊ុកគ្រុបទាំងបី?
ក្រៅពីគ្រុបឆាត (Chat Group) នៅក្នុងកម្មវិធីផ្ញើសារ Messenger ហ្វេសប៊ុកក៏មានប្រភេទគ្រុបផុស ដែលអាចអនុញ្ញាតឱ្យអ្នកប្រើប្រាស់ដែលមានគោលដៅក្នុងការចែករំលែកដូចគ្នា ធ្វើការប្រមូឡផ្ដុំគ្នា។ តែបើទោះបីជាយ៉ាងណាក៏ដោយ ពាក្យថា “ជាក្រុម” វាតែងតែមានភាពចម្រូងចម្រះខ្វែងគំនិតគ្នាខានមិនបាន ដូច្នេះហើយបានជាហ្វេសប៊ុកបានដាក់ជម្រើសប្រភេទគ្រុបដើម្បីរក្សាឯកជនភាពដល់ Admin គ្រុប និង Members ទាំងអស់ដើម្បីពិចារណាថា តើគ្រុបប្រភេទណាដែលអាចចូលរួម និងធ្វើការចែករំលែកបាន។
នៅពេលដែលអ្នកបង្កើតគ្រុប ឬចង់ចូលជាសមាជិកគ្រុបណាមួយអ្នកគួរដឹងអំពីកម្រិតឯកជនភាពរបស់វាជាមុនសិន៖
១. Public Groups: ជាប្រភេទគ្រុបដែលបើកជាសាធារណៈសម្រាប់ការចូលរួម និងចែករំលែកលើកប្រធាន និងចំណាប់អារម្មណ៍ជាទូទៅ។ គ្រប់គ្នាដែលមានគណីហ្វេសប៊ុកសុទ្ធតែអាចរកឃើញ និងមើលការផុសទាំងអស់បានក្នុងគ្រុបប្រភេទនេះ ក៏ដូចជាការស្នើរសុំចូលជាសមាជិកក្រុមផងដែរ។
២. Closed Groups: នេះជាប្រភេទគ្រុបដែលធ្វើការគ្រប់គ្រងថា តើអ្នកណាអាច ឬមិនអាចធ្វើការចូលរួមក្នុងគ្រុបបាន។ តែបើទោះបីជាយ៉ាងណា អ្នកប្រើប្រាស់ហ្វេសប៊ុកទាំងអស់សុទ្ធតែអាចស្វែងរកឈ្មោះប្រភេទគ្រុបនេះបាន តែមិនអាចមើលព័ត៌មានផុសបានឡើងមុនពេលមានការអនុញ្ញាតពី Admin ឱ្យចូលរួម ព្រោះថាមាតិកាទាំងត្រូវបានកំណត់ទៅសមាជិកគ្រុបទាំងអស់។
៣. Secret Groups: សម្រាប់ប្រភេទគ្រុបនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកទាំងអស់មិនអាចស្វែងរកឃើញនៅក្នុងហ្វេសប៊ុកជាសាធារណៈឡើយ លើកលែងតែសមាជិកគ្រុបដែលត្រូវបានរាប់បញ្ចូលរួចហើយ។ ប្រភេទគ្រុបនេះ វាល្អសម្រាប់ការងាគម្រោងការ កម្មវិធីផ្សេងៗ ការពិភាក្សាការងារ ដែលចាំបាច់ក្នុងការរក្សាការសម្ងាត់។