7 ជំហានដើម្បីបង្កើតផែនការទីផ្សារ

ការបង្កើតអាជីវកម្មដែលទទួលបានជោគជ័យមានន័យថាអ្នកចេះលើកកម្ពស់អាជីវកម្មរបស់អ្នកនៅលើទីផ្សារ។ ប៉ុន្តែតើពាក្យថា "ផែនការទីផ្សារ"ជាអ្វី?

ផែនការទីផ្សារលម្អិតអំពីអ្វីគ្រប់យ៉ាងដែលអ្នកត្រូវដឹងដើម្បីទទួលបានជោគជ័យក្នុងការផ្សព្វផ្សាយអាជីវកម្មរបស់អ្នក។​​ អនុវត្តតាមជំហានទាំង៧នេះហើយអ្នកនឹងយល់ដឺងច្រើនអំពីផែនការទីផ្សារដែលអាចជួយឲ្យអាជីវកម្មរបស់អ្នករីកចម្រើន។


ជំហានទី 1: ដឹងពីមុខជំនួញរបស់អ្នក

គ្មាននរណាម្នាក់ដឹងពីមុខជំនួញរបស់អ្នកដូចអ្នកទេ។
តើអ្នកធ្វើអាជីវកម្មរបស់អ្នកបានប៉ុន្មានឆ្នាំហើយ? តើអ្នកធ្វើជំនួញតាមអ៊ីនធឺណែតឬ? តើអ្នកផ្តល់ជូនអតិថិជននូវផលិតផលនិងសេវាកម្មអ្វីខ្លះ?

ជំហានទី 2: កំណត់ទីផ្សារគោលដៅ

"ទីផ្សារគោលដៅ"​ អាចជាពាក្យដែលអ្នកធ្លាប់លឺម្តងរួចទៅហើយនៅក្នុងថ្នាក់ដែលអ្នកធ្លាប់រៀនឬអត្ថបទដែលអ្នកធ្លាប់អាន។ ការកំណត់ទីផ្សារគោលដៅជាធាតុផ្សំដ៏សំខាន់មួយសម្រាប់ការបង្កើតយុទ្ធសាស្រ្តទីផ្សារប្រកបដោយប្រសិទ្ធភាពនិងជោគជ័យ។ នៅក្នុងផែនការទីផ្សាររបស់អ្នក​ អ្នកគួរតែកត់នូវអ្វីៗគ្រប់យ៉ាងដែលអ្នកដឹងអំពីអតិថិជនដូចជាភេទនិងអាយុ។ ប៉ុន្តែអ្នកក៏គួរតែដឺងពីអាកប្បកិរិយានិងការសម្រេចចិត្តរបស់ពួកគេផងដែរ។ ការយល់ដឹងអំពីអតិថិជនរបស់អ្នកទាំងក្នុងនិងក្រៅគឺផ្តល់ផលប្រយោជន៍ចំពោះយុទ្ធសាស្រ្តទីផ្សារ។

ជំហានទី 3: វិភាគដៃគូប្រកួតប្រជែង
ចាប់ផ្តើមដោយរៀបរាប់លម្អិតពីផលិតផលឬសេវាកម្មដែលអ្នកផ្តល់ជូនដល់អ្នកប្រើប្រាស់។ តើអ្វីដែលធ្វើឲ្យអ្នកខុសគេ? អ្នកអាចស្រមៃបានថាតើអ្នកនឹងអាចប្រើភាពខុសគ្នានេះដើម្បីធ្វើអោយទីផ្សាររបស់អ្នកមានប្រសិទ្ធិភាពយ៉ាងដូចម្តេច?

ជំហានទី 4: កំណត់គោលដៅ
តើអ្នកចង់សម្រេចគោលបំណងអ្វីខ្លះ? តើមានគោលដៅជាក់លាក់ដែលអ្នកចង់សម្រេចដែរឬទេ?
វាអាស្រ័យទៅលើស្ថានភាពបច្ចុប្បន្ននិងមហិច្ឆតារបស់អ្នក។​ គោលដៅអាចដូចជាការលក់ទ្វេដងឬការបង្កើនចំណែកទីផ្សារ។ផ្នែកសំខាន់គឺត្រូវផ្តោតលើចំណុចសំខាន់ដែលអ្នកចង់ឲ្យវាទៅរលូនដល់ពេញមួយឆ្នាំទោះបីជាប្រហែលជាអាចឬមិនអាចក៏ដោយ។

ជំហានទី 5: គ្រោងយុទ្ធសាស្រ្ត

ឥឡូវអ្នកបានគ្រោងយ៉ាងច្បាស់អំពីអ្វីដែលអ្នកចង់សម្រេចហើយវាជាពេលដែលត្រូវលម្អិតអំពីយុទ្ធសាស្រ្តដែលអ្នកនឹងប្រើវាដើម្បីសម្រេចគោលបំណងទាំងនោះ។

  • ធ្វើសកម្មភាពបន្ថែមទៀតដោយបង្ហោះរូបភាពថ្មីយ៉ាងហោចណាស់បីជារៀងរាល់សប្តាហ៍។
  • ភ្ជាប់ទំនាក់ទំនងជាមួយអ្នកប្រើប្រាស់ដោយឆ្លើយតបទៅនឹងមតិយោបល់នៅលើរូបថតក៏ដូចជាការផ្តល់យោបល់លើរូបថតដែលបានបង្ហោះទៅ។


ជំហានទី 6: កំណត់ថវិកា
នៅក្នុងផែនការអាជីវកម្មរបស់អ្នក អ្នកបានដឹងពីផ្នែកហិរញ្ញវត្ថុទាំងមូលនៃអាជីវកម្មរបស់អ្នក។ តើអ្នកមានគម្រោងចំណាយលើទីផ្សារនិងការផ្សព្វផ្សាយនៅឆ្នាំក្រោយហើយឬនៅ?តើរបស់របរដែលអ្នកបានរាយខាងលើត្រូវចំណាយប៉ុន្មាន? អ្វីដែលសំខាន់បំផុតគឺថាតើលុយនេះនឹងបានមកពីណា?


ជំហានទី 7: ចូលទៅធ្វើការ
ទាំងនេះគឺជាជំហានដែលអ្នកត្រូវការដើម្បីបង្កើតផែនការទីផ្សារសម្រាប់អាជីវកម្មរបស់អ្នក។ ដូចដែលបានរៀបរាប់ខាងលើផែនការទីផ្សារប្រែប្រួលពីមូលដ្ឋាននិងសាមញ្ញរហូតដល់ទូលំទូលាយនិងស្មុគស្មាញ។

Related post:

គន្លឹះក្នុងការសរសេរ Blog ដែលទទួលបានការអាននិង ការចែករំលែកច្រើន

ចំពោះការសរសេរអ្នកណាអ្នកណាក៏អាចសរសេរបានដែរប៉ុន្តែការសរសេរឲ្យបានល្អឲ្យទទួលបានការអាននិងការចែករំលែកច្រើនមិនមែនគ្រប់គ្នាសុទ្ធតែអាចធ្វើបានទេ។ តោះទៅស្វែងយល់អំពីគន្លឹះក្នុងការសរសេរ Blog ដែលទទួលបានការអាននិងការចែករំលែកច្រើន។   ជំហានទី1​​​​​: ស្វែងរកគំនិតល្អៗ  ប្រសិនបើអ្នកសរសេរអត្ថបទសម្រាប់ប្លុកផ្សេងទៀតដើម្បីទាញយកអ្នកគាំទ្រដែលមានស្រាប់ អ្នកត្រូវស្វែងរកគំនិតដែលត្រូវជាមួយអ្នកអានក៏ដូចជាគោលដៅផ្ទាល់ខ្លួនរបស់អ្នក។ ជំហានទី2: ការបង្កើត Post របស់អ្នក បង្ហោះចំណងជើងដើម្បីធ្វើឱ្យអត្ថបទរបស់អ្នកកាន់តែគួរឲ្យចាប់អារម្មណ៍។   ជំហានទី 3: ការកែសម្រួល កំហុសដ៏ធំបំផុតដែលអ្នកសរសេរប្លុកបានធ្វើគឺសរសេរអ្វីមួយហើយចុច Post[...]

Continue