ការពិតជុំវិញការចោទប្រកាន់មកលើកម្មវិធីផ្ញើសារ Messenger

ការពិតជុំវិញការចោទប្រកាន់មកលើកម្មវិធីផ្ញើសារ Messenger

 

បន្ទាប់ពីមានភាពចម្រូងចម្រាស់  លើបញ្ហាចោទប្រកាន់ទៅលើក្រុមហ៊ុនម្ចាស់កម្មវិធីផ្ញើសារ Messenger ថាបានបើកចំហសារសន្ទនាផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ទៅកាន់ដៃគូសហការរបស់ខ្លួនដោយមិនមានការអនុញ្ញាតពីសាម៉ីខ្លួន តែលោក Ime Archibong ដែលជាអនុប្រធានទទួលបន្ទុកលើផ្នែកដៃគូសហការបានពោលអះអាងថា "វាមិនមែនជាការពិតនោះទេ"  ហើយលោកបានបន្ដប្រាប់បន្ថែមអំពីការពិតជុំវិញដៃគូសហការរបស់កម្មវិធី Messenger ថា៖

 

កម្មវិធីផ្ញើសារ Messenger របស់ក្រុមហ៊ុន Facebook ធ្វើការសហការជាមួយដៃគូចំនួន ៤ តែប៉ុណ្ណោះដើម្បីធ្វើឱ្យការចែករំលែកមានភាពសុក្រឹត និងមានសុវត្ថិភាព។ ហើយវាអាចមានដំណើរការទៅបានលុះត្រាតែពួកគេសម្រេចចិត្ដតភ្ជាប់ (Log in) ទៅកាន់កម្មវិធី Facebook របស់ខ្លួនជាកំហិត។

 

១. កម្មវិធីស្តាប់ចំរៀង Spotify  


\\192.168.0.5\web2\00_OtherProject\1. Facebook Marketing\01. Client\==Plan-B Cambodia==\Blog\February\4. Facebook News\ការពិតជុំវិញការចោទប្រកាន់មកលើកម្មវិធីផ្ញើសារ Messenger

 

២. កម្មវិធីមើលភាពយន្ត Netflix


ការពិតជុំវិញការចោទប្រកាន់មកលើកម្មវិធីផ្ញើសារ Messenger

 

៣. កម្មវិធីផ្ញើឯកសារ (share folder) តាម Dropbox


ការពិតជុំវិញការចោទប្រកាន់មកលើកម្មវិធីផ្ញើសារ Messenger

 

៤. កម្មវិធី The Royal Bank of Canada app


ការពិតជុំវិញការចោទប្រកាន់មកលើកម្មវិធីផ្ញើសារ Messenger

 

ចំពោះដៃគូសហការទាំងបួនរួមមានកម្មវិធីស្តាប់ចំរៀង Spotify កម្មវិធីមើលភាពយន្ត Netflix កម្មវិធីផ្ញើឯកសារ (share folder) តាម Dropbox និងទទួលវិក័យបត្រវេរលុយតាមកម្មវិធី The Royal Bank of Canada app ។ ទាំងបួនកម្មវិធីនេះជាដៃគូសហការយ៉ាងសកម្មរបស់កម្មវិធី Messenger។ តែការសហការនេះត្រូវបានផ្អាកអស់រយៈជិតបីឆ្នាំមកហើយមកដល់សព្វថ្ងៃ។

 

ដោយហ៊ានអះអាងថា ការចោទប្រកាន់ខាងលើជារឿងមិនត្រឹមត្រូវ ព្រោះដោយសារតែ រាល់អ្នកប្រើប្រាស់ទាំងអស់អាចសរសេរ ឬអានសារបាន ដែលមានទំនាក់ទំនងគ្នារវាងកម្មវិធី Messenger នឹងកម្មវិធីសហការទាំងបួនខាងលើត្រូវមានការស្នើសុំការអនុញ្ញាត (write access និង read access)។ ហើយចំពោះការលុបចោលសារវិញ ប្រសិនបើអ្នកប្រើប្រាស់លុបចោលសាររបស់គេពីកម្មវិធីណាមួយក្នុងចំណោមទាំង ៤ កម្មវិធី នោះវានឹងត្រូវបានលុបចេញពីកម្មវិធី Messenger ដូចគ្នា។

 

ដូចនេះមិនមានបុគ្គលទីបីណាម្នាក់ដែលអាចផ្ញើសារ ឬ អានសាររបស់អ្នកបានដោយគ្មានការអនុញ្ញាតពីសាម៉ីខ្លួនបានឡើយ។ យោងទៅតាមសេចក្ដីរៀបរាប់ខាងលើ លោក Ime Archibong បន្ថែមទៀតថា គ្រប់ដៃគូសហការទាំងអស់សុទ្ធតែទទួលយល់ព្រមគ្រប់លក្ខណៈទាំងអស់ក្នុងការប្រជុំផ្លូវការ និងមានឯកសារជាតឹកតាងច្បាស់លាស់។ ដូចនេះហើយរាល់ការចោទប្រកាន់ គឺគ្រាន់តែជាពាក្យមូលបង្កាច់ដែលគ្មានភស្ដុតាង និងប្រភពច្បាស់លាស់តែប៉ុណ្ណោះ។

 

ប្រភព៖ https://newsroom.fb.com/

Related post:

Facebook បានកែប្រែទម្រង Logo របស់ខ្លួនថ្មីប្លែកជាងមុន

ហ្វេសប៊ុកដំបូងគ្រាន់តែជាជាកម្មវិធីមួយប៉ុណ្ណោះ។ ឥឡូវនេះ យើងផ្តល់ជូននិងជួយអ្នកប្រើប្រាស់ក្នុងការភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិ គ្រួសារ សហគមន៍និង ការធ្វើជំនួញ។ ថ្ងៃនេះយើងបានធ្វើការផ្លាស់ប្តូរ ឡូហ្គូ ក្រុមហ៊ុនរបស់យើងដើម្បីឲ្យកាន់តែច្បាស់អំពីពីហ្វេសប៊ុក។ យើងកំពុងណែនាំឡូហ្គូ ថ្មីនិងងាយស្រួលសម្គាល់ក្រុមហ៊ុនហ្វេសប៊ុក។ឡូហ្គូថ្មីនេះត្រូវបានរចនាឡើងដើម្បីបង្ហាញពីភាពច្បាស់លាស់និងប្រើប្រាស់ហ្វុនអក្សរមដើម្បីបង្កើតភាពខុសគ្នារវាងក្រុមហ៊ុននិងកម្មវិធី។ ប្រជាជនគួរតែដឹងថាតើក្រុមហ៊ុនណាដែលផលិតផលិតផលដែលពួកគេប្រើ។ សេវាកម្មចម្បងរបស់យើងរួមមានកម្មវិធី Facebook, Messenger, Instagram, WhatsApp, Oculus, Workplace, Portal[...]

Continue