Facebook៖ សមាជិកសភាអង់គ្លេសប្រាប់ឱ្យ Facebook មានបទបញ្ញតិ្ដតឹងរឹងជាងមុន

សមាជិកសភាអង់គ្លេសប្រាប់ឱ្យ Facebook មានបទបញ្ញតិ្ដតឹងរឹងជាងមុន
បន្ទាប់ពីមានការវាយប្រហារយ៉ាងខ្លាំងទៅលើភាពជាប្រទេសប្រជាធិបតេយ្យនៃចក្រភពអង់គ្លេសតាមរយៈការផ្សព្វផ្សាយ និងការចែករំលែកដូចព្យុះសង្ឃរាអំពីព័ត៌មានមិនពិតដែលប៉ះពាល់ និងគំរាមគំហែងដល់លទ្ធិប្រជាធិបតេយ្យក្នុងប្រទេសមួយនេះ សមាជិកសភាពបានកោះហៅ គណៈកម្មាធិការរបស់ក្រុមហ៊ុន Facebook ទៅស្រាយបំភ្លឺ អំពីភាពដឹកនាំ ឬទំនួលខុសត្រូវផ្ទាល់ខ្លួនរបស់ក្រុមហ៊ុន​ Facebook។ សមាជិកសភាអង់គ្លេសប្រាប់ឱ្យ Facebook មានបទបញ្ញតិ្ដតឹងរឹងជាងមុន   ដោយបន្ទាប់ពីមានការប្រជុំពិភាក្សា បើកឱ្យគណកម្មាធិការរបស់ក្រុមហ៊ុន Facebook បកស្រាយអំពីបញ្ហាខាងលើ ដែលស្ថិតនៅក្រោមការតាមដាន វិភាគ និងវាយតម្លៃរបស់គណៈកម្មាធិការទូទៅ ជាលទ្ធផលចុងក្រោយត្រូវបានសម្រេចថា​ ការបកស្រាយអំពីទទួលខុសត្រូវលើកម្មវិធីរបស់ខ្លួនភាគីខាង Facebook របស់លោក Mark Zuckerberg លើបញ្ហាក្នុងចក្រភពអង់គ្លេស ត្រូវបានបរាជ័យ។ សមាជិកសភាអង់គ្លេសប្រាប់ឱ្យ Facebook មានបទបញ្ញតិ្ដតឹងរឹងជាងមុន   ដើម្បីឆ្លើយតបទៅកាន់បញ្ហាដែលបានកើតឡើង និងយោងទៅតាមការបកស្រាយរបស់សមាជិកសភារបស់ចក្រភពអង់គ្លេសបានរាយការណ៍ឱ្យដឹងជាសាធារណថា “ Facebook ចាំបាច់ត្រូវមានបទបញ្ញាត្ដិថ្មីជាបន្ទាន់ និងមានភាពតឹងរ៉ឹងជាមុនជាកំហិតដើម្បីបញ្ចប់ការសាយភាយនូវព័ត៌មានមិនល្អ និងព័ត៌មានមិនពិតនៅលើកម្មវិធី Facebook របស់ខ្លួន” ដែលព័ត៌ទាំងអស់នេះត្រូវបានកំណត់ថា ជាឥទ្ធិពលដ៏អាក្រក់បង្កដោយ Facebook ដោយសារកង្វះខាតក្នុងគ្រប់គ្រងគោលការណ៍ផ្សព្វផ្សាយដែលសុក្រឹត និងស្របច្បាប់ ដែលអាចធ្វើឱ្យសន្ដិភាពក្នុងប្រទេសនេះ ក៏ដូចជាពិភពលោកទាំងមូលនឹងត្រូវបានបាត់បង់។ សមាជិកសភាអង់គ្លេសប្រាប់ឱ្យ Facebook មានបទបញ្ញតិ្ដតឹងរឹងជាងមុន   ជាការឆ្លើយតបមកវិញរបស់ Facebook ដើម្បីសម្របសម្រួល និងដោះស្រាយបញ្ហាដែលកើតមាន Facebook បានឆ្លើយតបទៅវិញថា “ Facebook ព្រមស្វាគមន៍ទទួលយកការសម្រេចចិត្ដរបស់គណកម្មាធិការលើបញ្ហានេះ” និងក៏បានបន្ដទៀតថា “ វាគប្បីតែមានការបើកទូលាយសម្រាប់ការស្នើរឱ្យមានបទបញ្ញាត្ដិដែលមានអត្ថន័យមួយនេះ” ។

Related post:

Facebook បានកែប្រែទម្រង Logo របស់ខ្លួនថ្មីប្លែកជាងមុន

ហ្វេសប៊ុកដំបូងគ្រាន់តែជាជាកម្មវិធីមួយប៉ុណ្ណោះ។ ឥឡូវនេះ យើងផ្តល់ជូននិងជួយអ្នកប្រើប្រាស់ក្នុងការភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិ គ្រួសារ សហគមន៍និង ការធ្វើជំនួញ។ ថ្ងៃនេះយើងបានធ្វើការផ្លាស់ប្តូរ ឡូហ្គូ ក្រុមហ៊ុនរបស់យើងដើម្បីឲ្យកាន់តែច្បាស់អំពីពីហ្វេសប៊ុក។ យើងកំពុងណែនាំឡូហ្គូ ថ្មីនិងងាយស្រួលសម្គាល់ក្រុមហ៊ុនហ្វេសប៊ុក។ឡូហ្គូថ្មីនេះត្រូវបានរចនាឡើងដើម្បីបង្ហាញពីភាពច្បាស់លាស់និងប្រើប្រាស់ហ្វុនអក្សរមដើម្បីបង្កើតភាពខុសគ្នារវាងក្រុមហ៊ុននិងកម្មវិធី។ ប្រជាជនគួរតែដឹងថាតើក្រុមហ៊ុនណាដែលផលិតផលិតផលដែលពួកគេប្រើ។ សេវាកម្មចម្បងរបស់យើងរួមមានកម្មវិធី Facebook, Messenger, Instagram, WhatsApp, Oculus, Workplace, Portal[...]

Continue