ហ្វេសប៊ុកកំពុងតេស្តសាកល្បងដោយរួមបញ្ជូលគ្នានូវមុខងារ News Feeds និង Stories ឱ្យនៅជាមួយគ្នា

ហ្វេសប៊ុកកំពុងធ្វើការតេស្តសាកល្បង និង ឌីហ្សាញចំណុចបង្ហាញមួយចំនួននៃផ្ទាំង News Feeds និង Stories ឱ្យស្ថិតនៅជាមួយគ្នា ដោយទម្រង់ថ្មីនេះមានលក្ខណៈដូចទៅនឹង Instagram និង Snapchat Stories ផងដែរ។ ដោយ Interface ថ្មីនេះ ត្រូវបានរកឃើញដោយ Jane Manchun Wong ហើយគាត់ក៏ជាអ្នករកឃើញនៅផ្ទាំង interface ក្នុងហ្វេសប៊ុក Andriod ផងដែរ។
ក្នុងពេលបច្ចុប្បន្ននេះ ហ្វេសប៊ុក Stories និង News Feeds គឺស្ថិតនៅដាច់ពីគ្នានៅក្នុងកម្មវិធីហ្វេសប៊ុក។ ដោយអ្នកប្រើប្រាស់អាចអូសចុះក្រោមដើម្បីធ្វើការមើលផុស និងអូសផ្នែកខាងលើរបារហ្វេសប៊ុក ដើម្បីធ្វើការពិនិត្យមើល Stories ។ តាមរយៈការឌីហ្សាញថ្មីនេះ Stories, ផុសក្នុង News Feeds ដែលរួមមានផុសជាអក្សរ រូបភាព វីដេអូ និងការផ្សព្វផ្សាយនឹងចូលក្នុងផ្ទាំង Interface តែមួយជាមួយគ្នា។
nbsp;
ទោះបីជាយ៉ាងណាដោយ ហ្វេសប៊ុក Stories វាពុំសូវទទួលបានការចាប់អារម្មណ៍ច្រើនប៉ុន្មានពីសំណាក់អ្នកប្រើប្រាស់នោះទេ ចាប់តាំងពីថ្ងៃគេដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំ ២០១៧ មកម្ល៉េះ ដោយអ្នកជំនាញបានឱ្យដឹងថា Facebook Stories អាចនឹងទទួលបានចាប់អារម្មណ៍ច្រើនក្នុងឆ្នាំ ២០១៩។ កាលពីខែកញ្ញា កន្លងផុតទៅ ភ្នាក់ងារហ្វេសប៊ុក បានឱ្យដឹងថា Facebook និង Messenger Stories មានអ្នកប្រើប្រាស់ប្រហែល ៣០០លាននាក់ប្រចាំថ្ងៃផងដែរ។
ប្រភព៖ www.theverge.com