តាមរយៈការថតស្គ្រីន (Screenshot) របស់វ៉ង់ បានឱ្យឃើញថា ហ្វេសប៊ុកបានធ្វើការរចនាទម្រង់បែបបទបន្ថែមទៀត ដែលមើលទៅគួរឱ្យទាក់ទាញជាងមុនជាមួយនឹងការសរសេរ Caption ថា៖ "យើងកំពុងសាកល្បងកែប្រែទម្រង់មួយចំនួននៃឥរិយាបថនៃការផ្ញើសារក្នុងហ្វេសប៊ុក។”Facebook is bringing the Chats back to the app for preparing integrated messaging Tip @Techmeme pic.twitter.com/LABK7qrk0e
— Jane Manchun Wong (@wongmjane) April 12, 2019
Messenger អាចនឹងត្រូវត្រឡប់យកទៅដាក់ក្នុង Facebook ដូច Version ចាស់វិញ

កាលពីថ្មីៗនេះ ហ្វេសប៊ុកបានធ្វើប្រកាសថាខ្លួននឹងនាំយក Messenger ត្រឡប់ចូលទៅក្នុងហ្វេសប៊ុកដូចជំនាន់ដើម ដោយឥឡូវនេះ អ្នកនាង ជេន មេនជុន វ៉ង កំពុងតែធ្វើការតេស្តកម្មវិធីនេះ ដូចនេះបានន័យថា បន្តិចទៀតយើងនឹងអាចប្រើប្រាស់ Facebook តែមួយក៏គ្រប់គ្រាន់។ ការផ្លាស់ប្ដូរទម្រង់នេះ គឺអ្នកប្រើប្រាស់គ្រាន់តែចុចលើប៊ូតុង Messenger ក្នុងហ្វេសប៊ុក ហើយវានឹងលោតសារចេញមក ដោយមិនចាំបាច់បែងចែកដាច់រវាងកម្មវិធី ហ្វេសប៊ុក និង Messenger នោះទេ។
គួរឱ្យដឹងដែរថា Messenger ត្រូវបានប្រកាសចេញជាផ្លូវដំបូងនៅក្នុងឆ្នាំ ២០១១។ ដោយផ្អែកតាមរយៈគណនី Tweeter របស់ វ៉ង់ បានឱ្យដឹងថា Messenger ថ្មីនេះ ត្រូវបានប្រើប្រាស់ដោយកំណត់នូវទម្រង់ប្រើប្រាស់មួយចំនួន។ ថ្វីត្បិតតែអ្នកប្រើប្រាស់អាចធ្វើការផ្ញើ និងទទួលសារក្ដី ប៉ុន្តែយ៉ាងណាអ្នកប្រើប្រាស់នៅតែចុចចូលទៅកម្មវិធីប្រើប្រាស់ Messenger ដដែល ប្រសិនបើយើងចង់ធ្វើការផ្ញើរូបភាព ខល ជាដើម។
ប្រភព៖ www.theverge.com