Facebook កំពុងធ្វើការតេស្តសាកល្បងនូវមុខងារ AI Voice Assistant

ហ្វេសប៊ុកបាននឹងចេញប្រកាសថាខ្លួនកំពុងធ្វើការតេស្តសាកល្បងនូវមុខងារ AI (Artifical Intelligence) របស់ខ្លួនដែលមានលក្ខណៈដូចទៅនឹង Amazon’s Alexa និង Google Assistant ។ ព័ត៌មានបានឱ្យដឹងទៀតថា ហ្វេសប៊ុកនឹងមិនបោះបង់គំនិតអភិវឌ្ឍចក្ខុវិស័យនេះឡើយង ដែលគេចង់យកវាទៅប្រើប្រាស់ក្នុង Messenger ដែលមានឈ្មោះថា “M” ។ ពេលវេលាចេះតែបន្ត ទោះបីជាយ៉ាងណាក៏ដោយ ហ្វេសប៊ុកបាននិយាយថា នៅពេលនេះពួកគេកំពុងកាត់បន្ថយការការផ្ដោតសំខាន់ទៅលើការទម្រង់ការផ្ញើសារមួយចំនួន ហើយផ្អែកខ្លាំងទៅលើទម្រង់មួយបែបផ្សេងទៀត តាមរយៈការបញ្ជាជាសម្លេង និងការគ្រប់គ្រងឥរិយាបទនៃការប្រើប្រាស់មួយចំនួន ដោយហ្វេសប៊ុកបានបន្ថែមថា៖ “ពួកយើងកំពុងធ្វើការអភិវឌ្ឍនូវចំណុចមួយចំនួននៃផ្នែកការបញ្ជាជាសម្លេង និង បច្ចេកវិទ្យា AI Assistant ដែលនឹងដំណើរនិងជាផ្នែកមួយនៃ AR/VR ដែលបូករួមទាំង Portal ផងដែរ។ វាហាក់បីដូចជាហ្វេសប៊ុក AI Assistant កំពុងច្របាច់ចូលទាំងពីរក្រុមនេះចូលគ្នា។ មិនថាក្នុងលក្ខខណ្ឌយ៉ាងណាក៏ដោយ វាច្បាស់ណាស់ថា ហ្វេសប៊ុកកំពុងតេស្តសាកល្បងឧបករណ៍ទាំងនេះ ដែលជាឧបករណ៍សម្រាប់ប្រើប្រាស់នាពេលអនាគត ក៏ដូចជាចក្ខុវិស័យរួមគ្នាសម្រាប់ពេលអនាគតដែល AI ត្រូវបានដាក់ឱ្យប្រើប្រាស់ជាក់ជាពុំខាន។ ប្រភព៖ www.theverge.com

Related post:

Facebook បានកែប្រែទម្រង Logo របស់ខ្លួនថ្មីប្លែកជាងមុន

ហ្វេសប៊ុកដំបូងគ្រាន់តែជាជាកម្មវិធីមួយប៉ុណ្ណោះ។ ឥឡូវនេះ យើងផ្តល់ជូននិងជួយអ្នកប្រើប្រាស់ក្នុងការភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិ គ្រួសារ សហគមន៍និង ការធ្វើជំនួញ។ ថ្ងៃនេះយើងបានធ្វើការផ្លាស់ប្តូរ ឡូហ្គូ ក្រុមហ៊ុនរបស់យើងដើម្បីឲ្យកាន់តែច្បាស់អំពីពីហ្វេសប៊ុក។ យើងកំពុងណែនាំឡូហ្គូ ថ្មីនិងងាយស្រួលសម្គាល់ក្រុមហ៊ុនហ្វេសប៊ុក។ឡូហ្គូថ្មីនេះត្រូវបានរចនាឡើងដើម្បីបង្ហាញពីភាពច្បាស់លាស់និងប្រើប្រាស់ហ្វុនអក្សរមដើម្បីបង្កើតភាពខុសគ្នារវាងក្រុមហ៊ុននិងកម្មវិធី។ ប្រជាជនគួរតែដឹងថាតើក្រុមហ៊ុនណាដែលផលិតផលិតផលដែលពួកគេប្រើ។ សេវាកម្មចម្បងរបស់យើងរួមមានកម្មវិធី Facebook, Messenger, Instagram, WhatsApp, Oculus, Workplace, Portal[...]

Continue