ហ្វេសប៊ុកបានធ្វើការលុបចោលគណនីក្លែងក្លាយរហូតទៅដល់ជាង ២ពាន់លានគណនី ប៉ុន្តែនៅតែមិនទាន់មានភាពល្អប្រសើរឡើង ព្រោះ…

ថ្មីៗនេះយើងមើលឃើញថា ហ្វេសប៊ុកមានការខិតខំប្រឹងប្រែងយ៉ាងតឹងរឹង ក្នុងការលុបបំបាត់ចោលឲ្យអស់នូវគណនីហ្វេសប៊ុកក្លែងក្លាយ ដែលជាការចូលរួមចំណែកក្នុងការជួយដល់គណបក្សនយោបាយក្នុងប្រទេសអាល្លឺម៉ង់។

ហ្វេសប៊ុកទើបតែធ្វើសេចក្ដីប្រកាសក្នុងសប្ដាហ៍នេះថា ខ្លួនបានធ្វើការលុបចោលគណនីហ្វេសប៊ុកក្លែងក្លាយរហូតដល់ ២.១៩ពាន់លានគណនី ដែលបានចាប់ផ្ដើមលុបពីខែមករា ដល់ខែ មីនា។ វាជាការលុបបំផុតបំបាត់គណនីដ៏ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ ដែលរយៈពេលត្រឹមតែមួយត្រីមាសប៉ុណ្ណោះ។ ប្រធានក្រុមហ៊ុនហ្វេសប៊ុកលោក ម៉ាក ហ្សាកឃឺបឺត បានបន្ថែមឲ្យដឹងថា “នេះជាការលុបចោលគណនីក្លែងក្លាយដ៏ច្រើនបំផុតដែលយើងពុំធ្លាប់ធ្វើពីមុនមក”។

យ៉ាងណាក៏ដោយ ការលុបចោលគណនីជាង ២ពាន់លានគណនីនេះពុំមានភាពប្រសើរឡើយ ដោយម៉ាក ហ្សាឃឺតបឺត ពុំបានបញ្ជាក់ឲ្យដឹងទេថា តាមពិតទៅគណនក្លែងក្លាយមានការកើនឡើងច្រើនជាង ៦ខែមុនមានយុទ្ធនាការលុបបំបាត់នេះទៅទៀត។ បើតាមតួរលេខជាភាគរយវិញ បន្ទាប់ពីមានការលុបចោលហើយ តួរលេខពុំមានធ្លាក់ចុះឡើយ តែបែរជាកើនឡើងមកដល់ ៥%នៃចំនួនគណនីក្លែងក្លាយទៅវិញ ដោយកាលពីមុនចំនួននេះមានត្រឹមតែ ៣% ទៅ ៤%ប៉ុណ្ណោះ។




លោក Davis ដែលជាអ្នកជំនាញ ក៏ដូចជាស្រាវជ្រាវរកមូលហេតុអ្វីបានជាហ្វេសប៊ុកមានការកើនឡើងគណនីហ្វេសប៊ុកក្លែងក្លាយច្រើនបានឲ្យដឹងថា “ហ្វេសប៊ុកបានបរាជ័យក្នុងការលុបបំបាត់គណនីក្លែងក្លាយទៅហើយ បើទោះបីជាហ្វេសប៊ុកបានធ្វើការប្រើប្រាស់ចាប់គណនីក្លែងក្លាយតាមរយៈការត្រួតពិនិត្យលើប្រូហ្វាល់ ដែលបានប្រើប្រាស់រូបតារាល្បីៗ ឬមិនពិតទាំងនោះ”។

យ៉ាងណាមិញ ហ្វេសប៊ុកបានសន្យាថានឹងព្យាយាមលុបបំបាត់គណនីក្លែងក្លាយឲ្យអស់ និងចង់ធ្វើការសហការណ៍ជាមួយលោក Davis ដើម្បីឲ្យការងារលុបបំបាត់នេះកើនតែមានប្រសិទ្ធភាព។


ប្រភព៖ www.buzzfeednews.com

Related post:

Facebook បានកែប្រែទម្រង Logo របស់ខ្លួនថ្មីប្លែកជាងមុន

ហ្វេសប៊ុកដំបូងគ្រាន់តែជាជាកម្មវិធីមួយប៉ុណ្ណោះ។ ឥឡូវនេះ យើងផ្តល់ជូននិងជួយអ្នកប្រើប្រាស់ក្នុងការភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិ គ្រួសារ សហគមន៍និង ការធ្វើជំនួញ។ ថ្ងៃនេះយើងបានធ្វើការផ្លាស់ប្តូរ ឡូហ្គូ ក្រុមហ៊ុនរបស់យើងដើម្បីឲ្យកាន់តែច្បាស់អំពីពីហ្វេសប៊ុក។ យើងកំពុងណែនាំឡូហ្គូ ថ្មីនិងងាយស្រួលសម្គាល់ក្រុមហ៊ុនហ្វេសប៊ុក។ឡូហ្គូថ្មីនេះត្រូវបានរចនាឡើងដើម្បីបង្ហាញពីភាពច្បាស់លាស់និងប្រើប្រាស់ហ្វុនអក្សរមដើម្បីបង្កើតភាពខុសគ្នារវាងក្រុមហ៊ុននិងកម្មវិធី។ ប្រជាជនគួរតែដឹងថាតើក្រុមហ៊ុនណាដែលផលិតផលិតផលដែលពួកគេប្រើ។ សេវាកម្មចម្បងរបស់យើងរួមមានកម្មវិធី Facebook, Messenger, Instagram, WhatsApp, Oculus, Workplace, Portal[...]

Continue