ដើម្បីរក្សាបាននូវការផ្ដល់ជូនសេវាកម្មក្នុងផ្សារភ្ជាប់ទំនាក់ទំនងសង្គម ឬដូចជាការផ្សព្វផ្សាយអាជីវកម្ម Facebook បានចែកនៅក្នុងច្បាប់បញ្ញត្ដិរបស់ខ្លួនហាមមិនឱ្យ Page, Group, និង Event បង្កើនដើម្បីគោលបំណងដូចចំណុចទាំង ៥ ខាងក្រោមនេះឡើយ។
១. ប្រភេទផេក គ្រុប និងកម្មវិធីនាំឱ្យមានការយល់ខុសដល់ទស្សនិជន
គ្រប់ប្រភេទផេក ឬ គ្រុបទាំងអស់មិនត្រូវបង្កើតឡើងដោយមានចេតនាក្នុងញុះញ៉ង់ ឬនាំឱ្យគិតខុសក្នុងផ្លូវអវិជ្ជមាននាំឱ្យមានការយល់ខុសទៅលើបុគ្គល ក្រុម អង្គភាព ឬ ស្ថាបនណាមួយឡើយ។
២. ប្រភេទផេក គ្រុប និងកម្មវិធីក្លែងក្លាយ
គ្រប់ប្រភេទផេក គ្រុប ឬ កម្មវិធីព្រឹត្ដិការណ៍ទាំងអស់មិនត្រូវយកសាវតា ឬព័ត៌មានរបស់អ្នកដទៃយកមកបង្កើតជាតំណាងឱ្យបុគ្គល ម៉ាកយីហោ គ្រុមហ៊ុន ឬអង្គភាពណាមួយឡើយ។
៣. ប្រភេទផេក គ្រុប និងកម្មវិធីសម្រាប់ល្បែងស៊ីសង
គ្រប់ប្រភេទផេក គ្រុប និងកម្មវិធីព្រឹត្ដិការណ៍ទាំងអស់មិនត្រូវមានគោលបំណងក្នុងការជួយសម្រួលដល់ការលេងល្បែងស៊ីសងខុសច្បាប់ ឬជម្រុញលើកទឹកចិត្ដឱ្យប្រព្រតិ្ដល្បែងខុសច្បាប់ឡើយ។ ល្បែងខុសច្បាប់ទាំងនេះរាប់បញ្ចូលទាំង ហ្គេមតាមអនឡាញ និងការចាក់ឆ្នោតផងដែរ។
៤. ប្រភេទផេក គ្រុប និងកម្មវិធីដែលមានមាតិកាមិនត្រឹមត្រូវ
គ្រប់ប្រភេទមាតិកាទាំងអស់ដែលគ្រប់ផេក គ្រុប ឬកម្មវិធីព្រឹត្ដិការណ៍ទាំងអស់ចង់ផុស និងផ្សព្វផ្សាយត្រូវតែគោរពទៅតាមគោលការក្នុងការផ្សព្វផ្សាយរបស់ Facebook ហើយអ្នកក៏ធ្វើការតាមដានក្នុងគេហទំព័រផ្លេនប៊ីប្លុកដើម្បីសិក្សាបន្ថែមទៅលើប្រភេទមាតិកា និងបញ្ហាដែលជាប់ពាក់ព័ន្ធ។
៥. ប្រភេទផេក គ្រុប និងកម្មវិធីជម្រុញឱ្យអ្នកប្រើប្រាស់ធ្វើរឿងអ្វីមួយខុស
Facebook បានកំណត់ថា គ្រប់ប្រភេទផេក គ្រុប និងកម្មវិធីព្រឹត្ដិការណ៍ទាំងអស់មិនត្រូវមានគោលដៅដោយផ្ទាល់ ឬប្រយោលក្នុងការជម្រុយឱ្យអ្នកដទៃមានការស្វែងយល់ខុស ឬប្រើប្រាស់មិនបានត្រូវត្រឹមអំពីមុខងារ ឬទម្រង់ណាមួយក្នុងកម្មវិធីហ្វេសប៊ុករបស់ខ្លួនឡើយ។
ឯកសារយោង៖ www.facebook.com