អ្នកគួរចំណាយពេលសិក្សាស្វែងយល់ពីអតិថិជនរបស់អ្នកឱ្យបានច្រើន ព្រោះការធ្វើដូចនេះជួយគ្នាឱ្យអ្នកដឹងពីប្រភេទអតិថិជន ក៏ដូចជាតម្រូវការរបស់ពួកគេ។ អ្វីដែលជាកត្តាសំខាន់នោះ វានឹងអនុញ្ញាតឱ្យអ្នកបង្កើតនូវ Chatbot មួយវាយចំគោលដៅ និងតម្រូវការរបស់ពួកគេ។
ប្រសិនបើអ្នកសម្រេចចិត្តជ្រើសរើស Chatbot គឺជាដំណោះស្រាយទំនាក់ទំនងរបស់អ្នកហើយនោះ អ្នកត្រូវរៀបចំសំណួរមួយចំនួនឱ្យបានរួចរាល់ មុននឹងដាក់ឱ្យ Bot ប្រើប្រាស់ ដែលសំណួរទាំងនោះរួមមាន៖
- ម៉ោងធ្វើការ និងទីតាំង
- ការណាត់ជួប
- ចំណុចគួរកែប្រែពីផលិតផល ឬសេវាកម្មរបស់អ្នក
សំណួរដែលអ្នកចាំបាច់ត្រូវសួរខ្លួន៖
- តើសំណួរ ឬប្រធានបទអ្វីដែលអ្នកឧស្សាហ៍ទទួលបានតាមរយៈប្រព័ន្ធបណ្ដាញសង្គម វេបសាយ ឬអ៊ីម៉ែល?
- តើអ្នកប្រើបច្ចេកទេសអ្វីក្នុងការធ្វើការសន្ទនា? ចំណុចណាដែលអ្នកគួរផ្លាស់ប្ដូរ? ចំណុចណាដែលអ្នកមិនគួរប្រើប្រាស់?
- តើអាជីវកម្មរបស់អ្នកមានកម្មវិធីទូរសព្ទដៃដែលមានមុខងារកំពុងពេញនិយមដើម្បីជួយដោះស្រាយបញ្ហាទំនាក់ទំនងរបស់អ្នកដែរឬទេ?
- តើឥរិយាបថនៃការប្រើប្រាស់ទំនាក់ទំនងរបស់អតិថិជនរបស់អ្នកយ៉ាងម៉េចដែរ ដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកក្នុងការបង្កើត Chatbot?
ប្រភព៖
www.facebookblueprint.com