ការពិតទាំង ១២ យ៉ាងពីប្រធានក្រុមហ៊ុនហ្វេសប៊ុក លោកម៉ាក ហ្សាកឃឺបឺត ដែលសុទ្ធតែប្លែកៗខុសគេ

លោក ម៉ាក ហ្សាកឃឺបឺត(Mark Zuckerberg) ដែលស្គាល់ថាគឺមហាសេដ្ឋីវ័យក្មេងមួយរូប ព្រោះតែលោកគឺជាស្ថាបនិកក្រុមហ៊ុនយក្សហ្វេសប៊ុកនេះឯង។ ប៉ុន្តែមានរឿងរ៉ាវជាច្រើន ដែលលោក ម៉ាក មានចំណុចផ្សេងប្លែកពីគេជាច្រើន ដែលយើងនឹកស្មានមិនដល់។

លោក ម៉ាក ហ្សាកឃឺបឺត(Mark Zuckerberg) កើតនៅ White Plains ទីក្រុងញ៉ូញ៉ក នៅថ្ងៃ ១៤ ឧសភា ឆ្នាំ ១៩៨៤ ។ លោកត្រូវបានចិញ្ចឹមបីបាច់ដោយលោក Dobbs Ferry ជាមួយបងប្អូនស្រីបីនាក់ផ្សេងទៀត។ លោកម៉ាក គឺក្មេងដែលមានទេពកោសល្យតាំងពីក្មេងមកម្ល៉េះ ដោយលោកអាចសរសេរកូដបង្កើតកម្មវិធីនៅពេលដែលលោកកំពុងសិក្សានៅត្រឹមថ្នាក់អនុវិទ្យាល័យប៉ុណ្ណោះ។ គំនិតនៃការបង្កើតហ្វេសប៊ុកមានលេចរូបរាងឡើង នៅពេលលោកកំពុងសិក្សាថ្នាក់មហាវិទ្យាល័យ Harvard ។

#ម៉ាក ហ្សាឃឺបឺតមានរ៉ូបូតផ្ទាល់ខ្លួនមួយដោយបានប្រើប្រាស់សម្លេងលោក Morgan Freeman នៅក្នុងនោះ



នៅក្នុងផ្ទះរបស់ម៉ាក លោកបានបង្កើតរ៉ូបូតផ្ទាល់ខ្លួនមួយដែលដំណើរ និងមានសម្លេងជាលោក Morgan Freeman ។ លោកបានដាក់រ៉ូបូតនេះឈ្មោះថា Jarvis ដែល Javis អាចធ្វើរឿងរ៉ាវបានច្រើនយ៉ាងរាប់តាំងពីការចម្អិនម្ហូបអាហារ បិទបើកភ្លើង ផ្ញើសារខលហៅ និងធ្វើការបង្រៀនមេរៀនភាសាចិនទៅកាន់កូនស្រីរបស់គាត់។

លោកម៉ាក ហ្សាឃឺបឺតបាននិយាយឲ្យដឹងថា “នៅពេលខ្ញុំនិយាយទៅកាន់វា វាក៏អាចឆ្លើយតបមកខ្ញុំបានភ្លាមៗ។ វាធ្វើឲ្យខ្ញុំមានអារម្មណ៍ថាពិតជាកក់ក្ដៅ ។ ត្បិតតែវាមិនមែនជាសមាជីកគ្រួសារពិតរបស់ខ្ញុំក៏ដោយក្ដី តែអ្វីដែលវាបានធ្វើគឺលើសពីគ្រួសារទៅទៀត ហេតុដូចនេះហើយទើប MAX កូនស្រីរបស់ខ្ញុំពិតជាស្រលាញ់វាណាស់”។

#គាត់ហូបតែសាច់សត្វដែលគាត់បានសម្លាប់វាដោយផ្ទាល់ដៃគាត់ប៉ុណ្ណោះ



នៅឆ្នាំ ២០១៧ លោកម៉ាកបាននិយាយថា លោកនឹងទទួលទានសាច់សត្វណាដែលគាត់បានសម្លាប់វាដោយផ្ទាល់ដៃគាត់ប៉ុណ្ណោះ ។ លោកបន្ថែមទៀតថា “ខ្ញុំតែងតែគិតថា យើងគួរតែចេះដឹងគុណ ក៏ដូចជាគួរតែដឹងថា ម្ហូបដែលយើងទទួលទានមានប្រភពមកទីកន្លែងណា” ។ ដោយសារតែមូលហេតុបែបនេះហើយ ទើបគាត់ទទួលទានតែសត្វសាច់ណាដែលគាត់បានសម្លាប់វាដោយផ្ទាល់ដៃប៉ុណ្ណោះ ។

#គាត់អាចនិយាយភាសាចិនកុកងឺបានយ៉ាងស្ទាត់ជំនាញ



ដូចដែលយើងបានដឹងថាហើយថា លោកម៉ាកបានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងអតីតមិត្តរួមថ្នាក់របស់លោក គឺអ្នកនាង Priscilla Chan ដែលជាជនជាតិចិន។ ដើម្បីមានភាពងាយស្រួលក្នុងការទំនាក់ទំនងជាមួយភរិយា ក៏ដូចជាសាច់ថ្លៃរបស់លោក ម៉ាកបានរៀនភាសាចិនបន្ថែមដើម្បីផ្ដល់ភាពងាយស្រួលដល់ក្រុមគ្រួសារ ក៏ដូចជាការផ្ដល់ភាពងាយស្រួលដល់ទំនាក់ទំនងជំនួញរបស់លោកផងដែរ។

#លោកបានជួបប្រពន្ធរបស់លោកដំបូងគឺនៅក្នុងបន្ទប់ទឹកសាកលវិទ្យាល័យ Harvard



មិនមែនជួបក្នុងបន្ទប់ទឹកតែម្ដងទេ តែកំឡុងពេលដែលលោកធ្វើដំណើរទៅបន្ទប់ទឹក។ អ្នកនាង Chan បាននិយាយថា “នៅថ្ងៃណាត់ជួបគ្នាជាលើកដំបូងរបស់ពួកយើង ម៉ាកបានប្រាប់ខ្ញុំថា លោកបានជ្រើសរើសការមកណាត់ជួបជាមួយខ្ញុំ ជំនួសឲ្យការទៅប្រឡងពាក់កណ្ដាលឆមាសរបស់លោក” វាធ្វើឲ្យខ្ញុំពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែន។

គួរបញ្ជាក់ដែរថា អ្នកដែលបានចុះឈ្មោះបង្កើតគណនីហ្វេសប៊ុកដំបូងបំផុតនោះគឺអ្នកនាង Priscilla Chan នេះឯង។

#លោកចូលចិត្តតែពាក់អាវយឺតដៃខ្លី



ត្បិតតែគាត់ជាមហាសេដ្ឋីក៏ពិតមែន តែរសនិយមរបស់ម៉ាកមិនមែនដូចគេផ្សេងដទៃឡើយ ដោយលោកចូលចិត្តតែពាក់អាវយឺតដៃខ្លីប៉ុណ្ណោះ។ យ៉ាងណាមិញ ត្បិតតែអាវយឺតធម្មតាៗក៏ពិតមែន តែអាវយឺតនេះត្រូវបានចាត់ទុកថា ជាអាវដៃយឺតមានតម្លៃថ្លៃ ដោយវាត្រូវបានឌីហ្សាញជាពិសេសសម្រាប់លោកម៉ាក ដោយអ្នកឌីហ្សាញម៉ូតជនជាតិអ៊ីតាលី គឺលោក Brunello Cucinelli ។ ចំណែកឯតម្លៃរបស់អាវយឺតនេះវិញ វាមានតម្លៃចន្លោះពី ៣០០ដុល្លា ទៅ ៤០០ដុល្លាឯណោះ។

#ហ្វេសប៊ុកត្រូវបានជ្រើសរើសដាក់ពណ៌ខៀវព្រោះតែម៉ាកមានជំងឺខ្វាក់ពណ៌



តើលោកអ្នកមានដែលធ្លាប់ឆ្ងល់ទេថា ហេតុអ្វីហ្វេសប៊ុកត្រូវបានជ្រើសរើសដាក់ពណ៌ខៀវស្ទើរតែគ្រប់កន្លែង? ហេតុផលនោះគឺដោយសារតែ ម៉ាក ហ្សាឃឺបឺតមានជំងឺខ្វាក់ពណ៌បៃតង និងក្រហម ហើយមានតែពណ៌មួយប៉ុណ្ណោះ ដែលគាត់មើលច្បាស់ជាងគេ។

#គាត់បើកឡានម៉ាកស៊េរីធម្មតាៗ



ខុសប្លែកពីមហាសេដ្ឋីគេដទៃ គាត់បើកឡានម៉ាក Black Acura ប៉ុណ្ណោះដើម្បីធ្វើដំណើរ។ គាត់គ្រាន់តែចង់បានឡានមួយដែលមានសុវត្ថិភាព ងាយស្រួលជិះតែប៉ុណ្ណឹងឯង។ គាត់ក៏មានឡានផ្ទាល់ខ្លួនមួយទៀតដែរនោះគឺម៉ាក Volkswagen GTI ដែលឡានទាំងពីររបស់គាត់នេះ មានតម្លៃត្រឹមតែ ៣ម៉ឺនដុល្លារប៉ុណ្ណោះ ហើយដូចដែលលោកអ្នកបានដឹងហើយថា គាត់ចំណាយពេលធ្វើការតែប៉ុន្មាននាទីប៉ុណ្ណោះសម្រាប់ទឹកប្រាក់ ៣ម៉ឺនដុល្លារនេះ។

#ចិញ្ចៀនរៀបអាពាហ៍ពិពាហ៍ភរិយាលោក គឺម៉ាកជាអ្នកឌីហ្សាញដោយផ្ទាល់



ដោយដែលយើងបានដឹងស្រាប់ហើយថា ម៉ាកគឺមានជំនាញផ្នែកបច្ចេកវិទ្យាស្រាប់ទាំងការសរសេរកូដ និងការឌីហ្សាញ។ នៅពេលលោក និងអ្នកនាង Chan រៀបការ គាត់បានឲ្យកាដូរទៅកាន់ភរិយារបស់គាត់នូវចិញ្ជៀនដែលគាត់បានឌីហ្សាញដោយផ្ទាល់ផងដែរ។ ចំណែកឯត្បូងរបស់ចិញ្ចៀននោះទៀត មានតម្លៃត្រឹមតែ ១ម៉ឺនដុល្លារ ជាមួយនឹងតួចិញ្ជៀនសរុបជាទឹកប្រាក់ត្រឹមតែ $២៥,០០០ ប៉ុណ្ណោះ។ វាត្រឹមតែចិញ្ចៀនដ៏សាមញ្ញមួយ តែមានអត្ថន័យជ្រាលជ្រៅបំផុតសម្រាប់ភរិយាលោក។

#គាត់កាន់ប៉ាតង់ច្រើនជាង ៥០ ឯណោះ



ម៉ាក ហ្សាកឃឺបឺត ព្យាយាមទាំងកម្លាំងកាយចិត្តក្នុងការថែរក្សាទ្រព្យសម្បត្តិដែលលោកបានបង្កើតឡើង។ ដោយនៅក្នុងឆ្នាំ ២០១៨ គាត់បានកាន់ប៉ាតង់រហូតទៅដល់ ៥០ ដែលក្នុងនោះ រួមមានទាំងការការពារព័ត៌មានសម្ងាត់របស់អ្នកប្រើប្រាស់ ក៏ដូចជាប៉ាតង់ផ្សេងៗទៀតរបស់ហ្វេសប៊ុកដែលមានដូចជា News Feeds និងការកែប្រែមាតិកាក្នុងហ្វេសប៊ុក។

#ប្រាក់ចំណូលប្រចាំឆ្នាំរបស់គាត់គឺទទួលបានត្រឹមតែ $១ ប៉ុណ្ណោះក្នុងនាមជាប្រធានក្រុមហ៊ុន



ក្នុងនាមជាអគ្គនាយកក្រុមហ៊ុនហ្វេសប៊ុកនោះ ម៉ាកមានលុយរាប់ពាន់លានដុល្លារឯណោះ តែចំនួនតួរលេខលុយនោះ ពុំមែនបានមកពីប្រាក់ខែរបស់គាត់នោះទេ ដែលតាមពិតទៅប្រាក់ខែលោកទទួលបានតែ $១ ប៉ុណ្ណោះក្នុងមួយឆ្នាំ។ មូលហេតុដែលម៉ាកមានប្រាក់ខែតិចនោះ គឺដោយសារតែ៖ គាត់គឺមានស្រាប់ទៅហើយ!

#មិត្តភក្តិជិតសិទ្នរបស់ម៉ាកគឺលោក Vin Diesel



ម៉ាក ហ្សាកឃឺបឺតគឺជាមិត្តភក្តិ និងជាហ្វេនរបស់ Vin Diesel យូរណាស់មកហើយ។ អ្វីដែលពិសេសនោះ ម៉ាក ក៏ធ្លាប់ស្នើសុំឲ្យមិត្តភក្តិរបស់ខ្លួនសម្ដែងរឿង Xander Cage វគ្គពីរផងដែរ។

#រឿង The Social Network ដែលសម្ដែងពីខ្សែជីវិតគាត់ ធ្វើឲ្យគាត់មិនសប្បាយចិត្តឡើយ



ជាធម្មតា ដើម្បីផលិតរឿងមួយឲ្យលេចរូបរាងឡើងមកបាន វារមែងតែមានចំណុចបន្ថែមបន្ថយក្នុងសាច់រឿងមិនខាន។ យ៉ាងណាមិញសាច់រឿង The Social Network ពុំបានធ្វើឲ្យម៉ាកសប្បាយចិត្តឡើយ ដោយលោកបាននិយាយ សាច់រឿងខ្លះនៃរឿង ធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់គាត់។

ប្រភព៖ www.ranker.com

Related post:

ម្ចាស់អាជីវកម្មគ្រប់រូបដែលមាន Brand ត្រឹមត្រូវអាចធ្វើការសហការជាមួយដៃគូអាជីវកម្មបានយ៉ាងងាយ

ម្ចាស់អាជីវកម្មគ្រប់រូបដែលមាន Brand ត្រឹមត្រូវអាចធ្វើការសហការជាមួយដៃគូអាជីវកម្មដែលជា Influencer ដើម្បីបង្ហោះរូបភាពផ្សាយពាណិជ្ជកម្មបានកកាន់តែអស្ចារ្យ។ Creator មានការគ្រប់គ្រងលើមាតិការបស់ពួកគេ។ ក្នុងនាមជា Creator អ្នកត្រូវប្រើស្លាកយីហោនៅក្នុងមាតិកាorganic brand របស់អ្នកដើម្បីឲ្យ Post ត្រូវបានប្រើនៅក្នុងការផ្សាយពាណិជ្ជកម្ម។ សម្គាល់ៈអ្នកអាចដាក់ឈ្មោះដៃគូអាជីវកម្មតែម្នាក់គត់ក្នុងមួយអត្ថបទឬមាតិកាដែលមានស្លាកយីហោទោះបីជាអ្នកអាចធ្វើការជាមួយដៃគូអាជីវកម្មច្រើនក៏ដោយ។ គ្រប់គ្រងលើ organic និង paid insights។[...]

Continue