គន្លឹះសំខាន់ក្នុងការរៀបចំមាតិកា​(Content)សម្រាប់អាជីវកម្មរបស់អ្នកដើម្បីទទួលបាន​ Engagement ច្រើនពីអតិថិជន

ការរៀបចំមាតិកាសម្រាប់អាជីវកម្មរបស់អ្នកឲ្យបានត្រឹមត្រូវ អ្នកអាចនឹងទទួលបានអតិថិជនច្រើនចូលមើល​ Page របស់អ្នកនិងធ្វើឲ្យផលិតផលរបស់អ្នកកាន់តែមានគេស្គាល់ច្រើន។​ អត្ថបទខាងក្រោមនេះនឹងបង្ហាញអ្នកពីគន្លឺះសំខាន់ក្នុងការរៀបចំមាតិកាឲ្យមានភាពទាក់ទាញ។

១. កុំផ្សព្វផ្សាយពីផលិតផលខ្លួនឯងច្រើនពេក

ការផ្សព្វផ្សាយតែផលិតផលរបស់អ្នកតែមួយមុខគត់នឹងធ្វើឲ្យអតិថិជនធុញទ្រាន់​។​ អ្វីដែលអ្នកត្រូវធ្វើ​ អ្នកគួរតែបង្ហោះរូបបែបកំប្លែង ជាហ្គេមឆ្លើយសំនួរ ឬ មានប្រយោជន៍ដែលទាក់ទងនឹងផលិតផលរបស់អ្នកខ្លះដើម្បីឲ្យអតិថិជនទទួលបានអារម្មណ៍ប្លែកនិងសប្បាយរីករាយនៅពេលឃើញការផ្សព្វផ្សាយនៅលើទំព័ររបស់អ្នក។

២. ធ្វើឲ្យ Brand របស់អ្នកលេចធ្លោ

ការបង្ហាញពីស្លាកយីហោរបស់អ្នកអាចជួយឲ្យអតិថិជនស្គាល់អាជីវកម្មរបស់អ្នកបានច្រើន។ ដោយអ្នកអាចធ្វើការផ្សព្វផ្សាយពី Brand របស់អ្នកដូចជារចនារូបភាពដែលបង្ហាញពីអត្តសញ្ញាណស្លាកយីហោរបស់អ្នកដូចជាទីកន្លែងរបស់អាជីវកម្មលោកអ្នកនិងអត្ថប្រយោជន៍ដ៏ចំបងរបស់ផលិតផលឬសេវាកម្មដែលអ្នកអាចផ្តល់ដល់អតិថិជន។

៣. កុំបង្ហោះការផ្សព្វផ្សាយច្រើននិងញឹកញាប់ពេក

ការបង្ហោះការផ្សព្វផ្សាយច្រើននិងញឹកញាប់ពេកអាចប៉ះពាល់ដល់អតិថិជនឬអ្នកប្រើប្រាស់ហ្វេសប៊ុក

ផ្សេងៗទៀតដោយវាផ្តល់ការរំខានច្រើន។ ដូច្នេះការកាត់បន្ថយការបង្ហោះរូបច្រើនអាចផ្តល់ផលល្អដល់អាជីវកម្មរបស់អ្នក។

៤. សាកល្បងជ្រើសរើសប្រធានបទប្រចាំខែ

ដើម្បីឲ្យការចូលរួមពីអ្នកគាំទ្រឬអតិថិជនរបស់អ្នកកើនឡើង អ្នកគួរតែមានអ្វីមួយប្លែកជារៀងរាល់ខែ ដែលអ្នកគិតថាមិនសូវមាននរណាធ្លាប់ធ្វើពីមុនដោយជ្រើសរើសយកប្រធានបទប្លែកៗជារៀងរាល់ខែ។ ភាពប្លែកៗបែបនេះនឹងធ្វើឲ្យអ្នកទទួលបានEngagement ច្រើនពីអតិថិជន។

៥. កុំបង្ហោះរូបភាពតែមួយមុខគត់

ចង់ឲ្យមាតិការបស់អ្នកទទួលបានការចាប់អារម្មណ៍ច្រើន​អ្នកមិនគួរបង្ហោះតែទម្រង់រូបភាពមួយ​ប៉ុណ្ណោះនោះទេ អ្នកគួរតែបង្ហោះជាវីដេអូ តំណភ្ជាប៉ ឬ ជា Status អក្សរ ដើម្បីធ្វើឲ្យទំព័ររបស់អ្នកគួរឲ្យចង់ចូលមើលនិងទាកើទាញអតិថិជន។

 





 

 

Related post:

ម្ចាស់អាជីវកម្មគ្រប់រូបដែលមាន Brand ត្រឹមត្រូវអាចធ្វើការសហការជាមួយដៃគូអាជីវកម្មបានយ៉ាងងាយ

ម្ចាស់អាជីវកម្មគ្រប់រូបដែលមាន Brand ត្រឹមត្រូវអាចធ្វើការសហការជាមួយដៃគូអាជីវកម្មដែលជា Influencer ដើម្បីបង្ហោះរូបភាពផ្សាយពាណិជ្ជកម្មបានកកាន់តែអស្ចារ្យ។ Creator មានការគ្រប់គ្រងលើមាតិការបស់ពួកគេ។ ក្នុងនាមជា Creator អ្នកត្រូវប្រើស្លាកយីហោនៅក្នុងមាតិកាorganic brand របស់អ្នកដើម្បីឲ្យ Post ត្រូវបានប្រើនៅក្នុងការផ្សាយពាណិជ្ជកម្ម។ សម្គាល់ៈអ្នកអាចដាក់ឈ្មោះដៃគូអាជីវកម្មតែម្នាក់គត់ក្នុងមួយអត្ថបទឬមាតិកាដែលមានស្លាកយីហោទោះបីជាអ្នកអាចធ្វើការជាមួយដៃគូអាជីវកម្មច្រើនក៏ដោយ។ គ្រប់គ្រងលើ organic និង paid insights។[...]

Continue