រូបឌីហ្សាញ ៧ សន្លឹកដែលបញ្ជាក់ពីប្រសិទ្ធភាពនៃការផ្សព្វផ្សាយអាជីវកម្មតាមហ្វេសប៊ុក

ការផ្សព្វផ្សាយហ្វេសប៊ុកអាចជាការបណ្តាក់ទុនដ៏គួរឱ្យរសើប ផ្សងគ្រោះថ្នាក់ ហើយសប្បាយមួយ។ ការផ្សព្វផ្សាយ Facebook ឲ្យបានត្រឹមត្រូវនោះ ទាមទារការយកចិត្តទុកដាក់ ស្រាវជ្រាវស្វែងយល់ច្រើនដោយអ្នកមិនត្រឹមតែត្រូវតែកំណត់និងតម្រង់គោលដៅលើអតិថិជនរបស់អ្នកឱ្យបានច្បាស់ប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏ត្រូវដឹងថា តើប្រភេទនៃមាតិកាផ្សាយពាណិជ្ជកម្ម និងអត្ថបទមានលក្ខណៈដូចម្ដេច ទើបសក្តិសមនឹងអតិថិជនរបស់អ្នក។   យ៉ាងណាមិញ ដើម្បីឱ្យការផ្សព្វផ្សាយរបស់អ្នកទទួលបានលទ្ធផលមួយល្អគាប់ប្រសើរ វាពឹងអាស្រ័យច្រើនទៅលើការឌីហ្សាញនៃរូបភាព។ ​ឯការឌីហ្សាញនេះទៀតសោត ទាមទារឱ្យអ្នកឌីហ្សាញយល់ច្បាស់ពីច្បាប់របស់ហ្វេសប៊ុក ក៏ដូចជាការច្នៃប្រឌិតនៃការដាក់អក្សររូបភាពឱ្យត្រូវទៅតាមក្រឹត្យក្រមរបស់ Facebook ពុំដូច្នោះទេ ការផ្សព្វផ្សាយរបស់អ្នកនឹងទទួលបានលទ្ធផលមិនល្អគាប់ឡើយ។​ ខាងក្រោមនេះ ជាការប្រៀបធៀបពីរពីការផ្សព្វផ្សាយ ក្នុងផុសតែមួយដោយបែងចែកជា ៧ ឌីហ្សាញ។ តើលទ្ធផលវាខុសគ្នាម្ដេច? តោះ! ទៅដឹងទាំងអស់គ្នា។ ១. អក្សរ Vs រូបភាព បណ្ដាញសង្គម គឺជាកន្លែងដែលប្រមូលម្ដុំទៅដោយរូបភាពស្អាតជាច្រើនឥតគណនា ដូច្នេះសម្រាប់អ្នកប្រើប្រាស់រមែងតែងចង់ទទួលបានអ្វីដែលថ្មី ប្លែក ដែលអាចទាក់ភ្នែកគេបាន។ ដូចនេះហើយ ការប្រើប្រាស់រូបភាពយកទៅឌីហ្សាញ អ្នកឌីហ្សាញត្រូវប្រាកដថារូបភាពនោះច្បាស់ស្អាត ការឌីហ្សាញមានវិជ្ជាជីវៈត្រឹមត្រូវ ក៏ដូចជាស៊ីជាមួយនឹងអាជីវកម្មរបស់អ្នក។ បន្ថែមពីលើហ្នឹងទៀត ការបង្ហាញអក្សរលើផ្ទាំងផ្សាយពាណិជ្ជកម្មក្នុងហ្វេសប៊ុក អ្នកឌីហ្សាញត្រូវបង្ហាញពី Message ដែលខ្លួនចង់និយាយនៅក្នុងផ្ទាំងឌីហ្សាញរបស់ខ្លួន ចៀងវាងការប្រើតួអក្សរច្រើន ដែលធ្វើឱ្យអ្នកអានមិនដឹងពីគោលវត្ថុបំណងរបស់អ្នកឌីហ្សាញ។ អក្សរដែលអ្នកឌីហ្សាញចង់បង្ហាញ (Key Message) ត្រូវតែជាអក្សរធំ ដើម្បីផ្ដល់ភាពងាយស្រួលដល់គោលដៅអតិថិជនរបស់ខ្លួន។ ២. រូបភាពមនុស្ស Vs រូបភាពផលិតផល រូបភាពមនុស្សដែលយកទៅឌីហ្សាញ ហើយផ្សព្វផ្សាយក្នុងហ្វេស៊បុកទទួលបានការចុច Click ច្រើនខុសពីធម្មតា។  ការបង្ហាញរូបមនុស្សមិនចាំបាច់ត្រូវតែកំណត់ថាស្រី ឬប្រុសនោះទេ តែជាការបង្ហាញពីជិវិតរស់ ហើយតំណាងឱ្យផលិតផលរបស់អ្នក។ ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើការផ្សព្វផ្សាយនោះ ជាការលក់តែផលិតផលមួយប្រភេទនោះ អ្នកគួរដាក់រូបផលិតផលជាគោលវិញទើបល្អប្រសើរ។ ៣. រូបភាពទូទៅធម្មតា Vs រូបដែលបានឌីហ្សាញ តាមពិតទៅ អ្នកអាចស្វែងរករូបភាពស្អាតៗជាច្រើនដោយគ្រាន់តែចំណាយថវិកាបន្តិចបន្តួច ឬស្ទើរតែមិនចំណាយសោះតាមរយៈវេបសារទាំងនេះ៖ -​ http://www.resplashed.com/ - http://imcreator.com/free   - https://deathtothestockphoto.com/ - https://pixabay.com/ ដែលរូបភាពទាំងនេះមានការច្នៃប្រឌិតស្អាតៗច្រើនជាមួយនឹងពណ៌ បច្ចេទេសថត ឬរូបភាព Portrait ច្រើនឥតគណនា ។ ប្រសិនបើអ្នកខ្លាចថារូបដែលអ្នកយកជាន់នោះ មានការជាន់ទៅនឹងរូបផ្សព្វផ្សាយគេផ្សេងដែរ អ្នកអាចឌីហ្សាញ ឬកែប្រែចំណុចខ្លះនៃរូបភាពបានតាមរយៈការបន្ថែមអក្សរ ដែលកាន់តែធ្វើឱ្យផុសរបស់អ្នកកាន់តែមានភាពទាក់ទាញលើសដើម។ ៤. មួយ Vs រូបច្រើន ដោយផ្អែកទៅតាមច្បាប់នៃការឌីហ្សាញសម្រាប់យកទៅផ្សព្វផ្សាយក្នុងហ្វេសប៊ុក អ្នកឌីហ្សាញអាចដាក់បានតែអក្សរ ២០% នៃរូបប៉ុណ្ណោះ ដូច្នេះប្រសិនបើអ្នកចង់បានលើស ២០% ឬអ្នកមានចំណុចច្រើនដែលត្រូវបរិយាយ គួរចាប់ផ្ដើមពីចំណុចណា? វិធីសាស្ត្រដើម្បីដោះស្រាយបញ្ហានេះ គឺ បើឌីហ្សាញបានតែមួយសន្លឹកដាក់បានអក្សរតិច យើងប្ដូរមកឌីហ្សាញដាក់រូបច្រើនជំនួសវិញ ដោយធ្វើការផុសរូបទាំងនោះជា Carousel ។ ៥. ចោទជាសំនួរ Vs គ្មានសំនួរ ដើម្បីបង្កើនភាពស្និទ្ធស្នាលរវាងអ្នក និងគោលដៅអថិជន អ្នកគួរគប្បីបង្កើតជាសំនួរក្នុងផុសឌីហ្សាញរបស់អ្នក តាមរយៈសំនួរ នរណា, ដូចម្ដេច, ឯណា/កន្លែងណា, ហេតុអ្វី, របៀបណា ដែលជាការទាក់ទាញឱ្យពួកគេចូលមកឆ្លើយសំនួររបស់អ្នក។ ការចោទជាសំនួរអាចទាក់ទាញគោលដៅអតិថិជនរបស់អ្នកភ្លាមៗ ដែលអាចឱ្យពួកគេមានការងឿងឆ្ងល់ និងចាប់ផ្ដើមស្វែងយល់ពីអាជីវកម្មរបស់អ្នក។ ៦. ផ្ដោតសំខាន់លើពាក្យពេចន៍ Vs រូបភាពមិនចាំបាច់មានអក្សរ អ្នកជំនាញផ្នែកទីផ្សារឌីជីថលជាច្រើនបានព្យាយាមឱ្យដំបូន្មានដល់អ្នកឌីហ្សាញគួរបន្ថែមពាក្យទាំង ៥ នេះចូលទៅក្នុងផុសឌីហ្សាញរបស់ខ្លួនដែលមានដូចជាពាក្យ៖ អ្នក, ព្រោះតែ, ក្ដៅៗ, ថ្មីៗ និងឥតគិតថ្លៃ! វាមិនមែនជារឿងចម្លែកអីនោះ នៅពេលដែលអ្នកប្រាស់ប្រើតែងតែព្យាយាមរកទំនិញបញ្ចុះតម្លៃ ទំនិញឥតគិតថ្លៃ ហើយដើម្បីឱ្យកាន់តែជាក់ច្បាស់នោះ អ្នកអាចសាកល្បងក្រលេកផុសទាំងពីរនេះបាន ឬដោយការតេស្តផ្ទាល់លើផេកដើម្បីទទួលបានលទ្ធផលឱ្យបានសុក្រឹត្យ។ ៧. មានឡូហ្គោ និងគ្មានឡូហ្គោ ជាមួយនឹងការកំណត់ចំនួនតួអក្សរលើផុសឌីហ្សាញហើយនោះ ការប្រើប្រាស់ឡូហ្គោជាមួយនឹងការឌីហ្សាញ អាចជួយអតិថិជនរបស់អ្នកឱ្យស្គាល់អ្នកបានលឿនបំផុតផងដែរ។ ករណីនេះដែរ ប្រសិនបើអ្នកជ្រើសរើសការឌីហ្សាញដោយប្រើប្រាស់ឡូហ្គោ អ្នកត្រូវប្រាកដថា វាស្ថិតនៅត្រង់ចំណុច ទំហំតូច ជៀសវាងការលុបបាត់អត្ថន័យនៃរូបភាព។ តើអ្នកគិតយ៉ាងណាចំពោះ ការឌីហ្សាញសម្រាប់តេស្ត រវាងខាងឆ្វេងនិងខាងស្ដាំនោះ? តើអ្នកមានវិធីសាស្ត្រ ឬគន្លឹះអ្វីចង់ចែករំលែកជាមួយយើងដែរឬទេ? តោះ! ចែករំលែកទាំងអស់គ្នា ដោយបញ្ចេញមតិយោបល់នៅខាងក្រោមនេះ។ ប្រភព៖ www.jeffbullas.com  

Related post:

តើអ្វីទៅដែលហៅថា B2B នៅក្នុងបរិបទមុខជំនួញ?

អាជីវកម្មប្រភេទ B2B (Business to Business) គឺជាទម្រង់នៃការធ្វើជំនួញរវាងអាជីវកម្មមួយ និងអាជីវកម្មទៀត​ដែលមិនមែនជាអាតិថិន តែជាដៃគូសហការក្នុងការដោះដូរផលិត ឬសេវាកម្មក្នុងការផ្គត់ផ្គង់ឱ្យគ្នាទៅវិញទៅមក។​

Continue