ការកែប្រែរូបភាព(Edit) លោកអ្នកដើម្បីយកទៅផ្សព្វផ្សាយអាជីវកម្មក្នុងហ្វេសប៊ុក មិនចាំបាច់តម្រូវការខ្ពស់រហូតដល់កុំព្យូទ័រល្អៗពេកអីនោះទេ ត្រឹមតែទូរសព្ទដៃស្មាតហ្វូនលោកអ្នក ក៏អាចកែប្រែរូបភាពធម្មតា ឲ្យក្លាយជារូបភាពទាក់ទាញបានយ៉ាងងាយស្រួល។ អ្វីដែលពិសេនោះ វាមិនត្រឹមតែជារូបភាពដែលមានពណ៌ស្រស់ស្អាតប៉ុណ្ណោះ តែថែមទាំងមានភាពច្នៃប្រឌិតខ្ពស់ទៀតផង។
អ្នកចង់ឲ្យរូបភាពអាជីវកម្មរបស់លោកអ្នកមានភាពទាក់ទាញពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុក លែងជាបញ្ហាទៀតហើយ នៅពេលអ្នកស្គាល់កម្មវិធីកែប្រែរូបភាពទាំងនេះ។ ប៉ុន្តែសូមចងចាំថា ដើម្បីឲ្យរូបមួយមានភាពទាក់ទាញ រូបអ្នកចាំបាច់ត្រូវមានពណ៌ស៊ីនឹងរូបភាព ឬយល់ល្អអាចព្យាយាមរូបភាពដែលរាងងងឺត ដែលបង្ហាញពីផលិតផលអ្នកច្បាស់ជាការប្រសើរ។
ជាមួយនឹងកម្មវិធី Adobe Photoshop Lightroom app លោកអ្នកអាចកែប្រែបានយ៉ាងស្រួល និងលឿនបំផុត។
សម្រាប់តំណរលីង iPhone
https://itunes.apple.com/us/app/adobe-lightroom-cc/id878783582?mt=8
សម្រាប់តំណរលីង Android
https://play.google.com/store/apps/details?id=com.adobe.lrmobile&hl=en_US
#ការដាក់ពណ៌ក្នុងកម្មវិធី Adobe Photoshop Lightroom app
១. ធ្វើការបើកកម្មវិធី Adobe Photoshop Lightroom app ក្នុងទូរសព្ទដៃអ្នក
២. ជ្រើសរើសរូបភាពដែលអ្នកចង់ឌីហ្សាញ
៣. ចុចលើរបា Option នៅខាងក្រោមស្ដាំនៃកម្មវិធី
៤. ជ្រើសរើស Presets បន្ទាប់មកជ្រើសរើសយក Color
៥. ជ្រើសយក Punch 3 ដើម្បីឲ្យពណ៌នៃរូបភាពរបស់អ្នកដិតច្បាស់
ការលុបបំបាត់ស្នាមអុជចេញពីរូបភាពជាមួយកម្មវិធី Adobe Photoshop Fix
Adobe Photoshop Fix គឺជាកម្មវិធីដែលនឹងជួយលោកបំបាត់ស្នាម ដោយគ្រាន់តែចុចពីលើនៃស្នាមអុជនោះប៉ុណ្ណោះ។ វាពិតជាមានអត្ថប្រយោជន៍បំផុតសម្រាប់ម្ចាស់អាជីវកម្មដែលចង់បំបាត់ស្នាម ឬវត្ថុអ្វីមួយចេញពីរូបភាព។
សម្រាប់តំណរលីង iPhone
https://apps.apple.com/us/app/adobe-photoshop-fix/id1033713849
សម្រាប់តំណរលីង Android
https://play.google.com/store/apps/details?id=com.adobe.adobephotoshopfix&hl=en_US
#ជំហាននៃការលុបបំបាត់
១. ប្រសិនបើអ្នកធ្វើតាមជំហានខាងលើរួចរាល់ហើយ ជំហានបន្ទាប់នោះគឺចុចលើប៊ូតុង Share
២. ជ្រើសរើសយក Edit in... > Healing in Photoshop Fix.
៣. ចុច អូខេ
៤. នៅក្នុងកម្មវិធី Photoshop Fix សូមចុចយក Healing បន្ទាប់មក Spot Healing
៥. អូសលើស្នាមដែលយើងចង់លុបបំបាត់
៦. នៅពេលយើងលុបបំបាត់ស្នាមរួចរាល់ហើយ សូមចុច Touch to save & return to Adobe Lightroom
៧. កម្មវិធី Lightroom នឹងធ្វើការបង្ហាញរូបថ្មីដែលយើងបានកែប្រែរួចរាល់។
៨. ចុចលើប៊ូតុង Share បន្ទាប់មកជ្រើសរើសយក Copy to...
៩. នៅក្នុង collections ស្គ្រីន សូមចុចយក create a new collection
១០. បន្ទាប់មកជ្រើសរើសយក checkmark នៅខាងលើនៃរបារស្គ្រីន
១១. រួចរាល់!