ហេតុអ្វីអ្នកមិនអាចប្រើលេខទូរសព្ទបង្កើត Facebook Account បាន?

ហេតុអ្វីអ្នកមិនអាចប្រើលេខទូរស័ព្ទបង្កើត Facebook Account បាន
ដូចអ្នកទាំងអស់គ្នាបានដឹងរូចមកហើយថា ដើម្បីបង្កើតគណីហ្វេសប៊ុកផ្ទាល់ខ្លួនមួយបានអ្នកត្រូវមានលេខទូរស័ព្ទឯកជនរបស់ខ្លួនដើម្បីតភ្ជាប់ទំនាក់ទំនង និងការការពារសុវត្ថិភាព។ ហើយក្រៅពីប្រើលេខទូរស័ព្ទលោកអ្នកក៏អាចបង្កើតហ្វេសប៊ុកដោយប្រើគណនី G-mail របស់អ្នកបានដូចគ្នា។ តែក្នុងករណីអ្នកមិនមានគណនី Gmail ហើយជ្រើសរើសយកការប្រើលេខទូរស័ព្ទ នោះបញ្ហាដែលអាចកើតមានឡើងកំឡុងការបង្កើតមានដូចជា៖​ អ្នកមិនឃើញមានការផ្ញើសារលេខសម្គាល់ពីហ្វេសប៊ុកមកកាន់លេខទូរស័ព្ទរបស់អ្នក។ ចំពោះបញ្ហានេះ អ្នកត្រូវបា្រកដចិត្ដថា អ្នកពិតជាបានបញ្ជូលលេខទូរស័ព្ទបានត្រឹមត្រូវ ហើយត្រូវភ្ជាប់ជាមួយលេខកូដប្រទេសផងដែរ។ សម្រាប់ប្រទេសកម្ពុជាលេខកូដ +855 , ឧទាហរណ៍៖ +855 97 123 321។ ហេតុអ្វីអ្នកមិនអាចប្រើលេខទូរស័ព្ទបង្កើត Facebook Account បាន   អ្នកនឹងអាចទទួលបានសារពីហ្វេសប៊ុកបញ្ជាក់ថា លេខទូរស័ព្ទរបស់អ្នកត្រូវបានប្រើប្រាស់ក្នុងការបង្កើតគណនីហ្វេសប៊ុករួចហើយ។ ចំពោះបញ្ហានេះវិញ គ្មានអីក្រៅពីរកលេខទូរស័ព្ទថ្មីដើម្បីយកមកប្រើនោះទេ ឬអ្នកអាចរង់ចាំពីរទៅបីថ្ងៃ ហើយព្យាយាមបញ្ចូលលេខនោះម្ដងទៀតក្នុងករណីមានបញ្ហាបច្ចេកទេសពីខាងក្រុមហេ្វសប៊ុក។   ហេតុអ្វីអ្នកមិនអាចប្រើលេខទូរស័ព្ទបង្កើត Facebook Account បាន   ព្យាយាមបង្កើតគណនីហ្វេសប៊ុកដោយប្រើ Gmail ក៏ល្អម្យ៉ាងដែរ ប្រសិនបើអ្នកមានគណនីហ្វេសប៊ុករួចមកហើយដោយប្រើលេខទូរស័ព្ទ តែពេលនេះអ្នកបានភ្លេចលេខសម្ងាត់របស់អ្នក។     ឯកសារយោង៖ www.facebook.com

Related post:

ម្ចាស់អាជីវកម្មគ្រប់រូបដែលមាន Brand ត្រឹមត្រូវអាចធ្វើការសហការជាមួយដៃគូអាជីវកម្មបានយ៉ាងងាយ

ម្ចាស់អាជីវកម្មគ្រប់រូបដែលមាន Brand ត្រឹមត្រូវអាចធ្វើការសហការជាមួយដៃគូអាជីវកម្មដែលជា Influencer ដើម្បីបង្ហោះរូបភាពផ្សាយពាណិជ្ជកម្មបានកកាន់តែអស្ចារ្យ។ Creator មានការគ្រប់គ្រងលើមាតិការបស់ពួកគេ។ ក្នុងនាមជា Creator អ្នកត្រូវប្រើស្លាកយីហោនៅក្នុងមាតិកាorganic brand របស់អ្នកដើម្បីឲ្យ Post ត្រូវបានប្រើនៅក្នុងការផ្សាយពាណិជ្ជកម្ម។ សម្គាល់ៈអ្នកអាចដាក់ឈ្មោះដៃគូអាជីវកម្មតែម្នាក់គត់ក្នុងមួយអត្ថបទឬមាតិកាដែលមានស្លាកយីហោទោះបីជាអ្នកអាចធ្វើការជាមួយដៃគូអាជីវកម្មច្រើនក៏ដោយ។ គ្រប់គ្រងលើ organic និង paid insights។[...]

Continue