របៀបពង្រីកអាជីវកម្មរបស់អ្នកដោយប្រើ Facebook

ជារៀងរាល់ថ្ងៃហ្វេសប៊ុកជួយដល់អាជីវកម្មខ្នាតតូចរាប់ពាន់នៅជុំវិញពិភពលោក។ 

ដូច្នេះតើធ្វើយ៉ាងណាដើម្បីពង្រីកអាជីវកម្មរបស់អ្នកដោយប្រើ ​Facebook?

ខាងក្រោមនេះគឺជាមធ្យោបាយទាំង៦ដែលអ្នកអាចបង្កើនអាជីវកម្មរបស់អ្នកចាប់ផ្តើមពីថ្ងៃនេះ។

 

១.ចាប់ផ្ដើមការសន្ទនា

អ្វីទៅដែលផ្តល់សារសំខាន់ដល់អតិថិជនរបស់អ្នក? តើអ្វីទៅធ្វើឲពួកគេចង់ចូលរួម?​ ចាប់ផ្តើមការសន្ទនាឥឡូវនេះដើម្បីស្វែងយល់ពីពួកគេ។

 

២. លើកទឹកចិត្តអតិថិជន

ចង់ឲ្យពួកគេ follow Page បស់អ្នកឬទិញផលិតផលរបស់អ្នក អ្នកគួរតែបង្កើតការប្រកួតនិងការផ្តល់ជូនអតិថិជនដើម្បីឲ្យអាជីវកម្មរបស់អ្នក

ទទួលបានអតិថិជនកាន់តែច្រើន។

 

៣.ធ្វើឲ្យអតិថិជនរបស់អ្នកជាផ្នែកមួយនៃរឿងរបស់អ្នក

ភាពពេញចិត្តរបស់អតិថិជនគឺពិតជាមានតម្លៃ។ ការលើកទឹកចិត្តឲ្យអតិថិជនជួយចែករំលែកមតិយោបល់ទៅលើផលិតផលនិងសេវាកម្មរបស់អ្នកគឺអាចឲ្យអតិថិជនមានទំនុកចិត្តហើយអ្នកនឹងមានឱកាសដើម្បីទទួលបាននូវទអតិថិជនថ្មីៗនិងកាន់តែច្រើនផងដែរ។

៤.ធ្វើវីដេអូ

ការធ្វើវីដេអូចន្លោះ ៣ ទៅ ៥ នាទីក៏អាចទាក់ទាញអតិថិជនបានដែរ។ 


៥.ប្រើ​ Insight

Insight អាចឲ្យអ្នករកឃើញអ្នកដែលកំពុងមើលទំព័ររបស់អ្នកនៅពេលណានិងរបៀបណា។ អ្នកក៏អាចមើលប្រភេទមាតិកាដែលពួកគេតែងតែចូលមើលច្រើនផងដែរ។


៦.បង្វែរអ្នកគាំទ្រទៅជាអតិថិជន

ជម្រើសពាណិជ្ជកម្មនិងទ្រង់ទ្រាយថ្មីនេះបានផ្តល់ភាពងាយស្រួលជាងមុនក្នុងការបង្វែរអ្នកគាំទ្រគេហទំព័រនិងអ្នកចូលទស្សនានៅ Page

របស់អ្នកឲ្យក្លាយជាអតិថិជនរបស់អ្នកបានងាយផងដែរ។

Related post:

ម្ចាស់អាជីវកម្មគ្រប់រូបដែលមាន Brand ត្រឹមត្រូវអាចធ្វើការសហការជាមួយដៃគូអាជីវកម្មបានយ៉ាងងាយ

ម្ចាស់អាជីវកម្មគ្រប់រូបដែលមាន Brand ត្រឹមត្រូវអាចធ្វើការសហការជាមួយដៃគូអាជីវកម្មដែលជា Influencer ដើម្បីបង្ហោះរូបភាពផ្សាយពាណិជ្ជកម្មបានកកាន់តែអស្ចារ្យ។ Creator មានការគ្រប់គ្រងលើមាតិការបស់ពួកគេ។ ក្នុងនាមជា Creator អ្នកត្រូវប្រើស្លាកយីហោនៅក្នុងមាតិកាorganic brand របស់អ្នកដើម្បីឲ្យ Post ត្រូវបានប្រើនៅក្នុងការផ្សាយពាណិជ្ជកម្ម។ សម្គាល់ៈអ្នកអាចដាក់ឈ្មោះដៃគូអាជីវកម្មតែម្នាក់គត់ក្នុងមួយអត្ថបទឬមាតិកាដែលមានស្លាកយីហោទោះបីជាអ្នកអាចធ្វើការជាមួយដៃគូអាជីវកម្មច្រើនក៏ដោយ។ គ្រប់គ្រងលើ organic និង paid insights។[...]

Continue