តើគួរធ្វើយ៉ាងណាដើម្បីឲ្យ Facebook Stories ​កាន់តែមានភាពទាក់ទាញ?

ហ្វេសប៊ុកកាន់តែមានប្រជាប្រិយភាពដោយសារតែពួកគេបានបញ្ចូលនូវការប្រាស្រ័យទាក់ទងសំខាន់ៗពីរគឺវីដេអូនិង Story ។ Facebook Stories បង្កើតភាពស្និទ្ធស្នាលនិងការទុកចិត្តដល់អតិថិជននិងអ្នកប្រើប្រាស់គ្រប់រូបជាមួយនឹងវីដេអូរបស់ពួកគេ។ តើគួរធ្វើយ៉ាងណាដើម្បីឲ្យ Facebook Stories ​កាន់តែមានភាពទាក់ទាញ?

 

បង្កើតមាតិកាដែលគួរឲ្យចាប់អារម្មណ៍

ធ្វើឱ្យមានលក្ខណៈជារបស់ខ្លួន
ធ្វើឲ្យអតិថិជនរបស់អ្នកមើលឃើញពីអ្វីដែលកើតឡើងនៅពីក្រោយឆាកនៅក្នុងការិយាល័យរបស់អ្នក ឬ

ការផ្តល់រង្វាន់ដល់អតិថិជនជាដើម។

 

ផ្តោតការយកចិត្តទុកដាក់លើ Brand របស់អ្នក

វាក៏ជាឱកាសដ៏ល្អសម្រាប់អ្នកដើម្បីអតិថិជនរបស់អ្នកស្គាល់Brand របស់អ្នកកាន់តែច្បាស់។

ហើយវាក៏អាចធ្វើឲ្យមាតិការបស់អ្នកកាន់តែមានភាពទាក់ទាញនិងគួរឲ្យចាប់អារម្មណ៍ផងដែរ។ 

 

ផ្តល់បទពិសោធន៍ដែលមិនអាចបំភ្លេចបាន

បទពិសោធន៍របស់អតិថិជនគឺជាប្រធានបទដ៏សំខាន់បំផុតមួយនៅក្នុងទីផ្សារសព្វថ្ងៃ។ វីដេអូគឺជាវិធីដ៏ល្អមួយដើម្បីបង្កើនបទពិសោធន៍ទាំងនោះហើយ Facebook Stories ក៏អាចបង្កើតការបញ្ចាំងស្លាយរូបភាពនិងវីដេអូដែលអាចទាក់ទាញបានផងដែរ។

 

ផ្តោតលើអ្វីមួយច្រើនជាងការផ្សព្វផ្សាយ

ដូចគ្នានឹងយុទ្ធសាស្ត្រប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរគឺវាមានអ្វីជាច្រើនដែលធ្វើឲ្យអ្នកទស្សនារីករាយជាងការផ្សព្វផ្សាយនិងការបញ្ចុះតម្លៃទៅទៀត​ ដូចនេះវាអាស្រ័យទៅលើការច្នៃប្រឌិតរបស់អ្នក។

Related post:

គន្លឹះក្នុងការសរសេរ Blog ដែលទទួលបានការអាននិង ការចែករំលែកច្រើន

ចំពោះការសរសេរអ្នកណាអ្នកណាក៏អាចសរសេរបានដែរប៉ុន្តែការសរសេរឲ្យបានល្អឲ្យទទួលបានការអាននិងការចែករំលែកច្រើនមិនមែនគ្រប់គ្នាសុទ្ធតែអាចធ្វើបានទេ។ តោះទៅស្វែងយល់អំពីគន្លឹះក្នុងការសរសេរ Blog ដែលទទួលបានការអាននិងការចែករំលែកច្រើន។   ជំហានទី1​​​​​: ស្វែងរកគំនិតល្អៗ  ប្រសិនបើអ្នកសរសេរអត្ថបទសម្រាប់ប្លុកផ្សេងទៀតដើម្បីទាញយកអ្នកគាំទ្រដែលមានស្រាប់ អ្នកត្រូវស្វែងរកគំនិតដែលត្រូវជាមួយអ្នកអានក៏ដូចជាគោលដៅផ្ទាល់ខ្លួនរបស់អ្នក។ ជំហានទី2: ការបង្កើត Post របស់អ្នក បង្ហោះចំណងជើងដើម្បីធ្វើឱ្យអត្ថបទរបស់អ្នកកាន់តែគួរឲ្យចាប់អារម្មណ៍។   ជំហានទី 3: ការកែសម្រួល កំហុសដ៏ធំបំផុតដែលអ្នកសរសេរប្លុកបានធ្វើគឺសរសេរអ្វីមួយហើយចុច Post[...]

Continue