ដោយសង្កេតឃើញថា ការចែករំលែកសកម្មភាព ឬព្រឹត្តិការណ៍ប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់មានការកើនឡើង និងមានការចាំអារម្មណ៍ក្នុងការ like, comment, និង ចែករំលែកច្រើន Facebook បានបង្កើតទម្រង់ថ្មីដើម្បីឱ្យការចែករំលែកកាន់តែមានភាពងាយស្រួល និងមានភាពទាក់ទាញជាងមុន។ ហើយវាផ្តោតសំខាន់ទៅលើចំណុច ៣ ខាងក្រោមនេះ៖
១. ព្រឹត្ដិការណ៍សំខាន់ក្នុងជីវិត
មានសកម្មភាពសំខាន់ៗជាច្រើនដែលអាចកើតមានឡើងសម្រាប់មនុស្សម្នាក់ៗ ហើយពួកគេចង់ចែករំលែកភាពសប្បាយរីករាយទាំងនោះទៅកាន់មិត្ដភក្ដិ ក្រុមគ្រួសារ ក៏ដូចជាពិភពលោកទាំងមូលផងដែល។ ដូចនេះហើយទើប Facebook យកចិត្ដទុកដាក់លើចំណុចនេះ ដោយផ្តល់ជូនជម្រើសគួឱ្យទាក់ទាញជាច្រើនដើម្បីជួយរចនារូបភាព ឬវីឌីអូ កាន់តែពិសេស។
២. ផ្សារភ្ជាប់ទំនាក់ទំនងសាជាថ្មី
ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងសាជាថ្មី ឬ ជម្រុញឱ្យទំនាក់ទំនងកាន់តែប្រសើរឡើង Facebook បានបង្កើតកម្មវិធីមួយហៅថា Friend anniversary ដោយបង្កើតនូវឃ្លីបវីឌីអូខ្លីដែលគួរឱ្យចាប់អារម្មណ៍របស់គណនីពីរដែលក្លាយជា Friend។ វិធីមួយនេះធ្វើឱ្យពួកគេមានទំនាក់ទំនងកាន់តែល្អជាងមុខបន្ទាប់ពីធ្វើគេធ្វើការចែករំលែកវីឌីអូនោះជាសាធារណៈ។
៣. ស្វែងយល់ពីគ្នាដោយងាយស្រួល
ដើម្បីធ្វើឱ្យអ្នកប្រើប្រាស់ងាយស្រួលស្វែងយល់ពីគ្នា Facebook បានដាក់បញ្ចូលព្រឹត្តិការណ៍សំខាន់ៗដែលអ្នកប្រើប្រាស់ម្នាក់បានចែករំលែកពីមុនៗ ទៅក្នុង Profile របស់គេ។ ដោយអ្នកផ្សេងទៀតអាចចូលទៅមើលហើយស្វែងយល់ពីគ្នាបានកាន់តែប្រសើរឡើងជាងមុន។