Facebook គ្រោងរួមបញ្ចូល Messenger, Instagram និង WhatsApp តែមួយ
Facebook គ្រោងរួមបញ្ចូល Messenger, Instagram និង WhatsApp តែមួយដោយសារហេតុផលនេះ…
វាជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដែលត្រូវបានចេញផ្សាយដោយសារព័ត៌មាន The New York Times ជុំវិញគម្រោងរបស់ Facebook នឹងធ្វើការរួមបញ្ចូលកម្មវិធីផ្ញើសាររបស់ Messenger, Instagram និង WhatsApp ឱ្យធ្វើការរួមគ្នា ដោយអ្នកប្រើប្រាស់កម្មវិធី WhatsApp អាចផ្ញើសារទៅកាន់អ្នកប្រើប្រាស់កម្មវិធី Instagram ជាដើម។
គួររម្លឹកផងដែរថា ទាំងកម្មវិធី Instagram និង WhatsApp គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ Facebook បើទោះបីពួកវាមានដំណើរការជាកម្មវិធីដាច់ដោយឡែកពីគ្នាក៏ដោយ។
សូមបញ្ជាក់បន្ថែមផងដែរថា គម្រោងនេះគឺត្រូវបានគ្រោងដាក់ឱ្យដំណើរការប្រហែលជានៅចុងឆ្នាំ ២០១៩ ឬ ដើមឆ្នាំ ២០២០ នេះបើយោងទៅតាមការផ្ដល់ចម្លើយរបស់អ្នកពាក់ព័ន្ធនឹងគម្រោងការនេះដែលត្រូវបានសម្ភាសន៍ដោយ The New York Times។
ចំពោះរឿងពេលវេលាថាតើវានឹងដំណើរការនៅពេលណា ប្រហែលជាមិនមែនជារឿងសំខាន់នោះទេ តែអ្វីដែលអ្នកប្រើប្រាស់គ្រប់គ្នាចង់ដឹង ជាពិសេសអ្នកជំនួញនោះ គឺថា “តើ Facebook មានគម្រោងផ្លាស់ប្ដូរបែបនេះដោយឈរលើមូលហេតុអ្វី?”
ឆ្លើយតបទៅកាន់សំណួរខាងលើ ក្រុមហ៊ុន Facebook មិនទាន់បានផ្ដល់នូវការឆ្លើយតបឱ្យជាក់លាក់ណាមួយនៅឡើយទេ ប៉ុន្ដែគេជឿជាក់ថា Facebook ពិតជាមានហេតុផលសំខាន់ណាមួយនៅពីក្រោយរឿងនេះជាក់ជាមិនខានឡើយ។ តែបើតាមយោបល់របស់លោក Larry Kim ដែលជាអគ្គនាយក និងនាយកប្រតិបត្ដិខាងបច្ចេកវិទ្យា របស់ WordStream, Inc. ក៏ជាអ្នកជំនាញផ្នែកស្រាវជ្រាវយុទ្ធសាស្រ្ដទីផ្សារបានលើកឡើងតាមយោបល់លោកថា Facebook មានគម្រោងបែបនេះប្រហែលមកពីមូលហេតុបីនេះ៖