ឡូយកប់! កំណែអាប់ដេតកម្មវិធីផ្ញើសារហ្វេសប៊ុកថ្មី ផ្លាស់ប្ដូរស្ទើរតែគ្រប់ផ្នែកពី Version ចាស់

ឆ្នាំ ២០១៨ កន្លងផុតទៅ គឺជាឆ្នាំដែលកម្មវិធីផ្ញើសារហ្វេសប៊ុកធ្វើការផ្លាស់ប្ដូរមាត់យ៉ាងខ្លាំង។ ដោយពួកគេបានព្យាយាមសម្រួលដល់មុខងារប្រើប្រាស់កាន់តែលឿន រហ័ស ទាន់សម័យ និងធ្វើឲ្យអ្នកប្រើប្រាស់របស់ខ្លួនកាន់តែមានអារម្មណ៍សប្បាយរីករាយក្នុងការប្រើប្រាស់ជានិច្ច។

កំណែអាប់ដែតថ្មីនេះ មានការផ្លាស់ប្ដូរទម្រង់មួយចំនួនដូចជា Messenger គ្រុប កាន់តែងាយស្រួលប្រើប្រាស់ បន្ថែមមុខងារថ្មីសម្រាប់អ្នកប្រើប្រាស់ក្នុងមុខងារជំនួញ និងទម្រង់នែការប្រើប្រាស់សម្រាប់កុមារ។ ពួកគេក៏បានធ្វើការផ្លាស់ប្ដូរបន្ថែមនូវមុខងារ Dark Mode ឲ្យកាន់តែមានងាយស្រួលក្នុងការប្រើប្រាស់ ការតបសារ ដែលអាចឲ្យអ្នកប្រើប្រាស់តបសារនូវចំណុចសារដែលខ្លួនចង់ធ្វើការឆ្លើយតបផងដែរ”។

ថ្មីៗនេះ ក្នុងព្រឹត្តិការណ៍ F8 ហ្វេសប៊ុកបានប្រកាសពីកំណែទម្រង់ថ្មី ដែលជាការផ្លាស់ប្ដូរដ៏ធំមួយ ដែលពួកគេបានឲ្យដឹងថា កំណែលើកនេះនឹងធ្វើឲ្យកម្មវិធីផ្ញើសារហ្វេសប៊ុកកាន់តែលឿនរហ័សជាមុន មានឯកជនភាព ទំនាក់ទំនងប្រសើរឡើង ជាពិសេសហ្វេសប៊ុក Messenger បានបង្កើតមុខងារថ្មីមួយសម្រាប់មិត្តភក្តិជិតស្និទ្ធ និងគ្រួសារ។

តោះ! ទៅដឹងទាំងអស់គ្នា ថាវាមានមុខងារប្លែកៗអ្វីខ្លះ?

#គម្រោង LightSpeed: ងាយស្រួលប្រើ និងល្បឿនលឿន

គម្រោង LightSpeed នេះ គឺជាគម្រោងដ៏ល្អបំផុត ព្រោះអ្នកប្រើប្រាស់នឹងចំណាយពេលត្រឹមតែ ២វិនាទីប៉ុណ្ណោះ ដើម្បីបើកកម្មវិធី និងមានទំហំតិចជាង ៣០មេហ្គាបៃ ដែលបច្ចុប្បន្ននេះកម្មវិធីផ្ញើសារមានទំហំច្រើនជាង ៧០មេហ្គាបៃឯណោះ។

#មិត្តភក្តិជិតស្និទ្ធ និងក្រុមគ្រួសារ

ហ្វេសប៊ុកបានបានបង្កើតនូវមុខងារថ្មីមួយសម្រាប់ Messenger សម្រាប់អ្នកប្រើប្រាស់ដែលចង់មានកន្លែងតែមិត្តភក្តិ ឬក្រុមគ្រួសារ ដែលមុខងារថ្មីនេះនឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់ងាយស្រួលក្នុងការស្វែងរក Stories រូបភាព វីដេអូដែលពួកគាត់បានចែករំលែកគ្នាជាមួយនឹងមុខងារថ្មីនេះ។ សម្រាប់មុខងារនេះ គឺកំពុងតែធ្វើការអភិវឌ្ឍក្នុងដំណាក់កាលដំបូង ហើយហ្វេសប៊ុកសង្ឃឹមយ៉ាងមុតមាំថា វានឹងជួយឲ្យទំនាក់ទំនងអ្នកនិងមិត្តភក្តិ ឬក្រុមគ្រួសារកាន់តែមានភាពជិតស្និទ្ធថែមទៀត។



#ទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយការចែករំលែកទិន្នន័យជាមួយវីដេអូខល Messenger



សម្រាប់ឆ្នាំនេះវិញ Messenger វីដេអូខលកាន់តែមានភាពប្លែកល្អហើយ ដោយហ្វេសប៊ុកបានបង្កើតនូវមុខងារដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចែករំលែកវីដេអូពីហ្វេសប៊ុក មកក្នុង Messenger ហើយពួកគេអាចមើលវីដេអូទាំងអស់គ្នាក្នុងកំឡុងពេលវីដេអូខលបាន។

#កម្មវិធី Messenger សម្រាប់កុំព្យូទ័រ



ដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ ហ្វេសប៊ុកបានបង្កើតនូវកម្មវិធី Messenger សម្រាប់កុំព្យូទ័រលើតុ ដែលអ្នកប្រើប្រាស់នៅតែអាចប្រើប្រាស់មុខងារដូចទៅនឹងកម្មវិធី Messenger ក្នុងទូរសព្ទដៃដូចគ្នាដែរ។

ដើម្បីឲ្យកាន់តែច្បាស់ សូមរីករាយទស្សនាវីដេអូខាងក្រោម៖

Click to watch

ប្រភព៖ messengernews.fb.com

Related post:

Facebook បានកែប្រែទម្រង Logo របស់ខ្លួនថ្មីប្លែកជាងមុន

ហ្វេសប៊ុកដំបូងគ្រាន់តែជាជាកម្មវិធីមួយប៉ុណ្ណោះ។ ឥឡូវនេះ យើងផ្តល់ជូននិងជួយអ្នកប្រើប្រាស់ក្នុងការភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិ គ្រួសារ សហគមន៍និង ការធ្វើជំនួញ។ ថ្ងៃនេះយើងបានធ្វើការផ្លាស់ប្តូរ ឡូហ្គូ ក្រុមហ៊ុនរបស់យើងដើម្បីឲ្យកាន់តែច្បាស់អំពីពីហ្វេសប៊ុក។ យើងកំពុងណែនាំឡូហ្គូ ថ្មីនិងងាយស្រួលសម្គាល់ក្រុមហ៊ុនហ្វេសប៊ុក។ឡូហ្គូថ្មីនេះត្រូវបានរចនាឡើងដើម្បីបង្ហាញពីភាពច្បាស់លាស់និងប្រើប្រាស់ហ្វុនអក្សរមដើម្បីបង្កើតភាពខុសគ្នារវាងក្រុមហ៊ុននិងកម្មវិធី។ ប្រជាជនគួរតែដឹងថាតើក្រុមហ៊ុនណាដែលផលិតផលិតផលដែលពួកគេប្រើ។ សេវាកម្មចម្បងរបស់យើងរួមមានកម្មវិធី Facebook, Messenger, Instagram, WhatsApp, Oculus, Workplace, Portal[...]

Continue