Facebook Policy ៖ កម្រិតប្រភេទមាតិកាអំពីអំពើហិង្សា និងបទឧក្រិដ្ឋហាមមិនឱ្យផ្សព្វផ្សាយក្នុងហ្វេសប៊ុក

What you shouldn't post on Facebook
ដូចដែលបានិយាយក្នុងអត្ថបទមុន​​ បញ្ហា ៥ យ៉ាងដែល Facebook  កំពុងតែព្រួយបារម្ភខ្លាំង និងដាក់វិធានការលុបបំបាត់ពីកម្មវិធីរបស់ខ្លួន ថា “ហ្វេសប៊ុកធ្វើការហាមឃាត់ដាច់ខាតក្នុងផ្សព្វផ្សាយ និងចុះផ្សាយជាសាធារណរាល់បទឧក្រិដ្ឋដោយអំពើហិង្សា ការលួចប្លន់ និងបោកបញ្ឆោតនៅក្នុងកម្មវិធីរបស់ខ្លួន....” ហើយខាងក្រោមនេះជាកម្រិតប្រភេទមាតិកាអំពីអំពើហិង្សា និងសកម្មភាពឧក្រិដ្ឋកម្មដែលអ្នកគួរយល់ដឹង៖
  • រូបភាពនៃការប៉ះពាល់ផ្នែករាងកាយដែលប្រព្រិត្ដប្រឆាំងលើបុគ្គល ឬក្រុមមនុស្សណាមួយ
  • រូបភាពនៃការប៉ះពាល់ផ្នែករាងកាយដែលប្រព្រិត្ដប្រឆាំងទៅលើសត្វគ្រប់ប្រភេទ លើកលែងតែករណីបរបាញ់ នេសាទ និងការពលីក្នុងសាសនា និងអាហារ
  • ការជួញដូរ ឬសម្លាប់សត្វដែលជិតផុតពូជ ឬផ្នែកណាមួយនៃរាងកាយរបស់សត្វជិតផុតពូជទាំងនោះ
  • ការបង្ហាត់សត្វឱ្យចេះខាំទៅលើមនុស្ស ឬសត្វដទៃទៀត
  • ការបំផ្លិចបំផ្លាញទ្រព្យសម្បតិ្ដ
  • អំពើបោកបញ្ឆោត កេងប្រវ័ញ្ច
  • ការជួយដូរខុសច្បាស់គ្រប់ប្រភេទ និងទម្រង់
  • ការរំលោភបំពានផ្លូវភេទគ្រប់បទដ្ឋាន
ឯកសារយោងៈ www.facebook.com

Related post:

ហេតុអ្វីបានជាការផ្សាយពាណិជ្ជកម្មតាម Facebook របស់អ្នកត្រូវបានហាមឃាត់

  សំណួរដែលយើងតែងតែទទួលបានគឺហេតុអ្វីបានជាការផ្សាយពាណិជ្ជកម្មតាម Facebook ត្រូវបានបដិសេធ។ ខណៈពេលដែលអ្នកខិតខំយ៉ាងលំបាកដើម្បីធ្វើឲ្យការផ្សាយពាណិជ្ជកម្មតាម Facebook របស់អ្នកត្រូវនឹងគោលការណ៍របស់ Facebook។ ដោយរូបភាពរបស់អ្នកត្រូវបានរៀបចំដោយប្រុងប្រយ័ត្នហើយអ្នកបានដាក់ស្នើវាដើម្បីឲ្យគេពិនិត្យប៉ុន្តែអ្នកទទួលបានដំណឹងថាការផ្សាយពាណិជ្ជកម្មរបស់អ្នកមិនត្រូវបានអនុម័ត។ តើការពិនិត្យឡើងវិញអំពីដំណើរការពាណិជ្ជកម្មយ៉ាងដូចម្តេចហើយតើវាចំណាយរយៈពេលប៉ុន្មានដើម្បីដំណើរការ? ពេលវេលាពិនិត្យមើលពាណិជ្ជកម្មរបស់ហ្វេសប៊ុកអាចចំណាយពេលពី ៥នាទីទៅ ២ថ្ងៃ។​ សូមចាំថាចាប់តាំងពីដំណើរការពិនិត្យឡើងវិញគឺមានមនុស្សជាអ្នកត្រួតពិនិត្យ។ ការផ្សាយពាណិជ្ជកម្មដែលបានបដិសេធច្រើនដងអាចប៉ះពាល់ដល់គណនីផ្សាយពាណិជ្ជកម្មរបស់អ្នកនៅលើFacebook។ ប្រសិនបើអ្នកចង់សាកល្បងការផ្សាយពាណិជ្ជកម្មដដែលម្តងទៀតអ្នកអាចទាក់ទងហ្វេសប៊ុកនិងស្នើសុំការពិនិត្យឡើងវិញ។   តើ Facebook ហាមឃាត់អ្វីខ្លះ?[...]

Continue