តែបើទោះបីជាយ៉ាងណា Facebook មានគោលការណ៍ និងការតាមដានសុវត្ថិភាពខ្ពស់ក្នុងការបម្រើសេវាកម្មដល់អ្នកប្រើប្រាស់ប្រកបដោយយុត្តិធម៌សុច្ចរិតដើម្បីរក្សាបាននូវទំនុកចិត្ដមកលើខ្លូន។ ដូច្នេះហើយ Facebook ត្រូវតែប្រាកដថា រាល់ការចំណាយរបស់អ្នកមានការទទួលស្គាល់ពីម្ចាស់គណនីដ៏ពិតប្រាកដ។
ជាលទ្ធផល នូវពេលដែលគណនី (Visa Card) របស់អ្នកត្រូវបានបិទ នោះវាអាចមានមូលហេតុពីរយ៉ាង ដែល Facebook ពិបាកនឹងបែងចែកថា តើមានរឿងអ្វីកើតឡើងលើគណនីរបស់អ្នក អ៊ីចឹងហើយត្រូវតែសម្រេចចិត្ដបិទ Visa Card របស់អ្នកជាបណ្ដោះអាសន្នសិន។
- មូលហេតុទីមួយ៖ គឺអ្នកខ្លួនឯងបានធ្វើអ្វីខុសទៅនឹងលក្ខខណ្ឌដែលបានកំណត់ ឬមានសកម្មភាពខុសប្រក្រតីណាមួយដែលអ្នកបានធ្វើ។

- រីឯចំណុចទីពីរ៖ គឺមានជនខិលខូចណាម្នាក់កំពុងប្រើប្រាស់ ឬកំពុងព្យាយាមដំណើរការ Visa Card របស់អ្នកដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។
