ក. កំណត់គោលដៅទីផ្សារច្បាស់លាស់
អ្វីគ្រប់យ៉ាង ជាពិសេសយុទ្ធសាស្រ្ដត្រូវតែចាប់ផ្ដើមជាមួយគោលដៅច្បាស់លាស់។ បើអ្នកចង់បើកដំណើរការយុទ្ធសាស្រ្ដទីផ្សារក្នុង Facebook Page ថាតើអ្នកចង់បានអ្វីពីវា? ចង់ឱ្យគេស្គាល់ពីម៉ាកយីហោ ឬចង់ផ្សព្វផ្សាយលក់ផលិតផល? ការកំណត់គោលដៅច្បាស់លាស់វាមានភាពងាយស្រួលដើម្បីបាញ់ឱ្យចំអតិថិជន និងងាយស្រួលក្នុងការវាយតម្លៃ។


ខ. ធ្វើការស្រាវជ្រាវ
ពិតណាស់ថា យើងចង់បង្កើតអ្វីដែលថ្មី និងល្អផ្ដាច់ តែវានៅតែចាំបាច់បំផុតដែលអ្នកត្រូវតែធ្វើការស្រាវជ្រាវ ផ្ទៀងផ្ទាត់មើលនូវអ្វីដែលអ្នកដទៃបានដើររួចមកហើយ ថាតើវាទទួលបានជោគ ឬបរាជ័យ? ហើយត្រូវធ្វើយ៉ាងណាដើម្បីឱ្យបានល្អជាងគេ និងមានសុពលភាពបានយូរបំផុត។


គ. អភិវឌ្ឍដំណើរការ Facebook Page
ពាក្យថា “អភិវឌ្ឍដំណើរការ Facebook Page” នេះ វាពិតជាស៊ីជម្រៅមែនទែន ដែលអាជីវកម្មមួយត្រូវបង្កើត និងគ្រប់គ្រង់គណនី Page ជាលក្ខខណ្ឌស្ដង់ដារ និងទាមទាញឱ្យមានអ្នកជំនាញក្នុងការគ្រប់គ្រង និងវាយតម្លៃ។ ទំាងនេះវារាប់បញ្ចូលទាំង ផែនការ Facebook Page និងដំណើរការ Facebook Page។


ឃ. វិភាគលើលទ្ធផលដំណើរការ
ចំពោះនេះវិញ វាជាពេលដែលអ្នកត្រូវប្រមូលផ្ដុំ និងប្រមើរមើលរាល់ទិន្នន័យដែលទទួលបានដើម្បីយកទៅវិភាគថា តើវាបានទៅដល់គោលដៅហើយឬយ៉ាងណា? ហើយបើនៅ តើយើងត្រូវយកទិទ្នន័យនោះទៅពិចារណារកដំណោះស្រាយដោយរបៀបណា? ចំពោះការគ្រប់គ្រង និងវិភាគទិន្នន័យទៀតសោត ក៏ទាមទារឱ្យអ្នកជំនាញគ្រប់គ្រង Facebook Page នោះផងដែរ។